08/05/2020 12:51 GMT+7 print

សមាគមព្រះពុទ្ធសាសនាវៀតណាមអំពាវនាវឱ្យ ព្រះសង្ឃ ពុទ្ធបរិស័ទ ឧបាសក ឧបាសិការ បន្តសាមគ្គីគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19


 ពិធីបុណ្យវិសាខបូជាឆ្នាំ ២០២០ មិនរៀបចំវេទិកា ពិធីប្រមូលផ្តុំមនុស្សច្រើនក៏ដូចជាការដង្ហែផ្កាទេ (រូបថត៖ TTXVN)
 

នាព្រឹកថ្ងៃទី៧ ​ខែឧសភា ឆ្នាំ២០២០ ពិធីបុណ្យវិសាខបូជាឆ្នាំ ២០២០    (ពុទ្ធសករាជឆ្នាំ ២៥៦៤ ) ត្រូវបាន​រៀបចំ​ឡើង​យ៉ាង​មហាឡារិកនៅទីក្រុងហាណូយ ក្រោមលក្ខខណ្ឌនៃការធានាប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ។

 
ពិធី​បុណ្យវិសាខបូជាឆ្នាំ ២០២០  បានជូនសារអំពី​ចំណង​សាមគ្គីភាព​និង​ការស្រុះចិត្ត​គំនិតគ្នា​ដើម្បីយក​ឈ្នះ​លើ​​ជំងឺ​​រាតត្បាតសកល Covid-19 ។ ព្រះតេជគុណ Thich Gia Quang អនុប្រធាន​ក្រុមប្រឹក្សាភិ​បាល​នៃមជ្ឈិម​សមាគម​​ព្រះពុទ្ធសាសនាវៀតណាមបានមានពុទ្ធដីការថា៖
 
«ក្នុងឱកាសពិធីបុណ្យ​វិសាខបូជាឆ្នាំនេះ គណៈកម្មការអចិន្ត្រៃយ៍នៃក្រុមប្រឹក្សា   ភិបាល មានបំណងចង់អោយ ព្រះសង្ឃ​ ឧបាសក ឧបាសិការ និងពុទ្ធបរិស័ទ   ក៏ដូចជាសមាគមន៍ពុទ្ធបរិស័ទ​វៀត​ណាម នៅ​ក្រៅប្រទេស​ចូល​រួម​​យ៉ាង​សកម្មក្នុងការងារ​រួមវិភាគទាន​គុណធម៍ ដើម្បី​នាំមកនូវអត្ថប្រយោជន៍ដល់ជីវិត​មនុស្សទាំងអស់​គ្នា។​ ក្នុងបរិបទជាក់ស្តែងដោយសារផ​លប៉ះពាល់នៃជំងឺរាតត្បាត Covid-19​ យើងត្រូវតែខិតខំប្រឹងប្រែ​ងបន្ថែម​ទៀត ដើម្បីបញ្ចប់របៀបវារៈនៃមហាសន្និបាតព្រះពុទ្ធសាសនាទូទាំងប្រទេសលើកទី ៨ ក៏ដូច​ជាលើក​កម្ពស់​បញ្ញា​សមូហភាព ការផ្លាស់ប្តូរថ្មី និងច្នៃប្រឌិតតាមវិធីសាស្រ្តណែនាំ​ព្រះពុទ្ធបរិស័ទ ដើម្បីសម្រប​ខ្លួនទៅ​នឹង​ស្ថាន​ភាព​ថ្មីផងដែរ»៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​