25/05/2020 10:08 GMT+7 print

មុខរបរធ្វើធូបរបស់ជនជាតិនុង (Nung) នៅភូមិភាថាប (PhiaThap)

នៅក្នុងវប្បធម៌វៀតណាមធូបត្រូវបានគេចាត់ទុកថាជាស្ពានតភ្ជាប់​រវាងជីវិតបច្ចុប្បន្ននិងពិភពខាងវិញ្ញាណ។ ភូមិរបរធ្វើធូប​តាមបែប​ប្រពៃ​ណី​របស់​ជន​ជាតិនុងនៅ​​ភូមិ​​ភាថាប(Phia Thap) ឃុំគ្គួកយិន (Quoc Dan) ​ ស្រុកក្វាងអៀង (Quang Uyen) ​ខេត្តកាវបាំ​ង (Cao Bang) ​កំពុងរួមចំណែកក្នុង​ការអភិរក្សនូវវប្បធម៌ខាង​វិញ្ញាណដ៏ថ្លៃថ្នូរ​របស់ប្រទេសជាតិ។

គ្រួសារជនជាតិនុង(Nung)ជាង ៥០ គ្រួសារនៅភូមិភាថាប (PhiaThap) ​នៅ​តែរក្សា​របរ​​ធ្វើធូប​ ដែល​ជារបរ​មួយ​មានពីយូរលង់មកហើយ។


តាមបណ្តោយផ្លូវជាតិលេខ ៣ ពីខេត្តកាវបាំង (Cao Bang) ទៅស្រុកទ្រុងខាញ់ (Trung Khanh) គឺភូមិភាថាប(Phia Thap)  ឃុំគ្គួកយិន (Quoc Dan)  ស្រុកក្វាងអៀង (Quang Uyen) ខេត្តកាវបាំង (Cao Bang) ជាកន្លែងមានភាពសុខសាន្តត្រាណដែលមានផ្ទះខ្ពស់ពីដីរបស់ជនជាតិនុង(Nung)។ រូបថត៖ កុងដាត


ស្លឹកដើមបៅហាត(Bau Hat)ដែលដុះតាមបែបធម្មជាតិនៅលើច្រាំងថ្មត្រូវបានប្រជាជនប្រមូលហើយហាលស្ងួត កិនឲ្យម៉ដ្ឋនិងប្រើជាកាវបិទ។
រូបថត៖ ទ្រីញបូ



ការហាលស្ងួតកាវបិទមានលក្ខណៈធម្មជាតិដែលធ្វើពីស្លឹកដើមបៅហាត (Bau Hat) ។
រូបថត៖ ទ្រីញបូ



ការពុះដើមធូបត្រូវបានធ្វើដោយដៃផ្ទាល់ ធ្វើយ៉ាងណាឲ្យដើមធូបមានរាងតូចនិងមូល។
រូបថត៖ទ្រីញបូ



ដើមធូបត្រូវបានធ្វើពីដើមមួយប្រភេទពិសេសព្រោះវាអាចបត់បែនបាននិងងាយឆាបឆេះ។
រូបថត៖ ទ្រីញបូ



ជ្រលក់ធូបក្នុងទឹកកាវហើយជ្រលក់ជាមួយអាចន៍រណារនិងម្សៅធូបបន្ទាប់មកធ្វើវាម្តងហើយម្តងទៀតចំនួន ៤ ដង
ដើម្បីបានជាដើមធូបមួយដ៏រឹងមាំនិងស្រស់ស្អាត។ រូបថត៖ទ្រីញបូ



ធូបភាថាប(Phia Thap) ត្រូវបានធ្វើពីគ្រឿងផ្សំធម្មជាតិ។ រូបថត៖ ទ្រីញបូ


ជនជាតិនុង (Nung) នៅភូមិភាថាប(PhiaThap) ហាលធូបនៅមុខផ្ទះ។ រូ
បថត៖ ទ្រីញបូ



ចន្លោះទាំងអស់នេះត្រូវបានប្រើសម្រាប់ហាលធូប។រូបថត៖ ទ្រីញបូ


ប្រសិនថ្ងៃក្តៅខ្លាំង ធូបហាលតែ ១ ថ្ងៃគឺស្ងួតហើយ។ រូបថត៖ កុងដាត


ពេលធូបស្ងួតហើយ និងគេនឹងជ្រលក់ជើងធូបឲ្យមានពណ៌ក្រហមវិញ បន្ទាប់មកយកធូបទៅហាលស្ងួតម្តងទៀតចុងក្រោយគឺចងជា បាច់និមួយរួមមានធូបចំនួន ២០ ដើម។
រូបថត៖ ទ្រីញបូ



ដើម្បីធូបបានស្ងួតយើងត្រូវតែជ្រើសរើសពេលវេលាហាលធូបគឺពេលថ្ងៃត្រង់ ដែលជាពេលមានសីតុណ្ហភាពខ្ពស់បំផុត។
រូបថត៖កុងដាត



ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិគឺជាពេលដែលជនជាតិនុង(Nung) នៅភូមិភាថាប (PhiaThap) ធ្វើធូបយ៉ាងមមាញឹកនិងច្រើនបំផុត។
រូបថត៖ ទ្រីញបូ

 

ធូបភាថាប (Phia Thao) ត្រូវបានគេយកទៅលក់តាមផ្សារនានានៅក្នុងខេត្តក៏ដូចជាតាមខេត្តនានានៃភាគខាងជើងវៀតណាម ធូបមួយបាច់តូចមានតំលៃពី ១០.០០០-២០.០០០ ដុង។

ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះភូមិភាថាប (PhiaThap) បានចាប់ផ្តើមរៀបចំដំណើរការទេសចរសហគមន៍ហើយ ដោយបានទទួលស្វាគមន៍ភ្ញៀវមកសម្រាកនិងស្វែងយល់អំពីជីវភាពរស់នៅរបស់អ្នកភូមិ។ ការសាកល្បងធ្វើធូបគឺជាកម្មវិធីមួយដ៏ទាក់ទាញភ្ញៀវទេសចរ​។ នេះក៏ជាវិធីផ្សព្វផ្សាយផលិតផលដែលភ្ជាប់នឹងភូមិរបរជាមួយតំបន់ទេសចរណ៍ ដើម្បីបង្កើតទៅជាផលិតផលមួយដ៏ទាក់ទាញ ជួយគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមសម្រាប់ប្រជាជន និងក៏ជាចំណុចលេចធ្លោមួយនៅពេលមកដល់ទឹកដីកាវបាំង (Cao Bang) ផង​ដែរ​៕​

អត្ថុបទ៖ កុងដាត រូបថត៖ ទ្រីញបូ កុងដាត