01/05/2020 16:19 GMT+7 print

យុទ្ធនាការវាយប្រហារ និងក្រោកឈរឡើងទូទៅនានិទាឃរដូវឆ្នាំ១៩៦៨៖ ជ័យជំនះនៃសេចក្ដីស្នេហាជាតិដ៏ជ្រាលជ្រៅ និងបំណងប្រាថ្នាសន្តិភាព ឯករាជ្យ និងសេរីភាព


 លោក នាយឧត្តមសេនីយ៍ឯក Ngo Xuan Lịch រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម (រូបថត៖ TTXVN)
 

យុទ្ធនា​ការវាយប្រហារ និងក្រោកឈរឡើងទូទៅនានិទាឃរដូវឆ្នាំ១៩៦៨ គឺ ជ័យជំនះ​នៃ​សេចក្ដី​ស្នេហា​ជាតិ​ដ៏​ជ្រាល​ជ្រៅ និងបំណងប្រាថ្នាសន្តិភាព ឯករាជ្យ និងសេរីភាព។ លោក នាយឧត្តមសេនីយ៍ឯក Ngo Xuan Lịch រដ្ឋមន្ត្រី​ក្រសួង​ការពារប្រទេសវៀតណាមបានអះអាងយ៉ាងដូច្នេះ នៅពេលផ្ដល់បទសម្ភាន៍ជា​មួយ​អ្នក​យក​ព័ត៌មាន​នៃទីភ្នាក់​ងារសារព័ត៌មានវៀតណាមស្ដីពីជ័យជំនះប្រវត្តិសាសាស្ត្រ ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥។
 
លោក នាយឧត្តមសេនីយ៍ឯក Ngo Xuan Lịch បានលើកច្បាស់ថា យុទ្ធនាការវាយប្រហារ និងក្រោក​ឈរឡើង​ទូទៅនា​និទាឃរដូវឆ្នាំ១៩៦៨ ជាពិសេសគឺយុទ្ធនាការហូជីមិញប្រវត្តិសាស្ត្រគឺជាការប្រយុទ្ធខាងបញ្ញា និងកម្លាំង​ដ៏ប្ដូរ​ផ្ដាច់​បំផុតរវាងវៀតណាមជាមួយសត្រូវក្នុងការតស៊ូប្រឆាំងចក្រក្រពត្តិអាមេរិក ជួយសង្គ្រោះប្រទេសជាតិ ហើយទីបញ្ចប់​យើងទទួលបានជ័យជម្នះដ៏ត្រចះត្រចង់ រុងរឿង។ ជ័យជំនះនេះបានរំដោះប្រជាជនវៀតណាម ភូមិភាគខាង​ត្បូងពីនឹមគ្រប់គ្រងរបស់ចក្រពត្តិ។ បញ្ចប់រយៈពេល ២១ ឆ្នាំ នៃការតស៊ូប្រឆាំង​ចក្រពត្តិ​អាមេរិក​ជួយ​សង្គ្រោះប្រទេសជាតិ និង ៣០ ឆ្នាំ នៃការរំដោះប្រជាជាតិ ព្រមទាំងបញ្ចប់ការ​ដែលប្រទេស​មហាអំណាច​នៅលើពិភពលោកបានធ្វើអន្តរាគមន៍ខាងយោធានៅវៀតណាមក្នុងរយៈពេលជាង ១០០ ឆ្នាំផងដែរ៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម