23/04/2020 15:16 GMT+7 print

អង្គការសុខភាពពិភពលោកបានចាត់ទុកថាវីរុស SARS-CoV-2 ទំនងជាមកពីសត្វ

អ្នកនាំពាក្យរបស់អង្គការសុខភាពពិភពលោក លោកស្រី Fadela Chaib បានលើកច្បាស់ថា“ រាល់ភ័ស្តុតាងមានស្រាប់សុទ្ធតែបានបញ្ជាក់ថាវីរុស SARS-CoV-2 គឺមានប្រភពផ្តើមចេញពីសត្វ។

ថ្លែងទៅកាន់សន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវ (ប្រទេសស្វីស) អ្នកនាំពាក្យរបស់អង្គការសុខភាពពិភពលោក លោកស្រី Fadela Chaib បានលើកច្បាស់ថា“ រាល់ភ័ស្តុតាងមានស្រាប់ សុទ្ធតែបានបញ្ជាក់ថាវីរុស SARS-CoV-2 គឺមានប្រភពផ្តើមចេញពីសត្វគឺមិនមែនត្រូវបានអភិវឌ្ឍន៍ឬបង្កើតឡើង នៅក្នុងបន្ទប់ពិសោធន៍ឬកន្លែងណាមួយផ្សេងៗទៀតទេ ”។

ឥឡូវនេះគេមិនទាន់ដឹងច្បាស់លាស់ទេថាតើវីរុសឆ្លងពីសត្វទៅមនុស្សយ៉ាងដូចម៉េចដែរ ប៉ុន្តែ លោកស្រី Fadela Chaib  បានឲ្យដឹងថាប្រាកដថាសត្វគឺជាមូលហេតុដែលធ្វើឲ្យការឆ្លងរីករាលដាលវីរុសតែម្តង។ យោងតាមអ្នកនាំពាក្យរូបនេះបានអោយដឹងទៀតថា វីរុស SARS-CoV-2 ទំនងជាពាក់ព័ន្ធនឹងប្រភេទសត្វប្រចៀវប៉ុន្តែក្រុមអ្នកស្រាវជ្រាវកំពុងតែស្វែងយល់អំពីរបៀបដែលវីរុសដ៏គ្រោះថ្នាក់នេះ ចម្លងពីសត្វប្រចៀវទៅមនុស្ស៕

តាម VOV5- វិទ្យុសម្លេងវៀតណាម