19/04/2020 18:29 GMT+7 print

វៀតណាមស្នើឲ្យភាគីនានានៅយេម៉ែនឈប់បាញ់

ថ្លែងនៅកិច្ចប្រជុំ លោកឯកអគ្គរដ្ឋទូត ប្រធានក្រុមបេសកកម្មវៀត ណាមប្រចាំអ.ស.បលោក Dang Dinh Quy បានសម្ដែងការព្រួយបារម្ភ ចំពោះស្ថានភាពមនុស្សធម៌នៅយេម៉ែន ហើយគាំទ្រការអំពាវនាវរបស់ លោកអគ្គលេខាធិការអ.ស.ប ស្ដីពីការអនុវត្តបទឈប់បាញ់ ក្នុងពេលដែល ពិភពលោកកំពុងផ្ដោតសំខាន់ទៅលើការប្រយុទ្ធប្រឆាំងជំងឺ Covid-19។

កុមារនៅក្រោមតង់រហែកនៅខេត្ត Hajjah ប្រទេសយេម៉ែន (រូបថត៖ AFP/TTXVN)


នាថ្ងៃទី១៦ មេសា នៅកិច្ចប្រជុំតាមប្រព័ន្ធវីដេអូអំពីស្ថានភាព នៅយេម៉ែនក្នុងរយៈពេលមួយខែកន្លងទៅ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប) បានវាយតម្លៃថា ស្ថានភាពនៅយេម៉ែនកំពុងមានការលំបាក ដោយសារការប្រយុទ្ធគ្នាបន្តកើតមានឡើងនៅកន្លែងមួយចំនួន គ្រោះ អាសន្នផ្ទុះជំងឺឆ្លង Covid-19 ខណៈដែលប្រព័ន្ធសុខាភិបាលយេម៉ែនខ្វះខាតយ៉ាងច្រើនធ្ងន់ធ្ងរ ព្រមទាំងអស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចជាដើម។ ក្នុងបរិបទនោះ អ.ស.បបានអំពាវនាវឲ្យភាគីនានាបន្តខិតខំប្រឹងប្រែងប្រតិបត្តិ តាមបទឈប់បាញ់ ជាពិសេសគឺកម្លាំង Houthi។

ថ្លែងនៅកិច្ចប្រជុំ លោកឯកអគ្គរដ្ឋទូត ប្រធានក្រុមបេសកកម្មវៀតណាមប្រចាំអ.ស.បលោក Dang Dinh Quy បានសម្ដែងការព្រួយបារម្ភ ចំពោះស្ថានភាពមនុស្សធម៌នៅយេម៉ែន ហើយគាំទ្រការអំពាវនាវរបស់ លោកអគ្គលេខាធិការអ.ស.ប ស្ដីពីការអនុវត្តបទឈប់បាញ់ ក្នុងពេលដែលពិភពលោកកំពុងផ្ដោតសំខាន់ទៅលើការប្រយុទ្ធប្រឆាំងជំងឺ Covid-19។ លោកឯកអគ្គរដ្ឋទូតវៀតណាមក៏បានសង្កត់ធ្ងន់ទៅលើកាតព្វកិច្ចការពារជនស៊ីវិល ជាពិសេសគឺនារីនិងកុមារ ហើយអំពាវនាវឲ្យភាគីនានាបន្តធ្វើការសន្ទនា ដើម្បីឆ្ពោះទៅរកដំណោះស្រាយនយោបាយដ៏គ្រប់ជ្រុងជ្រោយមួយផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម