16/04/2020 16:01 GMT+7 print

អ្នកឯកទេសលោក វូ ង៉ុកថាញ (Vu Ngoc Thanh) ៖ ជាង២៥ឆ្នាំ តាមដានស្នាមជើង “រាជិនី” វានរសត្វ

ជាង​២៥ ឆ្នាំ​ស្រាវ​ជ្រាវ​​អំពី​វានរសត្វ​ ពិសេស​គឺ​​ប្រភេទ​ស្វា​ក្រិស​ជើង​ប្រផេះ នៅ​ឧបទ្វីប​សើន​ត្រា​ (Son Tra) ទី​ក្រុង​ដាណាំង អ្នក​ឯកទេស ​វូ​ ង៉ុក​ថាញ​ (Vu Ngoc Thanh) ប្រធាន​​មូលនីធិអភិរក្ស​​​ស្វាក្រិស​ (Douc Langur Foundation) នៃ​​សហរដ្ឋ​អាមេរិក ប្រចាំនៅ​វៀតណាម​ ជា​អ្នក​ដែលមាន​ការ​ចូលរួម​ក្នុង​ការងារ​ស្រាវ​ជ្រាវ​ និង​អភិរក្ស​ប្រភេទ​ស្វា​ក្រិសកម្រ​​ មាន​ប្រសិទ្ធិនាម​ជា “រាជិនី​” វានរសត្វ​ ជា​និមិត្តរូប​នៃ​ទីក្រុង​សមុទ្រដ៏​​ល្បី​ល្បាញ​នេះ។​

នា​ម៉ោង​៥​ព្រឹក​ មេឃ​ធ្លាក់អព្ទ​ ជំនោ​ភ្ញៀវ​​ពាក់កណ្តាល​ខែ​១០​បក់បោក ​ទឹក​ភ្ញៀវ​ធ្លាក់ចុះ​ប៉ះ​ចំមុខ​​ធ្វើឱ្យ​ក្រហារ​​សាច់​។ ខ្ញុំ​គិត​ក្នុង​ចិត្តថា ភ្ញៀវ​ខ្យល់បែបនេះ ប្រហែលជា​ ​លោក ​វូ ង៉ុក​ថាញ​ (Vu Ngoc Thanh) និង​អ្នក​ថតរូប​សត្វ​ព្រៃ​ ជនជាតិ​អាមេរិក​ លោក Ryan Deboodt នឹង​មិនអាចណា​ធ្វើដំណើរ​​​​ទៅកាន់កោះ​សើន​ត្រា (Son Tra) បាន​ទាន់ពេល​ដូច​ការដែលរំពឹង​ទុក​នោះទេ​។

តែ​ខ្ញុំ​ច្រឡំ​ធំ​ ពីព្រោះ​ពេល​ឡើង​ទៅដល់​កំពូល​ភ្នំ​ បានប្រទះ​ឃើញ​អ្នកទាំងពីរ​នោះ ​មកដល់​ពី​អង្កាលទៅ​​ហើយ​។ ទោះបីមាន​​ភ្ញៀវ​ខ្យល់​ក៏ដោយ​​ហើយ​ហាក់ដូចជាពួក​គាត់​​មិនចាប់អារម្មណ៍​អ្វី​ចំពោះ​វត្តមាន​រូប​ខ្ញុំឡើយ​ លោក​ថាញ (Thanh) និង​លោក Ryan Deboodt ​ ផ្ចង់តែ​​អារម្មណ៍​មើលទៅ​នឹង​កញ្ចក់​ម៉ាស៊ីន​​ថតរូប​​ជំនាញ បំពង់ឡែន​​វែង​ តម្រង់ទៅ​ទិស​ខ្នង​ភ្នំ​នៅ​ឆ្ងាយ​ ទី​នោះមាន​ម្តាយ​និងកូន​ស្វា​ក្រិស​ជើង​ប្រផេះ កំពុង​ឱប​គ្នា​ជ្រក​​ភ្លៀង​ ខ្លួន​ញញ័រ​នៅ​ក្រោម​មែក​ឈើ​លាត​របាំង​​។ ឧបទ្វីប​កោះ សើន​ត្រា (Son Tra) ​នៃទី​ក្រុងដាណាំង​ ជា​ទីកន្លែង​ដែល​មាន​​សត្វ​ស្វាក្រិស​ជើង​ប្រផេះ មាន​ពណ៌​ឆើត​ឆាយ​​បំផុត និងមាន​​​រូប​រាង​ធំបំផុត ​បើប្រៀបនឹងទី​ដទៃ​។ ហើយ​​ទី​នេះ ក៏​ជា​ទីកន្លែង​តែមួយ​គត់​លើ​ពិភព​លោក​ អាច​មើល​ឃើញ​សត្វស្វាក្រិស​ ដោយ​ងាយ​នា​​ធម្មជាតិ​។​​



 លោក ​វូ ​ង៉ុក​ថាញ​​ (Vu Ngoc Thanh) ប្រធាន​មូលនីធិ​អភិរក្ស​ស្វាក្រិស​អាមេរិក​​ប្រចាំនៅ​វៀតណាម​ ជា​អ្នក​ឯកទេស​លំដាប់​នៃប្រទេស​​វៀតណាម​ ស្តីពី​ប្រភេទវានរសត្វ​​​។ រូបថត៖ ថាញ​ហ្វ័រ​


 អ្នក​​ឯកទេស​​ លោក វូ ​ង៉ុក​ថាញ​ (Vu Ngoc Thanh) និង​អ្នក​ថតភាព​យន្ត​សត្វ​ព្រៃ​ល្បី​ឈ្មោះ​ជនជាតិ​​អាមេរិក​ លោក Ryan Deboodt ក្នុង​ដំណើរ​ជាក់​ស្តែង​នៅ​ឧបទ្វីប​សើន​ត្រា​ (Son Tra) ទីក្រុង​ដាណាំង​ នា​ខែកក្កដា​ ឆ្នាំ​២០១៨។ រូបថត៖ ថាញ​ហ្វ័រ​


 អ្នក​ឯកទេស លោក​វ៉ូ ង៉ុក​ថាញ (Vu Ngoc Thanh) ​ប្រើ​កញ្ចក់​កែវ​យឺត​ មើល​តាមដាន​សកម្មភាព​នៃ​ពពួក​ស្វា​ក្រិស​ជើង​ប្រផេះ ដែល​កំពុង​ស្វែងរក​ចំណីនៅ​​លើ​ខ្នង​ភ្នំ​នៃ​ឧបទ្វីប​សើន​ត្រា (Son Tra) ​ ទីក្រុង​ដាណាំង​។ រូបថត៖ ថាញ​ហ្វ័រ​


អ្នក​ឯកទេសលោក ​វូ ង៉ុក​ថាញ​ (Vu Ngoc Thanh) និង​សហការី​ នៅ​មូលនីធិ​អភិរក្ស​ស្វាក្រិស​​អាមេរិក​​ប្រចាំនៅ​វៀតណាម​ រួម​គ្នា​ពិនិត្យ​មើល​លទ្ធផល​ដែល​សម្រេចបាន​ ក្រោយ​ពី​ធ្វើ​ដំណើរ​ទៅ​ត្រូតពិនិត្យ​​មើល​ សត្វ​ស្វា​ក្រិស​ជើង​ប្រផេះ នៅ​​ឧបទ្វីប​សើន​ត្រា (Son Tra)  ទីក្រុង​ដាណាំង​។ រូបថត៖ ថាញ​ហ្វ័រ


អ្នក​ឯកទេសលោក ​វូ​ ង៉ុក​ថាញ​ (Vu Ngoc Thanh) ពិភាក្សា​ឡើង​​ផែនការ​ធ្វើការ​​នឹង​សហការី ​នៅនារសៀល​អស្តង្គត​ស្បៃរាត្រី​កំពុងតែ​​ទម្លាក់​​ចុះ គ្រប​​ដណ្តប់​​លើ​កំពូល​ភ្នំ​សើន​ត្រា (Son Tra)   ទី​ក្រុ​ង​ដាណាំង។​ រូបថត៖ ថាញ​ហ្វ័រ


 ធ្វើដំណើរ​ចូល​ព្រៃ​ជារើយ​ៗ​ ឆ្ងាយ​ពីគ្រួសារ ​តាំងពី​យូរ​​បាន​ប្រែ​ក្លាយទៅ​ជា​ចំណូល​ចិត្ត​​នៃវានរ​វិទូ​ វូ ង៉ុក​ថាញ​ (Vu Ngoc Thanh)។ រូបថត៖ ថាញ​ហ្វ័រ​


ស្វាក្រិស​ជើងប្រផេះ​​​ជា​ប្រភេទ​ស្វា​ពិសេស​​នៅ​តំបន់​នេះ បាន​ចាត់ទុក​ជា​និមិត្ត​រូប​​នៃទីក្រុង​ដាណាំង។ ​រូបថត៖ ថាញ​ហ្វ័រ

ស្វាក្រិស​ជើង​​ប្រផេះ​ ជា​ប្រភេទសត្វ​ស្វា​ពិសេស​នៅ​តំបន់ ​នៃ​ប្រទេស​វៀតណាម​​​និង​ឡាវ​ បាន​ចាត់ទុក​ជា​និមិត្តរូប​នៃទីក្រុង​​ដាណាំង​។ នេះជា​ប្រភេទ​សត្វ​កម្រ​ ដែល​មាន​ហានិភ័យ​ជិត​ផុត​ពូជ​ខ្ពស់ មាន​ឈ្មោះនៅក្នុង​បញ្ជី​ក្រហម​ អំពី​​សត្វ​មានហានិភ័យផុត​ពូជ ​នៃ​សម្ពន្ធ​សមាគម​​អភិរក្ស​ធម្មជាតិ​អន្តរជាតិ​​(IUCN) ​ និង​បញ្ជី​ហាម​ជួញ​ដូរ​សកលលោក​​នៃ​ CITES។

លោកវូ ​ង៉ុក​ថាញ (Vu Ngoc Thanh) ​ជា​អ្នក​ឯកទេសកិត្យានុភាព ​ក្នុង​មជ្ឈដ្ឋាន​ស្រាវជ្រាវ​អំពី​វានរ​សត្វ​​។ អញ្ជើញមកដល់ទីក្រុង​ដាណាំង​​លើក​ដំបូង​នៅ​ឆ្នាំ​១៩៩៤ ពេលនោះ​លោក​កំពុង​ជា​កម្មាភិបាល​ស្រាវ​ជ្រាវ​ បង្រៀន ​នៃ​ផ្នែក​ជីវសាស្រ្ត នៅ​សកលវិទ្យាល័យពហុផ្នែក​​​​ហាណូយ​។ ការ​ធ្វើដំណើរ​​លើកនោះ លោកទៅ​​រួមជាមួយ​នឹង​អ្នក​ឯកទេស​ជនជាតិ​អាមេរិក​ គាត់​ជាអ្នក​កាល​ពី​មុន​​នៅ​ឆ្នាំ​១៩៧៣ ដែល​​ធ្លាប់​ស្រាវ​ជ្រាវ​ អំពី​​សត្វស្វាក្រិស​ជើង​ប្រផេះ នៅ​សើន​ត្រា (Son Tra)​។ ការ​ធ្វើ​ដំណើរ​លើកនោះ​ អ្នកទាំងពីរ​ អញ្ជើញ​ទៅ​ដល់​​ទីក្រុង​ដាណាំង​​ដើម្បី​ស្វែង​យល់​អំពី​ភាពជាក់ស្តែងនៃព័ត៌មាន ​ស្តីពី​របាយការណ៍មួយ​​ថា​​សត្វស្វា​ក្រិស​​ជើង​ប្រផេះ​នៅសើនត្រា (Son Tra)​​ បាន​បាត់បង់​​ទៅ​ហើយ​។ ហើយ​ពេល​នោះ​ ក៏បាន​ចាត់ទុក​​ជាលើក​ដំបូងនៃ​​ លោកថាញ (Thanh)​ ឃើញ​សត្វ​ស្វា​​ព្រមទាំង​​​ចាប់ដៃចូល​ការ​ស្រាវជ្រាវ​ជាផ្លូវ​ការ​ អំពី​​ប្រភេទសត្វ​​អំបូរ​ស្វា​នេះ​​។​​

តាំងពី​ពេល​ធ្វើការ​នៅមូលនីធិ​អភិរក្ស​​​ស្វាក្រិស​ជើង​ប្រផេះ​ លោក​មាន​ពេល​វេលា​​​និ​ង​​ផ្តោត​អារម្មណ៍ជាង​មុន​ ទៅ​​លើ​​ការ​ស្រាវ​ជ្រាវ​ អំពី​ប្រភេទសត្វ​ស្វា​ក្រិស​​ជើងប្រផេះ នៅ​ឧបទ្វីប​សើនត្រា ​(Son Tra)​​ ។ ចាប់តាំង​ពីពេល​នោះ​​មក​ដល់​សព្វ​ថ្ងៃ​ ឆ្នាំណាក៏ដូចឆ្នាំណា​ លោក​​ក៏ហោះពី​ក្រុង​​ហាណូយ​​ចុះមកទី​ក្រុង​ដាណាំង​​។ ជួន​កាល​​មានឆ្នាំ​ ចុះ​មកទីនេះ​​ពី​២ទៅ​ដល់​​៣លើក​ឯណោះ លើក​ធ្វើ​ដំណើរ​​ដែល​មាន​​រយៈ​ពេល​ខ្លី​ប្រហែល​១សប្តាហ៍​ និង​រយៈ​ពេល​​វែង​អាច​ឡើង​ទៅ​ដល់​​មួយ​ខែ​ប្លាយ​ ដើម្បី​អនុវត្ត​ដំណើរស្រាវ​ជ្រាវ​ជាក់ស្តែង​ ប្រមូល​យក​​ព័ត៌មាន ​អំពីប្រ​ភេទ​​​សត្វ​​កម្រ​នេះ​។​

 


 អ្នក​ឯកទេសលោក​ ​វូ​ ង៉ុក​ថាញ (Vu Ngoc Thanh) ​​ជាមួយនឹង​សត្វស្វាក្រិស​ជើង​ប្រផេះ ដែលបាន​សង្រ្គោះ​នៅ​សួន​ឧទ្យាន​ជាតិ​​ ជឺម៉មរៃ (Chu Mom Ray) ខេត្ត​​កន​តុម ​(Kon Tum) ប្រទេស​វៀតណាម​។​ រូបថត៖ ឯកសារ​


អ្នក​ឯកទេសលោក ​វូ ​ង៉ុក​ថាញ​ (Vu Ngoc Thanh) សង្រ្គោះ​សត្វស្វា​មួយក្បាល ដែល​​ត្រូវ​ជាប់​អន្ទាក់​ក្នុង​ព្រៃ​ នាពេល​រាត្រី​នៅកោះ​​សើន​ត្រា ​(Son Tra)​​​ ទីក្រុង​ដាណាំង​។ ​រូបថត៖ ឯកសារ


 លោក​វូ​ ង៉ុក​ថាញ (Vu Ngoc Thanh) ​ជាមួយ​នឹង​អ្នក​ឯកទេស​ស្រី​ជនជាតិ​បរទេស​ ក្នុង​លើកធ្វើដំណើរ​ទៅ​ពិនិត្យមើល​​​ព្រៃ​សើន​ត្រា​ ​(Son Tra)​​​ (ក្រុង​ដាណាំង)​​នៅ​ឆ្នាំ​២០០៩។ ​រូបថត៖ ឯកសារ


 អ្នក​ឯកទេសលោក ​វូ ង៉ុក​ថាញ​ (Vu Ngoc Thanh) ​(អង្គុយ​) ហ្វឹក​ហាត់​អំពី​បំណិន​​​សម្គាល់​សត្វ​ព្រៃ ​សម្រាប់​កម្មាភិបាល​រុក្ខា​វ័ននៃ​​​តំបន់​អភិរក្សា​សាវឡា​ (Sao​ La) ខេត្ត​ធឿន​ធៀន​ហ្វេ (Thua Thien Hue)​។ ​​រូបថត៖ ឯកសារ​


 
អ្នក​ឯកទេស​លោក​ វូ​ ង៉ុក​ថាញ​ (Vu Ngoc Thanh) ​ជាមួយនឹង​ថ្នាក់រៀន​អំពី​ការ​ពារ​​សត្វស្វា​ក្រិស​ជើងប្រផេះ នៃ​សាលា​បឋមសិក្សា​​នៅ​ទីក្រុង​ដាណាំង​។​​​ រូបថត៖ ឯកសារ


 អ្នក​ឯកទេសលោក ​វូ ង៉ុក​ថាញ (Vu Ngoc Thanh) ​​និង​វិទ្យាសាស្រ្ត​វិទូ​ ទទួល​បាន​ពាន​រង្វាន់​អភិរក្ស​​ឆ្នាំ​២០១៦ នៃសម្ពន្ធសមាគម​​អភិរក្ស​វានរ​សត្វ​​អន្តរជាតិ​​។ រូបថត៖ ឯកសារ

 

ឆ្លងកាត់ការ​ធ្វើដំណើរ​ត្រួតពិនិត្យដ៏​​ហ្មត់ចត់​​ លោក​និង​សហការី​បាន​អនុវត្ត​ជោគជ័យ​សំណង់​ស្រាវជ្រាវ​ ដែល​មាន​​តម្លៃ ​ផ្សាយ​ជា​រូបភាព បរិមាណ​ ស្ថាន​ភាព​ ប្រព័ន្ធ​ចំណី​អាហារ​ជាដើម​។ល។ មានទាំង​ករណី​គ្រោះ​បៀត​បៀន​​ចំពោះ​ប្រភេទសត្វ​ស្វា​ក្រិស​​ជើងប្រផេះ នៅ​ឧបទ្វីប​សើន​ត្រា (Son Tra) ​​លើ​ទស្សនាវដ្តី​ វិទ្យាសាស្រ្ត​អន្តរជាតិ​កិត្យានុភាព​។​​​


 លោក​ វូ​ ង៉ុក​ថាញ​ (Vu Ngoc Thanh) ជា​កម្មាភិបាល​ស្រាវ​ជ្រាវ​នៃ​ផ្នែក​ជីវសាស្រ្ត​ សកលវិទ្យាល័យ​ពហុផ្នែក​ហាណូយ​ (ឥឡូវ​ជា​សកលវិទ្យាល័យ​វិទ្យាសាស្រ្ត​ធម្មជាតិ​ ​សកលវិទ្យាល័យ​ជាតិ​ហាណូយ​)។ ឆ្នាំ​២០១៤ លោក​ចូល​និវត្តន៍​និង​ធ្វើការ​ជូន​មូលនីធិ​អភិរក្ស​ស្វាក្រិស​​នៃ​អាមេរិក ប្រចាំនៅ​វៀតណាម​ សព្វថ្ងៃ​ជា​ប្រធាន​នៃ​អង្គ​ការ​នេះ​។

​​លោក​ថាញ (Thanh) ​ឱ្យ​ដឹងថា​ រក​ឃើញ​ប្រភេទស្វាក្រិស​ជើង​ប្រផេះ​នៅ​សើន​ត្រា (Son Tra)  ​គឺងាយ​ស្រួល​ ប៉ុន្តែ​ការ​ស្រាវ​ជ្រាវ​ដើម្បី​អភិរក្ស​​និង​អភិវឌ្ឍន៍​ហ្វូង​សត្វ ជា​បទដ្ឋាន​មួយ​​យូរអង្វែង​ ពិបាក​ និង​ភាពផ្ចិត​ផ្ចង់​​នៃ​អ្នក​ឯកទេស​ ព្រម​ទាំង​​ដើម្បី​​បក​ស្រាយ​បាន​នូវ​​សំណួរ​បែប​ដូច​ជា៖ តើ​សត្វ​ស្វាក្រិស​មាន​ប៉ុន្មាន​​​ក្បាល​នៅកោះ​​សើនត្រា (Son Tra)? ភូមិ​សាស្រ្ត​រស់នៅ​របស់​ពួក​វា​យ៉ាង​ណា? តើ​ស្វាក្រិស​ស៊ី​ចំណីអ្វី​? តើ​រចនា​សម្ពន្ធ​ហ្វូង​ដូចម៉្តេច​? បង្កើត​ពូជ​យ៉ាងណា?​ ជាដើម​។ល។

ឧទាហរណ៍​ ចំពោះតែ​រឿង​ស្រាវជ្រាវ​អំពី​ទម្លាប់​ស៊ី​ នៃប្រភេទសត្វស្វា​ក្រិស​នេះ លោកនិង​សហការី​ត្រូវ​ចំណាយពេល​ជាង​១៥ឆ្នាំ ស្រាវ​ជ្រាវ​ ប៉ុន្តែ​មក​ដល់​សព្វ​ថ្ងៃ នៅ​មិនទាន់​រួចស្រេចឡើយ​​។ “ពីព្រោះ​រុក្ខជាតិ​ឆ្នាំនេះ ឃើញ​វា​ស៊ី​ស្លឹក​ ឆ្លង​ឆ្នាំឃើញ​វា​ស៊ី​ផ្លែ ឆ្នាំបន្ទាប់ទៀត​​ឃើញ​វា​ស៊ី​ផ្កា​ជាដើម​។ល។ និយាយ​រួម​ទៅ​​គឺស្មុគ​ស្មាញ​​ណាស់”។ លោក​ថាញ (Thanh) ​សំណេះ​សំណាល​។​

ជាង​២៥​ឆ្នាំ​ ផ្សារភ្ជាប់នឹង​កាលៈទេសៈ​កោះ​​សើន​ត្រា (Son Tra) ជាមួយនឹង​ ចង្វាក់​​រស់នៅ​​នៃ​ស្វាក្រិស​នីមួយ​ៗ គ្រប់គ្រាន់​សឱ្យ​ឃើញ​​​លោកបាន​​​ផ្សារភ្ជាប់​និង​មាន​អនុស្សាវរីយ៍​​ពិបាក​បំភ្លេច​ ចំពោះ​ឧបទ្វីប​សើន​ត្រា ​(Son Tra)  ដ៏តូចតែ​ស្រស់ស្អាត​មួយ​​នេះ។ ប្រហែល​ដូច្នេះ លោក​តែង​ព្រួយបារម្មណ៍​​ធ្វើ​ដូច​ម៉្តេច​ ត្រូវ​រក្សាបាន​ហ្វូង​សត្វស្វា​ក្រិស និង​បរិស្ថាន​រស់នៅ​នៃពពួកសត្វ​ស្វាក្រិស​ នៅ​លើ​ឧបទ្វីប​សើន​ត្រា ​(Son Tra)​។ នេះ​ជាទីកន្លែង ​ដែលមាន​បរិស្ថាន​រស់នៅ​ឧត្តមភាព​​បំផុត ហើយ​ក៏ជា​ទីកន្លែង​ដែល​មាន​ហ្វូង​ស្វាក្រិស​​ច្រើនបំផុត​ ស្អាត​បំផុត​​លើ​ពិភព​លោក​។ “ពិសេស​ ប្រសិនបើ​ទៅ​អនាគត អត់សំណាង​ពពួក​សត្វស្វានៅទី​ដទៃផុត​ពូជ កោះ​សើនត្រា​ជាទីកន្លែង ដែល​​​ពួក​​យើង​​អាច​ស្រាវ​ជ្រាវ​សម្រាប់​​​ការ​អភិវឌ្ឍ​​ហ្វូង​ស្វានេះ​​ឡើង​វិញ​” អ្នក​ឯកទេស លោក​វូ ង៉ុក​ថាញ (Vu Ngoc Thanh) ​​ស្តែង​ពីទឹក​ចិត្ត​សំណេះសំណាល៕​

 

 អត្ថបទ​៖ ថាញ​ហ្វ័រ​ រូបថត៖ ថាញ​ហ្វ័រ និង​ឯកសារ​