09/04/2020 11:43 GMT+7 print

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញផ្ញើរសារទៅ កាន់កិច្ចប្រជុំអនឡាញរបស់ WHO

 នា​ថ្ងៃទី៨ ខែមេសា ឆ្នាំ​២០២០ អង្គការសុខភាពពិភពលោក (WHO) បានរៀបចំកិច្ច ប្រជុំ​អនឡាញ​រវាង​បណ្ដា​រដ្ឋ​មន្រ្តី​សុខាភិបាលនៃប្រទេសនានាក្នុងតំបន់ ប៉ាស៊ីហ្វិកខាងលិច។ ក្នុងឱកាសនេះដែរ នាយករដ្ឋ​មន្រ្តី​វៀត​ណាម​លោក Nguyen Xuan Phuc បានអញ្ជើញផ្ញើរសាររបស់រដ្ឋាភិបាលវៀតណាមទៅ កាន់កិច្ចប្រជុំនេះ។ ក្នុង​នោះ ​លោក​នាយករដ្ឋមន្រ្តីបានចែករំលែកអំពីបទ ពិសោធន៍របស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងជំងឺ Covid-19 យ៉ាងដូច្នេះ​ថា៖
 
 “ដោយមានការប្ដេជ្ញា​ចិត្តនយោបាយខ្ពស់ ចាត់ទុកការប្រយុទ្ធប្រឆាំង នឹងជំងឺដូចប្រយុទ្ធ​ប្រឆាំង​នឹង​ខ្មាំង​សត្រូ​វ​នោះ រដ្ឋាភិបាលវៀតណាមបាន អនុវត្តវិធានការជាច្រើនយ៉ាងប្ដូរផ្ដាច់និងបត់បែន ក្នុងនោះ​មាន​ការ​ដាក់​ឲ្យ​ នៅដាច់ដោយឡែកចំពោះជនវៀតណាមវិលមកប្រទេសវិញ ជនបរទេស ចូលក្នុងវៀត​ណាម​និង​មុខ​សញ្ញា​ដែល​មានការប៉ះពាល់ជាមួយករណីនានាដែលត្រូវបានរកឃើញវិជ្ជមាន ជាពិសេសគឺ​កំណត់​និង​ធ្វើចត្តា​ឡី​សក៍្ខ​​តំបន់​កើតជំងឺដើម្បីរាំង ខ្ទប់ការឆ្លងវីរុស។ ទន្ទឹមនឹងការប្រយុទ្ធប្រឆាំងជំងឺនោះ វៀតណាមក៏ផ្ដោត សំខាន់ទៅ​លើការរក្សាស្ថិរភាពសេដ្ឋកិច្ចឲ្យបានរឹងមាំ មិនទុកឲ្យដួលរលំទេ។ រដ្ឋាភិបាលបានកំណត់ថា អាចទទួលយកការ​ខូចខាតខាងសេដ្ឋកិច្ចដើម្បី ការពារអាយុជីវិត សុខភាពរបស់ប្រជាជន។ នាពេលកន្លងទៅ រដ្ឋាភិបាល បាន​ផ្ដល់កញ្ចប់ជំនួយឧបត្ថម្ភសេដ្ឋកិច្ចជូនទៅជនងាយរងគ្រោះក្នុងសង្គម ជនក្រីក្រ ពលករដែលមាន​ស្ថានភាពរស់នៅលំបាក ប្ដេជ្ញាចិត្តមិនបំភ្លេច នរណាម្នាក់នោះទេ”។

លោកនាយក​រដ្ឋមន្រ្តី Nguyen Xuan Phuc បានជម្រាបថា គិតរហូត ដល់ពេលនេះ វៀតណាម​កំពុង​គ្រប់​គ្រង​ស្ថាន​ភាព​ជំងឺយ៉ាងល្អ ដោយមិន ទាន់មានករណីស្លាប់ណាមួយ ហើយ៥០%នៃបរិមាណអ្នកឆ្លងជំងឺត្រូវបាន ព្យាបាល​ជាសះស្បើយ។
 
លោកនាយក​រដ្ឋមន្រ្តីវៀតណាមជឿជាក់និងស្នើឲ្យ WHO បន្តដើរជួរ មុខក្នុងការកៀរគរ តភ្ជាប់ប្រភព​ធនធាន​រវាង​ប្រទេស​នានា ក្នុងនោះផ្ដល់ អាទិភាពដល់ការផលិតវ៉ាក់សាំង ថ្នាំឱសថ និងសម្ភារៈបរិក្ខាពេទ្យ។
 
ក្នុងឱកាស​នេះដែរ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ក៏បាន ថ្លែង​អំណរ​គុណចំពោះ​ការគាំទ្រ​របស់​សហគមន៍​អន្តរជាតិ ប្រជាជននៃ ប្រទេសនានាចំពោះការប្រយុទ្ធប្រឆាំងនឹង Covid-19 ព្រមទាំងជឿជាក់ថា ដោយមានការ​ប្រកៀស្មាគ្នារវាងបណ្ដាប្រទេស ពិភពលោកនឹងឈ្នះលើជំងឺ ឆ្លង Covid-19 ការពារសុវត្ថិភាព សុខភាពសម្រាប់​ប្រជាជន រួមគ្នាសហប្រតិ បតិ្តការ អភិវឌ្ឍប្រកបដោយវិបុលភាពនាអនាគតផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​