07/04/2020 11:30 GMT+7 print

រដ្ឋាភិបាលឡាវវាយតម្លៃខ្ពស់ចំពោះការជួយឧបត្ថម្ភ​របស់រដ្ឋាភិបាលវៀតណាម​ក្នុងការបង្ការនិងប្រយុទ្ធ​ប្រឆាំងជំងឺរាតត្បាត COVID-19​


 លោក Nguyen Van Binh ប្រធានតំណាងធនាគារ BIDV ប្រចាំនៅ ឡាវ-អគ្គនាយកធនាគារ LAOVIET ប្រគល់ប្រាក់ចំនួន ៥ ម៉ឺនដុល្លារដល់រដ្ឋាភិបាលឡាវដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃ COVID-19
 

នារសៀល​ថ្ងៃទី៦ ខែមេសា ឆ្នាំ​២០២០ នៅទីក្រុងវៀងច័ន្ទ នៃប្រទេសឡាវ សហគ្រាស​វៀតណាម​មួយ​ចំនួន ដែល​កំពុង​វិនិយោគ​ធ្វើអាជីវកម្ម​នៅឡាវ បាន ជួយ ឧបត្ថម្ភរដ្ឋា​ភិបាលឡាវចំនួន ៣៧ ម៉ឺនដុល្លា​រ ដើម្បី​ចែករំលែក​ការលំបាក​ជាមួយរដ្ឋាភិបាល និងប្រជាជន​ឡាវនិង​ប្តេជ្ញាចូល​រួមជាមួយ​រដ្ឋាភិបាល​ឡាវក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺរាត​ត្បាត COVID-19។
 
នៅ​ឯខុទ្ទការល័យរបស់នាយករដ្ឋមន្រ្តីឡាវ លោក Luu Manh Ha អគ្គនាយក នៃក្រុមហ៊ុន UNITEL - ដែល​ជាក្រុម​ហ៊ុន​សហការរវាងសាជីវកម្មទូរគមនាគមន៍យោធា VIETTEL និងក្រុមហ៊ុនទូរគមនាគមន៍ឡាវ បានផ្តល់​ថវិកាចំនួន ៣២០.០០០ ដុល្លារ សម្រាប់ការជួយឧបត្ថម្ភរដ្ឋាភិបាលឡាវ ប្រយុទ្ធប្រឆាំងនឹង​ការរីក​រាល​ដាល​នៃ​ជំងឺ COVID-19។ តំណាងធនាគារវិនិយោគនិងអភិវឌ្ឍន៍វៀតណាម (BIDV) និងជាអគ្គនាយក​ធនាគារ​ LAOVIET លោក Nguyen Van Binh ក៏បានផ្តល់នូវទឹកប្រាក់ចំនួន ៥ ម៉ឺនដុល្លារ ដែលជា​អំណោយ​ពីបុគ្គលិក​ BIDV ដើម្បីជួយរដ្ឋាភិបាលនិងប្រជាជនឡាវ ប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃ COVID-19។
 
តាងនាម​រដ្ឋាភិបាលឡាវ ឧបនាយករដ្ឋមន្ត្រីលោក Somdy Duangdy បានវាយ​តម្លៃខ្ពស់​ចំពោះ​ជំនួយដ៏​មានសារៈ​សំខាន់របស់​អង្គភាពអាជីវកម្មវៀតណាម ដែលកំពុងវិនិយោគនៅឡាវ ព្រមទាំងចាត់ទុកថា សកម្មភាព​នេះបង្ហាញពីការទទួលខុសត្រូវសង្គមយ៉ាងរស់រវើក ជាការចែករំលែកជាមួយ​រដ្ឋាភិបាល​និង​ប្រជាជន​ឡាវក្នុងគ្រាលំ​បាកផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​