06/04/2020 11:32 GMT+7 print

ជនបរទេសនៅវៀតណាមថ្លែងអំណរគុណចំពោះផ្នែកសុខាភិបាលវៀតណាម


 មានអ្នកជំងឺ Covid-19 ជាច្រើនត្រូវបានព្យាបាលជាសះស្បើយនៅវៀតណាម (រូបថត៖ TTXVN)
 

ក្នុងបរិបទ​ដែលជំងឺ Covid-19 កំពុងរីករាលដាលយ៉ាងឆាប់រហ័សនិងស្មុគស្មាញនោះ ប៉ុន្តែ ដោយឈរ​លើ​ស្មារតី​មនុស្ស​សាស្ត្រ កិច្ចសហប្រតិបតិ្តការនិងការចែករំលែកគ្នា រដ្ឋាភិបាលវៀត ណាមបានណែនាំដល់ក្រសួង ស្ថាប័ន​ទាក់​ទិន​នានា បង្កើនការយកចិត្តទុកដាក់ ជួយឧបត្ថម្ភដើម្បី​ធានាឲ្យ​ជន​បរទេស​នៅវៀ​ត​ណាម​មានជីវភាព​រស់​នៅ​ប្រកប​ដោយសុវត្ថិភាព ទទួលបានការតាមដាន ថែទាំសុខភាព និងទទួលបានការព្យាបាល​យ៉ាង​សកម្ម​ក្នុង​ករណី​ចាំបាច់​។ 
 
ការងារនេះ​របស់រដ្ឋាភិបាលនិងប្រជាជនវៀតណាមត្រូវបានពលរដ្ឋបរទេស អាជ្ញាធរប្រទេសនា​នានិ​ង​សហគមន៍​អន្តរជាតិ​វាយតម្លៃខ្ពស់។
 
“អរគុណច្រើនណាស់! ផ្នែកសុខាភិបាលវៀតណាម”។ នេះជាពាក្យ​ពេជ្រចេញ​ពីបេះដូង​របស់​ជន​បរទេស​ជាច្រើន​រូប​ ដែលត្រូវឆ្លងជំងឺឬត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក ហើយ​ទទួល​បាន​ការជួយ​ឧបត្ថម្ភ​យ៉ាង​សកម្មពី​ដាគ្រូពេទ្យ​និងគិលានុបដ្ឋាយិកាវៀតណាម។ លោកស្រី Shan អាយុ៦៧ឆ្នាំ ជនជាតិអៀឡង់ ជាអ្នកជំងឺមួយ​នាក់​ក្នុង​​ចំណោមអ្នកជំងឺ Covid-19 ជាច្រើនដែលត្រូវបានព្យាបាលជាសះស្បើយនៅវៀតណាម។ លោកស្រីបាន​ចែក​រំលែក​​ថា៖ “រូបខ្ញុំក៏ជាគ្រូពេទ្យម្នាក់បានចូលនិវត្តន៍ដែរ ហើយខ្ញុំក៏អាចស្លាប់ដោយសារជំងឺ Covid-19 ប៉ុន្តែបណ្ដា​វេជ្ជបណ្ឌិតវៀតណាមបានសង្គ្រោះជីវិតខ្ញុំ។ ប្ដីខ្ញុំនៅតែមានសុខភាពខ្សោយណាស់ ហើយត្រូវការ​ព្យាបាល​ពិសេស​។ បណ្ដាវេជ្ជបណ្ឌិតវៀតណាមកំពុងជួយឲ្យគាត់ប្រសើរឡើង។ ពួកគាត់ចេះតែធ្វើការ ដោយមិនគិត​ពីការ​នឿយ​ហត់ ​គឺដើម្បីសង្គ្រោះជីវិតមនុស្សតែ​ប៉ុណ្ណោះ”​។
 
“ខ្ញុំជា​អ្នកដំណើរនៅលើជើងហោះហើរ VN54 មកដល់វៀតណាមនាថ្ងៃទី២មីនា ហើយ​ស្នាក់​នៅក្នុង​តំបន់​ដាក់នៅដាច់​ដោយឡែកនៃមន្ទីរពេទ្យត្រូពិចមជ្ឈឹមសាខា  Kim Chung ចាប់ពីថ្ងៃទី៧មីនាមក។ ខ្ញុំសូមថ្លែង​អំណ​រគុណ​យ៉ាងស្មោះស្ម័គ្រចំពោះបណ្ដាវេជ្ជបណ្ឌិតនិងគិលានុ បដ្ឋាយិកាដែល​បាន​ធ្វើកា​រដោយ​ឧស្សាហ៍​ព្យាយាម​ក្នុង​ពេល​កន្លងទៅ”។ នេះជាសំបុត្ររបស់អ្នកវិទ្យាសាស្ត្រជនជាតិអង់គ្លេសម្នាក់ ដែលបានផ្ញើរ​មក​មន្ទីរ​ពេទ្យ​ត្រូពិច​មជ្ឈឹម។ លោក Bobby Chin អ្នកចុងភៅជនជាតិនូវែលហ្សេឡងស់ម្នាក់ បាន​ចែក​រំលែក​លើបណ្ដា​ញសង្គម​ថា៖ “ខ្ញុំសូមថ្លែងអំណរគុណជាទីគោរពបំផុត ចំពោះគ្រូពេទ្យវៀតណាម​ទាំងអស់​ដែល​កំពុង​ធ្វើការនៅ​មូលដ្ឋាន​ចត្តាឡីស័ក ដែលខ្ញុំកំពុងសម្រាកព្យាបាលនៅទីនោះ។ នេះពិតជាការលះបង់ដ៏ខ្ពង់ខ្ពស់”។
 
ក្នុងប៉ុន្មានថ្ងៃកន្លង​ទៅ មានភ្ញៀវទេសចរអង់គ្លេសឆ្លង Covid-19 ជាច្រើនរូប ទទួលបានការ​ព្យាបាល​ដោយ​អស់​ពីចិត្តពីថ្លើម ពីបណ្ដាគ្រូពេទ្យវៀតណាម។ ដោយមានការរំជួល​ចិត្តចំពោះកិ​ច្ចខិត​ខំប្រឹង​ប្រែង​នោះរបស់រដ្ឋាភិបាល​និង​ផ្នែកសុខាភិបាលវៀតណាម ឯកអគ្គរាជទូតអង់គ្លេសប្រចាំវៀតណាម លោក Gareth Ward បានផ្ញើរសារ​ទៅកា​ន់ពលរដ្ឋអង់គ្លេសដែលកំពុងស្នាក់នៅនិងធ្វើការនៅវៀតណាមយ៉ាងដូច្នេះថា៖ “រាល់វិធានការរបស់រដ្ឋាភិបាលវៀត​ ណាមដោយគោលបំណង ធានាសុវត្ថិភាពនិងសុខភាពរបស់​សហគមន៍​នៅវៀត​ណាម​តែប៉ុណ្ណោះ។ សូមឲ្យអ្នកទាំងអស់គ្នា គោរពច្បាប់និងទំនៀម​ទម្លាប់​របស់​ប្រជាជន​វៀត​ណាម ដើម្បីជៀស​វាងការដាក់ពិន័យ។ យើងមានសំណាងល្អណាស់ ដែលបានរស់នៅនិងធ្វើការនៅទីនេះ ចូរគោរព​ច្បាប់​និង​វប្បធម៌របស់វៀតណាម ដើម្បីបង្ហាញថា អ្នកកំពុងរួមចំណែកប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺរាត​ត្បាតសកល​នេះផង​ដែរ”៕​

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម