18/04/2020 00:01 GMT+7 print

ទេសចរណ៍បែបផ្សងព្រេងនាល្អាងភ្នំធៀនដឿង (Thien Duong) ប្រវែង៧គីឡូម៉ែត្រ

ល្អាងភ្នំ​​ធៀន​ដឿង​ (Thien Duong) (ចំណុះ​សួន​ឧទ្យាន​ជាតិ​ផុង​ញ៉ា​គែបាង​ - Phong Nha Ke Bang) តាំង​ពីយូរ​ជាទីកន្លែង​​ទេស​ចរណ៍​ជិត​ស្និទ្ធ​នឹង​ភ្ញៀវ​ទេសចរ​ រាល់​ពេល​ធ្វើដំណើរ​មកដល់​ខេត្ត​ក្វាង​ប៊ិញ​ (Quang Binh)​​​។ ប៉ុន្តែ​ស្ទើរទាំងអស់ ​ភ្ញៀវ​ទេសចរ​ស្គាល់​ត្រឹម​តែ​ដំណើរ​​​ទេសចរណ៍​១គីឡូម៉ែត្រ​ដំបូង​ដែល​​បាន​កសាង​ទៅ​​ដោយ​ស្ពាន​ឈើ មាន​​ដាំ​​ពន្លឺបង្ហាញ​ផ្លូវ​ ប៉ុន្តែ​មាន​​មនុស្ស​តិចណាស់ដែល​ដឹង​ថា​ នៅខាងក្រោយ​​មានល្អាង​ភ្នំ​វែង​​​៧​គីឡូម៉ែត្រ​​ សម្រាប់តែ​ភ្ញៀវ​ទេសចរ​​ចូល​ស្វែងយ​ល់​អំពី​​ភាព​អាថ៌កំបាំង​។

​មុនពេល​ស្វែង​យល់​ យើង​ខ្ញុំ​បាន​ស្តាប់​​អ្នក​នាំ​ភ្ញៀវ​ទេសចរ​ណែនាំ​បរិយាយ​អំពី​ព័ត៌មាន​​​សារវន្ត​​នៃ​ការ​ធ្វើ​ដំណើរ​ ហើយ​មនុស្ស​​​គ្រប់​គ្នានឹង​​​បាន​ផ្តល់​ពិល​​តូច​ដាក់​ជាប់​ក្បាល​​មួយ​គ្រឿង​ រួមនឹង​ស្បែក​ជើងព័ទ្ធ​កែងមួយ​សម្រាប់​​។ បន្ទាប់ពី​បញ្ចប់​កំណាត់​ផ្លូវ​ដាក់​ឱ្យ​ធ្វើ​​អាជីវកម្ម​​ទេសចរណ៍១​គីឡូម៉ែត្រ​ ​ យើង​ខ្ញុំ​ចាប់​ផ្តើម​ធ្វើ​ដំណើរ​​​ចុះ​ទៅ​​ខាង​ក្រោម​ ត្រូវ​ចុច​​ពិលពី​​លើ​ក្បាល​ ដើម្បីមានពន្លឺ​​គ្រប់គ្រាន់សម្រាប់​​សំឡឹងមើល​​ផ្លូវ​ដើរ​ ដើម្បី​​ស្វែង​យល់​អំពីល្អាង​ភ្នំ​ធៀន​ដឿង (Thien Duong) ប្រវែង​​៧គីឡូម៉ែត្រ​ ក្នុងដំណើរ​​​ទេសចរណ៍​​​ទាំង​ពីរ​។​

កំណាត់​ផ្លូវ​ប្រហែល​៥០០​ម៉ែត្រ​ដំបូង​ តាមរយៈ​ពន្លឺអន់នៃ​ភ្លើង​​ពិល​ យើង​ខ្ញុំ​ឃើញ​ចំហាយទឹក​ក្នុង​ល្អាងភ្នំ​ ហុយ​ហោះ​​ឡើង​​ធ្វើ​ឱ្យបរិយាកាស​កាន់តែ​មានភាព​អាថ៌កំបាំង​។ នៅក្រោម​បាទ​ជើង យើង​​​អាច​ឃើញ​​​ដុំ​​ថ្ម​ ​មាន​រូប​​​សណ្ឋាន​ផ្សេង​ៗគ្នា​។ មិនត្រឹមតែ​ប៉ុណ្ណោះ​ទេ​​ កាន់តែ​ធ្វើដំណើរ​​ចូលទៅ​​ជ្រៅក្នុង​ស្អាងភ្នំ​​ យើង​ខ្ញុំ​​ចាប់​ផ្តើម​​ជួប​ប្រទះ​អាចុត​​សិលា​ ​តាម​​ការបរិយាយនៃ​​អ្នក​ណែនាំ​ភ្ញៀវ​ទេសចរ​ ហៅ​អាចុតសិលា​រាង​​បំពង់​ ​​រាង​មែង​ រាង​ស្បៃ​ ដែលមាន​ពណ៌​ខ្មៅ​ លឿង​ និង​សជាដើម​។ល។​

ចៃ​ដន្យ​ យើង​ខ្ញុំ​ជួប​ក្រុម​ភ្ញៀវទេសចរ​ កំពុង​ធ្វើ​ដំណើរពី​​​​ក្នុង​​​ល្អាង​​ចេញ​ទៅ​ក្រៅ​​ ពួក​គាត់​​រីករាយ​​និយាយ​សួររក​យើង​ខ្ញុំ​ថា​៖ “មិត្ត​​ទាំងអស់​បន្ត​ធ្វើ​ដំណើរ​ ទៅ​ខាងក្នុងនឹង​មានប្រការ​ទាក់ទាញ​ចិត្ត​​ច្រើនណាស់​”។ ហាក់ដូចជា​មាន​កម្លាំង​ជាង​ ក្រុម​បន្ត​ធ្វើដំណើរ​​ជ្រៀត​ជ្រែក ​តាម​​ផ្លូវ​ចង្អៀត​រហូតដល់​ត្រូវ​ដើរមួយ​​​ចំហៀង​​ខ្លួន​ទើប​ទៅ​បាន​ ជូនកាល​មាន​កំណាត់​ផ្លូវ​យើងខ្ញុំ​ត្រូវ​ឱន​ក្បាល​ចុះ​ទើប​អាចដើរ​ឆ្លង​រួច​។​



 មក​ជាមួយ​នឹង​ដំណើរ​ទេសចរណ៍​ ភ្ញៀវ​ទេសចរ​នឹង​បាន​អ្នក​ណែនាំ​ភ្ញៀវ​ទេសចរ ​បង្ហាញ​​ផ្លូវដើរ​​​និង​ឧទ្ទេសនាម​ដំណើរ​កកើត​ នៃ​ដុំ​អាចុតសិលា​។​ រូបថត៖ បាង៉ុក​​


ស្វែង​​យល់​​​ល្អាងភ្នំ​​ធៀន​ដឿង​ (Thien Duong) មានប្រវែង​៧​គីឡូម៉ែត្រ​ ភ្ញៀវ​ទេសចរ​ម្នាក់ៗ​នឹង​បាន​ផ្តល់​​ពិល​ផ្ទាល់ខ្លួន​​​មួយ​គ្រឿង​។​ រូបថត៖ តឹត​សើន


 ភ្ញៀវទេសចរ​​ភ្ញាក់​ផ្អើល​ ដោយ​សារ​សម្រស់​ស្រស់ស្អាត​ នៃ​ល្អាងភ្នំ​ធៀន​ដឿង (Thien Duong)​​។ រូបថត៖ តឹត​សើន​


 ដើរ​​​កាន់តែ​ជ្រៅ ​ចូល​ទៅ​ខាង​ក្នុងល្អាង​ភ្នំ​​ អាចុតសិលា​កាន់តែ​មាន​រូប​រាង​​សម្បូរ​បែប​​និង​ពិសេស​។ រូបថត៖ តឹត​សើន​


 ក្នុង​ដំណើរ​ទេសចរណ៍​ល្អា​ង​ធៀន​ដឿង​ (Thien Duong) ប្រវែង​​៧គីឡូម៉ែត្រ​ទាំងពីរ​ ត្រូវ​ទាម​ទារ​ទាំង​កាយ​​សម្បទា​ និង​ស្មារតី​នៃអ្នក​ចូល​រួម​។​ រូបថត៖ តឹតសើន


 ជួនកាល​ភ្ញៀវទេសចរ​នឹង​ជួបប្រទះ​ឃើញ​ផ្ទាំង​​ថ្ម​អាចុតសិលា​ធំៗ ដូចនៅ​វិមាន​សួគ៌។ រូបថត៖ តឹត​សើន


 ប្រព័ន្ធ​អាចុតសិលា​យក្ស​​នៃ​ល្អាងភ្នំ​​ធៀន​ដឿង​ (Thien Duong) នឹង​ធ្វើ​ឱ្យ​ភ្ញៀវទេសចរ​មាន​អារម្មណ៍ប្លែក​ៗ​មួយ​ ដូចជា​កំពុង​បាន​ធ្វើដំណើរ​ចូល​ពិភព​ប្លែក​ដោយឡែកមួយ​​។ រូបថត៖ តឹត​​សើន


ក្នុង​ល្អា​ងភ្នំ ​ភ្ញៀវទេសចរ​នឹង​ជួប​ប្រទះឃើញ​​ជ្រោះតូច​ហូរ​​ស្រិច​ៗ​។ រូបថត៖ ត្រឹន​ថាញ​យ៉ាង​


 ចរន្ត​ជ្រោះ​តូច​​នឹង​អូរ​ទឹក​ហូរ​ក្នុង​ល្អាង​។ រូបថត៖ តឹតសើន


 ដុំ​​អាចុតសិលា​ធំ​ដូចជា​ផ្នោរ​ខ្សាច់នៅ​​លើ​វាល​ខ្សាច់​។ ​រូបថត៖ តឹតសើន


 ដុំ​អាចុត​សិលា​ធំ​ដេក​ទទឹង​ផ្លូវ​។ ​រូបថត៖ ​ថាញ​យ៉ាង


 ភ្ញៀ​វទេសចរ​ភ្ញាក់​ផ្អើល​ ចំពោះ​សម្រស់​ស្រស់​ស្អាត​និង​ពិសេស ​នៃ​អាចុត​សិលា​​នៅទីនេះ​​។ រូបថត៖ តឹតសើន


 តំបន់​ “អណ្តូង​មេឃា” ទីកន្លែង​តែមួយ​គត់​ ដែលមាន​ពន្លឺ​ពីខាងក្រៅ​ជ្រៀត​ចូល​មក​ខាងក្នុង​កំណាត់​ផ្លូវ​​៧គីឡូម៉ែត្រ​នេះ ហើយ​នេះ​ជា​ចំណុច​ចុង​ក្រោយ​នៃ​​ដំណើរទេសចរណ៍​​នេះ​។​ រូបថត៖ បាង៉ុក​

 

ធ្វើ​​ដំណើរ​ក្នុង​ល្អាងភ្នំ​មាន​សីតុណ្ហភាព​ត្រឹមតែ​១៨​​អង្សាសេ​ ដូចនេះ​មានពេល​​យើងខ្ញុំ​មាន​អារម្មណ៍​រងា​ ពិព្រោះ​តំ​ណក់​ទឹកនៅ​ពីលើក្បាល ស្រក់​​ធ្លាក់ចុះ​​លើ​ខ្លួន​។ ជាមួយ​នឹង​ពន្លឺ​ពិល​ ទាំង​សងខាង​ល្អាងភ្នំ ​យើងខ្ញុំ​មិនត្រឹមតែ​ជួប​ប្រទះ​អាចុត​សិលា​ អាច​​ស្រមៃ​ឃើញ​ដូច​ជា ​ពីរ៉ាមីត ស្រែ​កាំ​ជណ្តើរ​ ឬ​ផ្ទាំង​សំពត់​​ មើលទៅ​​ឃើញ​ផ្លេក​ៗ ​ដូច​ជាកម្រាល​​ព្រំ​ថ្មដេក​​​ក្រោ​ម​បាទ​ជើង​។

រួច​យើងខ្ញុំ​ជ្រែក​ឆ្លងកាត់​ជញ្ជាំង​តូច​ តោង​ជញ្ជាំង​ថ្ម​ ដើម្បី​ឈាន​ចុះ​កំណាត់​ផ្លូវ​យ៉ាង​រអិល​ ឆ្ពោះទៅកាន់​ជ្រោះ​តូច​ក្នុង​ល្អាងភ្នំ​។ បានដឹង​​ ភ្ញៀវ​ទេសចរ​​តែង​ជ្រើស​ការ​ធ្វើ​ដំណើរ​ទេសចរណ៍​ល្អាង​ភ្នំ​ធៀន​ដឿង​ (Thien Duong) ប្រវែង​៧​គីឡូ​ម៉ែត្រ​​ នារដូវ​ប្រាំង​ ពិព្រោះ​នៅ​រដូវ​វស្សា​ ភ្ញៀវ​ទេសចរ​អាច​ធ្វើដំណើរ​បានត្រឹម​តែ​៤​គីឡូវ​ម៉ែត្រ​ ត្រូវ​បង្ខំចិត្ត​វិល​ត្រឡប់មកវិញ​​ ដោយ​សារ​ទឹក​ពីខាង​លើ ​ហូរ​ចាកចូល​មក​ ជន់​លិច​​ដល់​ដំបូល​ល្អាង​។

យើង​ខ្ញុំ​ត្រូវ​ទុកដាក់របស់​របរ​ចូល​ថង់​ មូល​ជើង​ខោ​ខ្ពស់​ ដើម្បី​លុយ​ទឹក​ឆ្លង​ជ្រោះ​ មានកំណាត់​ផ្លូវ​ទឹក​លិច​​ដល់​ក ម្លោះ​ហើយ​ ​យើងខ្ញុំ​ត្រូវ​ទ​ទូរ​ប្រដាប់ប្រដារ​នៅ​​ពីលើក្បាល ​ដើម្បីធ្វើដំណើរ​​ឆ្លងទៅ​​។ រួច​ហើយ​ ធ្វើ​ដំណើរ​ឆ្លងកាត់​ជ្រោះ​មានប្រវែង​​១០០​ម៉ែត្រ​នេះ ចំពោះ​មុខ​​យើងគឺ ​ដំបូល​កោង​ដែលមាន​កម្ពស់​ខ្ពស់​បំផុត​នៃ​ល្អាង​ភ្នំ ​គិត​ពី​បាត់​ល្អាង​ឡើង​ទៅ​។ នៅទី​នេះ​ ​យើង​ខ្ញុំ​មាន​​​អារម្មណ៍​ ទទួលបាន​​​ជំនោរ​ខ្យល់ត្រជាក់លំហូរ​ចូលមក​​ ដែល​តាម​សម្តី​​​អ្ន​ក​ណែនាំ​​ភ្ញៀវទេសចរ​ គឺ​ជិត​នឹង​ដល់​​ចំណុច​ចុងក្រោយ​នៃ​​ល្អាង​ភ្នំ ។​

ក្រោយពី​ឆ្លងកាត់​កំណាត់​ផ្លូវ​​​ដើរ​តូច​ចង្អៀត​​ ​​​យើង​ខ្ញុំ​ហាក់ដូច​ជា​​ត្រូវ​​​វង្វេង​​ផ្លូវក្នុង​​តំបន់​អាថ៌កំបាំងមួយ​​ ដែល​ធ្លាប់តែ​​ឃើញ​នៅ​ឈុត​រឿង​ស៊ុន​អ៊ូខូង​។ ចុងក្រោយ​​​ យើង​ខ្ញុំ​ក៏ធ្វើដំណើរ​មកដល់​ចំណុច​ចុង​ក្រោយ​ នៃ​ដំណើរ​ទេសចរណ៍​ ​ដែល​​បាន​ហៅ​ថា​​អណ្តូង​មេឃា​។ ពេល​នេះ ​ពន្លឺ​រស្មី​ថ្ងៃ​រសៀល​ចែង​ចាំង​ចុះ​​តាមរយៈ​អណ្តូង​មេឃា​ ធ្វើឱ្យ​​ទេសភាព​​ក្នុង​ល្អាង​ភ្នំ​​រិត​តែ ​មានភាព​អាថ៌កំបាំង​។​

យើង​ខ្ញុំ​បញ្ចប់​ការ​​ដំណើរ​​នៅ​ពេល​រសៀល​ជិត​យប់។ ទោះបី​​នឿយ​ហត់​ ប៉ុន្តែ​​ចំពោះការ​ធ្វើ​​ដំណើរ​ផ្សង​ព្រេងដែល​មាន​កំណាត់​ផ្លូវ​​ ប្រវែង​៧គីឡូម៉ែត្រ​នេះ​ ធ្វើឱ្យ​​​យើង​ខ្ញុំ​មាន​អារម្មណ៍​ធម្មជាតិ​តែង​ជិត​ដិត តែង​​បង្កប់​នូវ​ភាព​អាថ៌​កំបាំង​យ៉ាង​ច្រើន។ កក្តា​​ទេសចរណ៍​បែប​ផ្សង​ព្រេង​​នៃ​ដំណើរ​ទេសចរណ៍​នេះ ក៏ក្លាយ​ជា​អនុសា​​ពិបាកនឹង​បំភ្លេច ​ក្នុង​ដំណើរ​ស្វែងយល់​​អំពី​តំបន់ដី ​ដែល​បាន​ហៅ​ថា​ “រាជធានី​ល្អាង​ភ្នំ​​​វៀតណាម​” របស់​យើង​ខ្ញុំ​៕​

 

អត្ថបទ​ង៉ឹន​ហា
រូបថត៖ តឹត​​សើន​ ថាញយ៉ាង​ បាង៉ុក​