05/04/2020 09:49 GMT+7 print

វៀតណាមប្រគល់កំណត់ទូតប្រឆាំងជំទាស់ សំណូមពរឲ្យចិនសងសំណងយ៉ាងសក្តិសមនូវការខូចខាតសម្រាប់អ្នកនេសាទវៀតណាម


 អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang (រូបថត៖ TTXVN)
 

នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ ឆ្លើយសំណួររបស់អ្នកយកព័ត៌មានស្ដីពីរឿងដែល នាវានេសាទ QNg 90617 TS រួម​ជាមួយ​អ្នកនេសាទវៀតណាមចំនួន៨នាក់ ដែលត្រូវរងគ្រោះនៅតំបន់កោះ Phu Lam ចំណុះប្រជុំកោះ Hoang Sa របស់​វៀតណាមនោះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានឲ្យដឹងថា ខណៈដែល​នាវានេសាទ QNg 90617 TS និងអ្នកនេសាទវៀតណាម៨នាក់កំពុង​ធ្វើ​សកម្មភាព​ជាធម្ម​តានៅ​តំបន់​ សមុទ្រចំណុះប្រជុំកោះ Hoang Sa របស់វៀតណាមនោះ គឺត្រូវនាវាប៉ូលីស សមុទ្រចិនរារាំងនិងបុកឲ្យលិច។
 
ដូច​ដែលបានអះអាងជាច្រើនលើកច្រើនសារថា វៀតណាមមានភស្តុ តាង​ប្រវត្តិ​សាស្ត្រនិង​មូលដ្ឋាន​គតិ​យុត្ត​ដ៏គ្រប់​គ្រាន់​ដើម្បីអះអាងនូវអធិប តេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និងប្រជុំកោះ Truong Sa ដ៏ស្របទៅតាមច្បាប់អន្តរជាតិ។ សកម្មភាពពោលខាងលើរបស់ នាវាប៉ូលីស​សមុទ្រ​ចិន​បាន​រំលោភបំពាន​ទៅលើ​អធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa បង្កឡើងការខូចខាតខាងទ្រព្យសម្បត្តិ គំរាម​​កំហែងដល់សុវត្ថិភាពអាយុជីវិត និងផលប្រយោជន៍ដ៏ស្របច្បាប់របស់ អ្នកនេសាទវៀតណាម ដើរ​ផ្ទុយ​ទៅ​នឹង​ការយោគយល់រួមរវាងថ្នាក់ដឹកនាំ ជាន់ខ្ពស់នៃប្រទេសទាំងពីរ អំពី​ការ​ប្រព្រឹត្ត​ដោយ​មនុស្ស​ធម៌​ជា​មួយ​អ្នក​​នេសាទនិងកិច្ចព្រមព្រៀងស្ដីពីគោលការណ៍ជាសារវ័ន្តណែនាំការដោះ ស្រាយ​បញ្ហា​នៅសមុទ្រ​រវាង​វៀត​ណាម-ចិន​។ សកម្មភាពនេះក៏ផ្ទុយទៅនឹង ស្មារតីនៃសេចក្ដីថ្លែង​ការណ៍ ស្ដីពី​ការ​ប្រតិ​បត្តិ​របស់​ភាគី​នានា​នៅ​សមុទ្រ​ខាងកើត (DOC) បណ្ដាលឲ្យស្ថានភាពកាន់តែស្មុគស្មាញហើយអវិជ្ជមានចំពោះ ទំនាក់​ទំនង​រវាង​ប្រទេស​ទាំងពីរ​ក៏ដូច​ជាការរក្សាសន្តិភាព ស្ថិរភាពនិងកិច្ច សហប្រតិបតិ្តការនៅសមុទ្រខាងកើតផងដែរ។
 
នាថ្ងៃទី៣​ ខែមេសា ​តំណាងក្រសួងការបរទេសវៀតណាមបានប្រគល់ កំណត់ទូតប្រឆាំង​ជំទាស់​ដល់​ស្ថាន​ទូត​ចិន​ប្រចាំវៀ​ត​ណាម ដោយសំណូម ពរឲ្យចិនធ្វើការស៊ើបអង្កេត ដោះស្រាយយ៉ាងតឹ​ងរឹងចំពោះបុគ្គលិកលើនាវា ប៉ូលីសសមុទ្រ​ចិនដូចដែល​បានបញ្ជាក់ពោលខាងលើ កុំឲ្យសកម្មភា​ព ប្រហាក់ប្រហែលកើត​មាន​ឡើង​បន្ថែម​ទៀត​ ព្រម​ទាំងសងសំណងដ៏សក្តិ សមសម្រាប់ការខូចខាតរបស់អ្នកនេសាទ​វៀតណាម​តែម្ដង៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​