04/04/2020 09:16 GMT+7 print

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីចិន លោក Li Keqiang


 នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីចិន លោក Li Keqiang (រូបថតៈ VGP)
 

នាថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បាន​អញ្ជើញ​ជួប​សន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋ មន្រ្តី ចិនលោក Li Keqiang ដើម្បីពិភាក្សា​អំពី​កិច្ច​សហប្រតិ​បត្តិការ​បង្ការ​ និងទប់ស្កាត់ជំងឺរាតត្បាត COVID-19។
 
តាមរយៈជំនួបនេះ ភាគីទាំងពីរបាន​ជូន​ដំណឹង​គ្នាទៅវិញ​ទៅមក​អំពីស្ថានភាព​និង​លទ្ធផល​នៃការ​ងារ​បង្ការ​និង​ប្រយុទ្ធ​ប្រឆាំង​នឹង COVID-19 នៃប្រទេសនីមួយៗ។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់​ធ្ងន់​ថា​ ការបង្ការនិងប្រយុទ្ធប្រឆាំងនឹង COVID-19  នៅវៀតណាមត្រូវបានអនុវត្តយ៉ាងខ្លាំងក្លាពីថ្នាក់មជ្ឈិម ចុះ​មូលដ្ឋានដោយស្មារតី “ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដូចជាការប្រយុទ្ធប្រឆាំងនឹងសត្រូវអញ្ជឹង”។ បន្ទាប់​ពី​ទទួលបាន​លទ្ធផលជាវិជ្ជមាននៅដំណាក់កាលដំបូង ឥឡូវនេះបានឈានចូល​ដំណាក់​កាល​ថ្មីជាមួយ​នឹង​បម្រែ​បម្រួល​យ៉ាងស្មុគស្មាញក៏ដោយ ប៉ុន្តែ វៀតណាមនៅតែកំពុងគ្រប់គ្រងស្ថានការណ៍ ដោយព្យាយាម​ប្រយុទ្ធ​ប្រឆាំង​នឹងការឆ្លងរាលដាល ក៏ដូចជា ធានានូវសន្តិសុខសង្គមនិង​សុវត្ថិភាព​សម្រាប់​ប្រជាជន​វៀត​ណាម និង​ពលរដ្ឋ​បរទេសដែលកំពុងស្នាក់នៅក្នុងប្រទេសវៀតណាម​។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បាន​ថ្លែង​អំណរ​​គុណចំពោះការជួយគាំទ្ររបស់ចិន ក្នុងទម្រ​ង់ដូចជាការផ្លាស់ប្តូរបទពិសោធន៍រវាង​បណ្តាខេ​ត្ត ក្រុង ហើយ​សហគ្រាស​ចិនមួយចំនួន​ បានផ្តល់ជំនួយជាឧបករណ៍វេជ្ជសាស្ត្រសម្រាប់វៀតណាម។
 
ជាការឆ្លើយតប លោកនាយក​រដ្ឋមន្រ្តី Li Keqiang បានជម្រាបអំពីសមិទ្ធិផល​ដែលចិន​សម្រេច​បានក្នុង​ការបង្ការ​និងប្រយុទ្ធប្រឆាំងនឹង COVID-19 ព្រមទាំងវាយតម្លៃខ្ពស់ចំពោះ​ការដែល​វៀត​ណាម បាន​អនុវត្ត​នូវវិធាន​បង្ការនិង​ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតប្រកបដោ​យជោគជ័យ ហើយឥឡូវនេះក៏កំពុង​បានគ្រប់​គ្រង​ស្ថាន​ការណ៍យ៉ាងល្អដែរ។ លោកនាយករដ្ឋម​ន្ត្រិចិនក៏បានថ្លែងអំណរគុ​ណ ចំពោះវៀតណាមដែលបានជួយ​ឧត្ថម្ភ​ចិននា​គ្រាជំងឺ​រាតត្បាតឆ្លងរាលដាល​នៅចិន។ ភាគីទាំងពីរបានឯក​ភាព ផ្តោតការយកចិត្ត​ទុកដាក់​ក្នុង​ការការពារ​សុខ​ភាព និងការធានាសិទ្ធិស្របច្បាប់របស់ពលរដ្ឋនៃ​ប្រទេសមួយ នៅក្នុងប្រទេសមួយទៀត។​
 
ទាក់ទងនឹងការបង្កើន​កិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងនឹង COVID-19 នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានអះអាងថា ក្នុងនាមជាប្រធានអាស៊ាន វៀតណាម បាននិង​កំពុង​​ដឹកនាំរាល់​ជំនួប​​ពិភាក្សា​ និង​បង្កើន​ការ​សម្រប​សម្រួល​លើការ​បង្ការ​និង​ប្រយុទ្ធ​ប្រឆាំង​ ជំងឺរាត ត្បាតក្នុងចំណោមបណ្តាប្រទេសអាស៊ាន​និងបណ្តាប្រទេសអាស៊ានជាមួយដៃគូ ក្នុងនោះ​មាន​ទាំង​យ​ន្តការ​អាស៊ានបូក​ ៣ ទៀតផង។ នាយករដ្ឋមន្រ្តីចិនលោក Li Keqiang បានបញ្ជាក់ថា ចិនតែងម្ចាស់​ការនិង​ព្យាយាម​ក្នុង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិស្តីពីការបង្ការនិងប្រយុទ្ធប្រឆាំង​ជំងឺរាតត្បាត ក៏ដូចជា គាំទ្រ​គំនិត​​ផ្តួច​ផ្តើមនិងកិច្ចសហប្រតិបត្តិ​ការអន្តរជាតិ​របស់វៀតណាម រួមទាំងសម្តែងនូវគោលបំណង​ចង់​ឲ្យ សហគមន៍​​អន្តរជាតិ​រួមដៃគ្នា​ធ្វើសកម្មភាពផង​ដែរ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​