30/03/2020 15:19 GMT+7 print

នាយករដ្ឋមន្រ្តីបញ្ជាណែនាំការបង្ការប្រយុទ្ធប្រឆាំង COVID-19 នៅទីក្រុងធំៗ ចំនួន ៥

កិច្ចប្រជុំនេះមានគោលបំណងដើម្បីត្រួតពិនិត្យការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតនិងផ្ទៀងស្តាប់មូលដ្ឋានដាក់ចេញនូវអនុសាសន៍និងដំណោះស្រាយ។

លោកនាយករដ្ឋមន្ត្រី អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ



នាព្រឹកថ្ងៃទី ២៩ ខែមីនា នៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានធ្វើជាអធិបតីនៃកិច្ចប្រជុំអនឡាញនៃ គណៈអចិន្រ្តៃយ៍រដ្ឋាភិបាលជាមួយទីក្រុងធំៗ ចំនួន ៥ រួមមាន ទីក្រុងហាណូយ, ទីក្រុងហូជីមិញ, ទីក្រុង Da Nang, Can Tho និងទីក្រុង Hai Phong។ កិច្ចប្រជុំនេះមានគោលបំណងដើម្បីត្រួតពិនិត្យការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតនិងផ្ទៀងស្តាប់មូលដ្ឋានដាក់ចេញនូវអនុសាសន៍និងដំណោះស្រាយ។

អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ទីក្រុងទាំង ៥ នេះសុទ្ធតែជាទីក្រុងធំៗដែលមានប្រជាជនច្រើន ដង់ស៊ីតេខ្ពស់និងទំនាក់ទំនងជាសមូហភាពក៏ច្រើនដែរ។ ហេតុដូច្នេះ ហានិភ័យនៃការឆ្លងគឺខ្ពស់ណាស់។ លោកនាយករដ្ឋមន្រ្តីបានសម្តែងនូវបំណងចង់ស្តាប់មូលដ្ឋានរាយការណ៍អំពីស្ថានភាពជាក់ស្តែងនៅតាមមូលដ្ឋាន ដើម្បីពិនិត្យមើលស្ថានភាពក៏ដូចជាការប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត ជាពិសេសវិធានការថ្មីនិងវិធានការជាក់លាក់បន្ថែមទៀត។ លោកនាយករដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះវិស័យសុខាភិបាលនិងមូលដ្ឋាន ដែលបានផ្តោតការយកចិត្តទុកដាក់លើការព្យាបាលអ្នកជំងឺជាពិសេសករណីធ្ងន់ធ្ងរ ហើយមិនមានអ្នកណាម្នាក់ស្លាប់ឡើយ។

នៅក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្រ្តីក៏បានស្តាប់របាយការណ៍ពីតំបន់កំពុងនៅដាច់ដោយឡែក តាមរយៈអ៊ិនធឺរណែត។  រាយការណ៍អំពីស្ថានភាពនៅតំបន់ដាច់ដោយឡែក Phap Van – Tu Hiep ខ័ណ្ឌ Hoang Mai នៃទីក្រុងហាណូយ លោកវរសេនីយ៍ទោ  Thanh Hai មេបញ្ជាការនៃបញ្ជាការដ្ឋានយោធាខ័ណ្ឌ Hoang Mai បាននិយាយថា រហូតមកដល់ពេលនេះតំបន់ដាច់ដោយឡែកមួយនេះ បានទទួលពលរដ្ឋចំនួន ១,៨៧៦ នាក់ ក្នុងនោះមានជនបរទេសចំនួន ៨៣ នាក់។ 

ក្នុងពេលជាមួយគ្នានេះ  លោកវរសេនីយ៍ឯក  Le Khac Hung អនុប្រធានសេនាធិការនៃបញ្ជាការដ្ឋានយោធាក្រុង Da Nang បានឲ្យដឹងថា កម្លាំងមានសមត្ថកិច្ចបានបំពេញយ៉ាងល្អការងារផ្សព្វផ្សាយ ដូច្នេះប្រជាពលរដ្ឋមានការនឹងនរចិត្តនិងគោរពតាមបទប្បញ្ញត្តិនៅតំបន់ដាច់ដោយឡែក នៃទីក្រុង Da Nang ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម