29/03/2020 17:44 GMT+7 print

វៀតណាមជួយឧបត្ថម្ភកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19វៀតណាមជួយឧបត្ថម្ភកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19

នៅល្ងាច ថ្ងៃទី ២៧ ខែមីនានេះ លោក ចាយ ណាវុធ ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅ វៀតណាមអមដោយមន្រ្តីស្ថានទូត បានចូលជួបសម្តែងការគួរសមជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc នៅខុទ្ទកាល័យនាយករដ្ឋមន្រ្តីនៃទីក្រុងហាណូយ។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយលោក ចាយ ណាវុធ ឯកអគ្គរាជទូតកម្ពុជា ចូលជួបសម្តែងការគួរសម


នៅល្ងាច ថ្ងៃទី ២៧ ខែមីនានេះ លោក ចាយ ណាវុធ ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថ ភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅវៀតណាម អមដោយមន្រ្តីស្ថានទូតបានចូលជួបសម្តែងការគួរសមជាមួយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc នៅខុទ្ទកាល័យនាយករដ្ឋមន្រ្តីនៃទីក្រុងហាណូយ។

អញ្ជើញថ្លែងក្នុងជំនួបជាមួយលោកឯកអគ្គរាជទូត ចាយ ណាវុធ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc មានប្រសាសន៍ថា លោកទើបបានជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តី សម្តេចតេជោហ៊ុនសែន ដោយពិភាក្សាអំពីការទប់ស្កាត់ ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19។  រដ្ឋាភិបាលវៀតណាមបានសម្រេចផ្តល់ជំនួយឧបត្ថម្ភដល់រដ្ឋាភិបាលនិងប្រជាជនកម្ពុជានូវបរិក្ខាពេទ្យមួយចំនួនដែលស្មើនឹង ១០០.០០០ ដុល្លារអាមេរិក។ ទន្ទឹមជាមួយគ្នានោះ ក្រសួងសុខាភិបាលវៀតណាមនឹងជួយដល់ប្រទេសកម្ពុជានូវឧបករណ៍សម្រាប់ការធ្វើតេស្តរកមេរោគ SARS-CoV-2 ដែលមានតម្លៃជាង ២០០.០០០ ដុល្លារអាមេរិក។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានស្នើឲ្យភាគីកម្ពុជារឹតបន្តឹងការត្រួតពិនិត្យតាមព្រំដែន ដើម្បីបង្ការនិងប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត ប៉ុន្តែក៏បង្កលក្ខណៈងាយស្រួលសម្រាប់ពាណិជ្ជកម្មឆ្លងកាត់ព្រំដែននិងបង្កើនប្រតិបត្តិការក្នុងវិស័យមួយចំនួន ដូចជាហិរញ្ញវត្ថុនិងការដឹកជញ្ជូន  ព្រមទាំងបានបញ្ជាក់ថា នឹងជួយកម្ពុជាពង្រឹងការបណ្តុះបណ្តាលលើវិស័យសន្តិសុខនិងការពារជាតិផងដែរ។

នាឱកាសនៃជំនួប លោកឯកអគ្គរាជទូតកម្ពុជាបានថ្លែងអំណរគុណដល់រដ្ឋាភិបាលវៀតណាមដែលបានជួយឧបត្ថម្ភសម្ភារ:ប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺឆ្លង COVID-19 ដល់កម្ពុជា ក៏ដូចជារំលឹកពីទំនាក់ទំនងល្អជាប្រពៃណីរវាងកម្ពុជា-វៀតណាម និងខិតខំពង្រឹងទំនាក់ទំនងទ្វេភាគីឲ្យកាន់តែល្អប្រសើរក្នុងអណត្តិបេសកកម្មការទូតរបស់ខ្លួន នៅវៀតណាម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម