01/04/2020 11:01 GMT+7 print

កម្សាន្តលើរទេះស៊ីកក្លូហ្វេ

ភ្ញៀវទេសចរ​អញ្ជើញ​មកដល់ទី​​ក្រុង​ហ្វេ​ ធ្វើ​ដំណើរ​ទៅ​ទស្សនា​ទីក្រុង​បុរាណ​ ដោយ​មធ្យោបាយ​ស៊ីកក្លូ​ ជា​ចំណូល​ចិត្តដ៏​សាមញ្ញ​ និង​តែង​នាំ​មកនូវ​​ចំណាប់អារម្មណ៍ដ៏​​រំភើប​សប្បាយ​ ដែលមិនអាច​ពណ៌នាបាន​។ ស៊ីកក្លូហ្វេ​ពណ៌សម្បុរ​ឆើត​ឆាយ​ រាង​មិនសូវ​ខ្ពស់​ពេក​ ធ្វើឱ្យ​មនុស្ស​អង្គុយ​មាន​អារម្មណ៍​ទីង​ទាង​ ប៉ុន្តែ​មិន​ទាប​ពេក​ ពិបាកនឹង​គយ​គន់​ទេសភាព​នៅ​ជុំវិញ​ និង​មិនសូវ​ទូលាយ​ពេក​ ធ្វើ​ឱ្យ​គូរ​ស្នេហ៍​មាន​អារម្មណ៍ឃ្លាត​​ឆ្ងាយគ្នា​ ​ក៏​មិន​សូវ​ចង្អៀតពេក​​ ទុក​ឱ្យ​នរណា​នោះ​មាន​អារម្មណ៍​អៀន​ខ្មាស រាល់ពេល​អង្គុយ​នៅ​ក្បែរគ្នាជាដើម​​។​​

ធ្វើដំណើរ​ដោយ​​ស៊ីកក្លូ​ នៅកណ្តាល​​​វិថី​​សង្កាត់​ស្ងាត់​ ពោរពេញពភាព​បុរាណកាល​​នៃ​ទី​ក្រុង​ហ្វេ ​ពេលណា​ក៏រមែង​​​​នាំមក​នូវ​​អារម្មណ៍​មួយ​​អណ្តែត​អណ្តូង​ប្លែក​ៗ​​។ ប្រសិន​​បើ​មិនជឿ​ អ្នក​អាច​​សាក​ល្បង​អង្គុយ​​​លើ​ស៊ីកក្លូ​ ផ្អែក​ខ្នង​​លើ​​ពូក​ដ៏​ទ​ន់​​ រួចសាក​​​ធ្វើដំណើរ​កម្សាន្ត​​ជុំវិញ​ទីក្រុងហ្វេ នឹង​ទទួល​បានភ្លាម​​នូវ​អារម្មណ៍ដ៏​​​អស្ចារ្យ​​​កម្រ​មាននោះ។​

រទេះ​ជិះ​អេម​ ធ្វើ​​ដំណើរ​យឺតៗ ឆ្លងកាត់​​​​វិថី​ដែល​បាំង​ទៅដោយ​ម្លប់​ដើមអំពិល​​។ រទេះ​ធ្វើ​ដំណើរ​​ទៅ​ដល់​រាជវាំង វិថី​ ដង​ទន្លេ​ និង​ទាំង​ចម្ការ​ស្ងប់​ស្ងាត់​​លេច​​​​ចេញ​សន្សឹមៗ មក​ដល់ទីនេះ​​ធ្វើ​ឱ្យ​ចិត្ត​មនុស្ស​​ហាក់​​ដូចជា​មិនចង់​ឃ្លាត​ឆ្ងាយ​​ទាល់​​តែសោះ​។ ធ្វើដំណើរ​​​​ដោយ​​ស៊ីកក្លូ​តាម​​ដង​វិថី​ទី​ក្រុ​ងហ្វេ​ ទោះ​បី​ភ្ញៀវ​ទេសចរ​​ចំឡែក ​ឬ​ធ្លាប់​ស្គាល់​តាំងពីយូរ​​ ក៏មាន​​អារម្មណ៍តែ​មួយ ​​ដូច​ជា​ខ្លួន​នៅឯ​​ទី​ឆ្ងាយ​ ទើប​វិល​ត្រឡប់​​មកដល់​​ស្រុក​ ត្រឡប់​មក​ជា​មួយ​នឹង​​​ក្រុង​​ហ្វេ​ជា​ទី​ស្រឡាញ់​​ ជិត​ដិត​។

 


 ក្រុម​​ស៊ីកក្លូ​​ នាំ​ភ្ញៀវ​ទេសចរ​​ធ្វើ​ដំណើរ​​ទៅ​ទស្សនា​រាជវាំង​ក្រុងហ្វេ​។ រូបថត៖ ថាញហ្វ័រ


 ស៊ីកក្លូ​​នាំ​ភ្ញៀវ​ទេសច​រ ​ធ្វើ​​ដំណើរ​ទៅ​ទស្សនា​កេរដំណែល​ ​នៅ​រាជ​​វាំង​ក្រុងហ្វេ​។​  រូបថត៖ ថាញហ្វ័រ


 ភ្ញៀវ​ទេសចរ​​​ស្រ្តី​ជនជាតិ​បារាំង ​​ពនេចរ​បែបផ្សេង​ព្រេងដោយ​ជិះ​​​ស៊ីកក្លូ​ ជាមធ្យោបាយ​មួយ​ប្រភេទ​​ ​ ដែល​បាន​បារាំង​​បង្កើត​​នៅនឹង​​ស្រុក​​ឥណ្ឌូចិន​​ នា​ឆ្នាំ​​១៩៣៩។ រូបថត៖ ថាញហ្វ័រ


 ភ្ញៀវទេសចរ​បរទេសរំភើប​សប្បាយ​ ពេលបាន​ពនេចរបែប​ផ្សង​ព្រេង​ដោយ​​​ធាក់​ស៊ីកក្លូ​ខ្លួនឯង ពេលអញ្ជើញ​មកទស្សនា​ក្រុង​ហ្វេ​។​ រូបថត៖ ថាញហ្វ័រ


 សម្រស់​​រទេះស៊ីកក្លូ​ នាពិធី​​បុណ្យ​​តាមដងវិថី​​នៅ​ក្រុង​ហ្វេ​។​ រូបថត៖ ថាញហ្វ័រ


 សម្រស់​​រទេះស៊ីកក្លូ​ នាពិធី​​បុណ្យ​​តាមដងវិថី​​នៅ​ក្រុង​ហ្វេ​។​ រូបថត៖ ថាញហ្វ័រ


 រូបភាព​ជិត​ដិត​​នៃ​រទេះ​ស៊ីកក្លូ​យប់ថ្ងៃ​ ធ្វើ​ដំណើរ​ទៅ​មក​​ក្នុង​បរិយាកាសស្លាកស្នាម​បុរាណ​​នៃ​ក្រុង​ហ្វេ​។​ រូបថត៖ ថាញហ្វ័រ


 បុរស​ធាក់​ស៊ីកក្លូ​​ដឹក​ទំនិញ​ចេញទៅ​ផ្សារ។ រូបថត៖ ថាញហ្វ័រ


 ស៊ីកក្លូ​ដឹក​ផ្កា​បម្រើ​តម្រូវការ​លេង​ផ្កា​ នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀតណាម​ នៃអ្នក​ក្រុងហ្វេ​។​ រូបថត៖ ថាញហ្វ័រ


 ស៊ីកក្លូ​ជារូបភាព​ជិត​ដិត​ ពេញ​ដោយ​អនុស្សាវរីយ៍​នៃ​អ្នក​ក្រុង​ហ្វេ​។ រូបថត៖ ថាញហ្វ័រ

 

រដូវ​រងា​ ធ្វើដំណើរ​ដោយ​ស៊ីកក្លូ​ហ្វេ​ ក៏មាន​ចំណាប់​អារម្មណ៍​​ដោយ​ឡែកដែរ​​។ ក្រោមជំនោរ​​ភ្លៀង​រលឹម​​​ស្រិចៗ​ ​អ្នក​ធាក់​​ស៊ីកក្លូ​ពេលណា​ក៏ប្រុងប្រយត្ន​​ទាញ​ស្បៃ​​ដំបូល​​ បាំង​​​ភ្ញៀវទេសចរ​​កុំ​ឱ្យ​ទទឹក​ ប៉ុន្តែ​អ្នក​ខ្លះ​ក៏​ចូល​ចិត្ត​បាន​ធ្វើដំណើរ​ក្រោម​មេឃភ្ញៀងរលឹម​​ស្រិចៗ​ ដើម្បីចង់​ស្រោប​យក​​អារម្មណ៍​ត្រជាក់​ញាក់សាច់ មកពី​ជំនោរ​ភ្ញៀ​ង​រលឹម​ស្រិចៗ​ ​ដូចជា​សន្សើម​ចុះ​អព្ទ​បក់ប៉ះ​ស្រាលៗលើ​​ផ្ទៃ​មុខ​។​

មាន​អ្នកខ្លះ​​រវៀស​​ចិត្ត​ចំណាំ​​ឃើញ​ថា​ អ្នក​ធាក់​ស៊ីកក្លូ​ហ្វេ​មិនសូវ​និយាយ​តែ​ឧស្សាហ៍​ មើលទៅ​ចរិត​​ស្មោះត្រង់​​ស្លូត​បូត​​ដូចនេះ​តែកុំ​មាក់​ងាយ​ ពីព្រោះ​​ក្នុង​ចំណោមពួកគាត់​ មាន​អ្នក​ខ្លះ​កាលពីមុនធ្លាប់​ធ្វើ​គ្រូ​បង្រៀន​ ឬ​មន្ត្រី​រាជការ​ ប៉ុន្តែដោយ​សម័យកាល​ផ្លាស់ប្តូរ​ ត្រូវ​វិល​ត្រឡប់​ទៅ​ប្រកបមុខ​របរ​ធាក់​ស៊ីកក្លូ​។​ ប្រសិនបើ​​ជួប​អ្នក​ធាក់​ស៊ីកក្លូ​បែប​នេះ យ៉ាង​ណា​​ភ្ញៀវទេសចរ​ ក៏បានពួក​គាត់​និយាយ​​​​​ឱ្យស្តាប់​​នូវ​រឿងសប្បាយលាយ​លំ​ដោយ​ទុក្ខ​ព្រួយ​ ទាំង​រឿង​ថ្មី រឿង​​​ចាស់​កើត​មាន​នៅ​ស្រុក​នេះ​​មិនខាន​​ ជួនកាល​មានទាំង​​រឿង ដែល​​បាន​ចាត់ទុក​​ជា​អាថ៌​កំបាំង​ តាំងពីសម័យ​កាលណាម្លេះ អំពី​​​រាជវាំង​ដើម​។​

ជាមួយ​នឹង​អ្នកក្រុងហ្វេ​ រទេះស៊ីកក្លូ​មិនត្រឹម​តែជា​មធ្យោបាយ​ចិញ្ចឹម​ជីវិត​នៃ​អ្នក​ក្រីក្រ​ នៅទាំង​វា​ជា​ចំណែក​មួយ​នៃ​អនុស្សាវរីយ៍​​ទី​ក្រុងហ្វេ​បុរាណ​​និង​បច្ចុប្បន្ន​។ ហេតុនោះហើយ គ្មាន​នរណា​​ហ៊ាន​គិត​ថា​ នឹង​ថ្ងៃណាមួយ​​នៅលើ​ដង​ផ្លូវ​នៃទី​ក្រុង​ហ្វេ​​ដ៏ស្រទន់ ស្រាប់​តែ​បាត់ទៅ​​ស្រមោល​រទេះ​ស៊ីកក្លូ ដែលធ្លាប់​​ធ្វើដំណើរ​ទៅមក​ទាំង​យប់​ថ្ងៃ​។​

ឥឡូវ​នៅ​ទីក្រុង​ហ្វេ មាន​ស៊ីកក្លូ​​ច្រើន​ណាស់​ ​ឮថា​មាន​​ជិត​រាប់​ពាន់​គ្រឿង​ ហើយ​ពួកគេ​​ក៏បង្កើតបាន​​​ក្រុម​រកស៊ី​ពឹង​លើ​រទេះស៊ីកក្លូ​​ត្រឹម​ត្រូវ​ ដើម្បី​បម្រើ​ភ្ញៀវ​ទេសចរ​ដោយ​​របៀបមានភាព​​ជំនាញ​ជាង​។ ថ្មីៗ​​នេះ លោ​ក​ ផាន ​ង៉ុក​ថ័រ​ (Phan Ngoc Tho) ​ប្រធាន​គណៈ​កម្មាធិការ​​ប្រជាជន​ខេត្ត​​ធឿ​ធៀន​ហ្វេ​ (Thua Thien Hue) ឱ្យ​ដឹង​ថា ខេត្ត​​កំពុង​​កសាង​​គម្រោងការ​ “វប្បធម៌​​ស៊ីកក្លូ​ហ្វេ​”។ តាម​នោះ ក្រុម​អាជីវកម្ម​​ស៊ីកក្លូ​ទេសចរណ៍​ហ្វេ​ នឹង​បាន​បណ្តុះបណ្តាល​​ភាសា​​បរទេស​ និងហ្វឹក​ហាត់​ត្រឹមត្រូវ​​នៅ​វិជ្ជាជីវៈ​​ ប្រតិបត្តិ​ក្នុង​ការបំពេញ​​ការងារ​ ចាប់ពីនោះ​កសាង​ពាណិជ្ជសញ្ញា​ស៊ីកក្លូ​​ហ្វេជិត​ស្និទ្ធ រាក់ទាក់​ភ្ញៀវ​ ជំនាញ ​និង​គួរ​ទុក​ចិត្ត​៕​ 

 

អត្ថបទ​និង​រូបថត៖ ថាញ​ហ្វ័រ​