05/03/2020 12:23 GMT+7 print

ការរកឃើញយ៉ាងឆាប់រហ័សនិងការកំណត់ធ្វើចត្តាឡីស័កនៅតំបន់​ផ្ទុះជំងឺរាតត្បាត​ជាដំណោះស្រាយ​ដ៏មានប្រសិទ្ធិភាព​ក្នុងការបង្ការ​និង​ប្រឆាំងនឹងជំងឺ​ Covid-19


 ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ TTXVN)
 

តាមការរំពឹងទុកគឺចាប់​ពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ ក្រុមហ៊ុនអាកាសចរណ៍វៀតណាម  VietNam Airlines នឹង​ផ្អាក​រាល់​ជើងហោះហើរទាំងអស់ជាបណ្តោះអាសន្នរវាង   វៀតណាម និងកូរ៉េខាងត្បូង ហើយក្រុម​ហ៊ុន​អាកាសចរណ៍​ Vietjet នឹងប្រតិបត្តិការចាប់ពីថ្ងៃទី ៧ ខែមីនាផងដែរ។

ជើង​ហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Asiana Airline និង Korean Air ទៅកាន់ទីក្រុងហាណូយ Da Nang និង​ទីក្រុង​ហូជីមិញ និងជើងហោះហើរពីប្រទេសកូរ៉េខាងត្បូងទៅកាន់វៀតណាម គឺសុទ្ទសឹង​តែជា​ជើង​ហោះហើរ​ឆ្លង​កាត់​ព្រលានយន្តហោះ និងមិនដឹកអ្នកដំណើរទេ។ នេះជាព័ត៌មានដែល​ត្រូវបាន​ផ្សាយ​នៅឯ​កិច្ច​ប្រជុំ​គណៈ​កម្មាធិការ​ជាតិ​បញ្ជាដឹកនាំការបង្ការនិងប្រឆាំងជំងឺរាតត្បាត Covid-19 ដែលបានវប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ៤ ខែមីនា នៅទី​ស្នាក់ការរដ្ឋាភិបាលវៀតណាម។
 
ក្នុងកិច្ចប្រជុំ​នេះ គណៈកម្មាធិការជាតិបញ្ជាដឹកនាំក៏បានពិភាក្សាគ្នាអំពីវិធីដាក់នៅដាច់ដោយឡែក ចំពោះ​ជន​អន្តោ​ប្រវេសន៍ពីកូរ៉េខាងត្បូងចូលមកវៀតណាម ព្រមទាំងបន្តពន្លឿន​ពាណិជ្ជកម្ម​ទំនិញ​តាម​ច្រក​ទ្វេរព្រំដែន​និង​ការងារភស្តុភារ   សុខាភិបាលផងដែរ។
 
ក្នុងជំនួបនេះដែរ ឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam បានស្នើឲ្យក្រសួងសុខាភិបាល និងក្រសួងវិទ្យា​សាស្ត្រនិង​បច្ចេកវិទ្យាធ្វើការពិនិត្យនិងវាយតម្លៃយ៉ាងមមាញឹកនូវឯកសារឈុតធ្វើរោគវិនិច្ឆ័យ (KIT) ចំពោះ​ជំងឺ​រាត​ត្បាត Covid-19 របស់វិទ្យាស្ថានពេទ្យយោធានិងក្រុមហ៊ុនភាគហ៊ុនបច្ចេកវិទ្យា  Viet A ផងដែរ។ បើសិន​ជា ស​ម្រេចបានតាមស្តង់ដារកំណត់ គឺអាច​ផលិតឧបករណ៍​នេះភ្លាមៗ ដើម្បី​ឆ្លើយតបនឹ​ងត​ម្រូវការ​ជាបន្ទាន់​នៃការ​បង្ការ​ និងប្រឆាំងនឹងជំងឺនេះផងដែ​រ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម