03/03/2020 12:38 GMT+7 print

អ្នកស្លាប់ដោយជំងឺរាតត្បាត Covid-19 នៅទូទាំងពិភពលោកមានចំនួនលើសពី ៣.០០០ នាក់

 រូបថតឧទាហរណ៍ (ប្រភព៖ TTXVN)
 

នាថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ ចំនួនអ្នកស្លាប់ ដោយជំងឺរាតត្បាត COVID-19 នៅទូទាំង​ពិភព​លោក​មាន​បរិមាណ​លើស​ពី ៣.០០០ នាក់ បន្ទាប់ពីប្រទេសចិនដីគោក បានជូនដំណឹងថាមានអ្នកស្លាប់ចំនួន ៤២ នាក់ បន្ថែមទៀត​នាថ្ងៃទី ១ ខែមីនា។

គណៈ​កម្មការសុខាភិបាលជាតិរបស់ចិន បានឲ្យដឹងថាចំនួនអ្នកស្លាប់ថ្មីទាំងអស់ សុទ្ទសឹង​តែស្ថិតនៅ​ក្នុង​ខេត្ត​ហ៊ូប៉ី។​ នាថ្ងៃទី ១ ខែមីនា ប្រទេសចិនដីគោក បានបញ្ជាក់ថាមានអ្នកឆ្លងថ្មីជាង ២០០ នាក់បន្ថែមទៀត ក្នុងនោះ​មាន ៦ នាក់នៅក្រៅខេត្តហ៊ូប៉ីដែលនាំឲ្យចំនួនករណីឆ្លងថ្មីសរុបនៅក្នុងប្រទេសនេះ កើនឡើងដល់ ៨០.០២៦​​នាក់៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម