12/02/2020 14:16 GMT+7 print

វិទ្យុសម្លេងវៀតណាម បើកស្ថាប័នតំណាងប្រចាំនៅឥណ្ឌា

 នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ វិទ្យុសម្លេងវៀតណាម (VOV) នឹងបើក សម្ពោធ​ស្ថាប័ន​តំណាង​របស់​ខ្លួន​ប្រចាំ​នៅ​ឥណ្ឌា​។ នេះគឺជាកាណាលដ៏សំខាន់មួយ ជាស្ពាន់តភ្ជាប់អំពីវប្បធម៌ ពាណិជ្ជកម្ម រួមចំណែក​លើក​កម្ពស់​ទំនាក់​ទំនង​ភាព​ជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងឥណ្ឌា។
 
ក្នុងឱកាស​នេះ អគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Nguyen The Ky បានសង្កត់ធ្ងន់ថា វៀតណាម​និង​ឥណ្ឌា​គឺជា​ប្រទេស​ពីរ ដែលមានទំនាក់ទំនងប្រពៃណីយូរលង់ណាស់មកហើយ។ ចាប់តាំងពី​ពេល​បង្កើត​ទំនាក់​ទំនង​ការ​ទូត​ ​នាឆ្នាំ ១៩៧២ មកទំនាក់ទំនងរវាងវៀតណាមនិង​ឥណ្ឌា មានការរីកចម្រើន​ឥតឈប់ឈរ។ ដូច្នេះ ការដែល​វៀត​ណាម​ បានបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយឥណ្ឌា ដែលក្នុងនោះមានទាំងសារ​ព័ត៌មាន វប្បធម៌​និង​សិល្បៈគឺចាំបាច់ណាស់។ លោកបានឲ្យដឹងថា៖
 
“តាមរយៈ​ការបើកស្ថាប័នតំណាងប្រចាំនៅឥណ្ឌានោះ វិទ្យុសម្លេង វៀតណាមមានស្ថាប័នតំណាងប្រចាំនៅប្រទេស និងតំបន់​សំខាន់ៗជាច្រើននៅលើពិភពលោក។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា ប្រការនេះ មិនត្រឹម តែទទួលបាន​ការយក​ចិត្ត​ទុកដាក់ របស់ថ្នាក់​ដឹកនាំនៃ​ប្រទេស​ទាំង​ពីរ​ប៉ុណ្ណោះ​ទេថែម​ទាំង​សាធារណ​ជន​នៃ​ប្រទេស​ទាំង​ពីរ​ទៀត​ផង​។ តាម រយៈសារព័ត៌ មាន យើងទទួលបានព័ត៌មាន ជាច្រើនអំពីឥណ្ឌា ហើយសាធារណជន​ឥណ្ឌាក៏​ទទួល​បាន​ព័ត៌​​មាន​ជាច្រើនអំពីវៀតណាមផងដែរ”។
 
ស្ថាប័នតំណាង​ប្រចាំនៅឥណ្ឌា គឺជាស្ថាប័នតំណងទី ១៣ របស់ VOV នៅបរទេស។ ការបើក​សម្ពោធ​ស្ថាប័ន​តំណាង​ប្រចាំនៅ​ឥណ្ឌា និងនៅតំបន់សំខាន់ៗនៅលើពិភពលោកបានសរឲ្យឃើញនូវចខុវិស័យថ្មីរបស់ VOV ក្នុងសម័យធ្វើ​សមាហរណកម្ម​៕

 

តាម VOV5 -  វិទ្យុសំឡេងវៀតណាម