10/02/2020 11:35 GMT+7 print

យុវជនរដ្ឋធានីរួមដៃបង្ការទប់ស្កាត់ជំងឺរាតត្បាត

នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០ យុវជនរាប់ពាន់នាក់នៅរដ្ឋធានីហាណូយ បានបើក យុទ្ធនា​ការឃោសនា​អំពីការ​បង្ការ​ទប់​ស្កាត់ជំងឺរាតត្បាតរលាកផ្លូវ ដង្ហើមបង្កឡើងដោយវីរុសកូរ៉ូណាប្រភេទថ្មី (nCoV)។ កម្មវិធីនេះត្រូវបាន សម្ព័ន្ធ​យុវជន​ហាណូយរៀបចំឡើងនៅកន្លែងចំនួន៨ ដែលបានចែកម៉ាស់ មុខចំនួន១ហ្មឺនគ្រឿង ទឹក​អនាម័យ​ដៃស្ងួត​ចំនួន៨០០ដប ហើយចែកខិត ប័ណ្ឌឃោសនាពីវិធានការបង្ការទប់ស្កាត់ជំងឺរាតត្បាតនេះនៅតាមកេរ្តិ៍ ដំណែល ​រមនីយដ្ឋាន ស្ថានីយ៍ឡានក្រុង និងទីតាំងប្រមូលផ្ដុំមនុស្សជា ច្រើននៅទីក្រុង។ ទន្ទឹមនឹងនោះ យុវជន​រដ្ឋធានី​ថែមទាំងសហការជាមួយ អង្គភាពមានសមត្ថកិច្ចនានាអនុវត្តការបាញ់ថ្នាំកម្ចាត់មេរោគ បោសសម្អាត អនាម័យ​នៅតាមវិថីនានាសំដៅធានាសុវត្ថិភាពសម្រាប់សហគមន៍ផងដែរ៕
 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​