07/02/2020 11:57 GMT+7 print

វៀតណាមត្រៀមជាស្រេចបញ្ចូនពលរដ្ឋនៅតំបន់ដែលមានជំងឺរាតត្បាតវិលត្រឡប់មកមាតុភូមិវិញ


 អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang
 

ក្រសួង​ការបរទេសវៀតណាម កំពុងសម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បី​នាំពល​រដ្ឋ​នៅ​តំបន់​ដែល​រង​ជំងឺរាតត្បាត ដែលមានបំណងវិ លត្រឡប់មកស្រុកកំណើតខ្លួន។ សូមគូសបញ្ជាក់ថា ក្រសួងការ​បរទេស​នឹង​ខិតខំប្រឹងប្រែងសម្របសម្រួលកិច្ចការនេះឱ្យបានឆាប់បំផុត។
 
នៅក្នុង​សន្និសីទកាសែតជាប្រចាំរបស់ក្រសួងការបរទេសនៅរសៀលថ្ងៃទី ៦ ខែកុម្ភៈ អ្នកនាំពាក្យក្រ​សួង​​ការ​បរទេស​​វៀតណាម លោកស្រី Le Thi Thu Hang បានសង្កត់ធ្ងន់ទៅលើបញ្ហាការពារប្រជាពលរដ្ឋ ក្នុងបរិបទ​ដែល​ជំងឺ​រាត​ត្បាតបណ្តាលមកពីវីរុសកូរ៉ូណាប្រភេទថ្មី (2019- nCoV) កំពុងវិវត្តយ៉ាងស្មុគស្មាញ។ លោកស្រី Le Thi Thu Hang បានអោយដឹងថា៖ “ចាប់តាំងពីមានព័ត៌មានអំពីជំងឺរាតត្បាតនេះ ក្រសួងការបរទេសវៀត ណាម​បាន​ម្ចាស់​ការ​ ស្នើដល់ស្ថាប័នតំណាងវៀតណាមនៅក្រៅប្រទេស ជាពិសេសនៅ ចិនតែម្តង ដើម្បីផ្តល់​ព័ត៌មាន​និង​ការ​វិវត្ត​នៃជំងឺរាតត្បាតនេះ ក៏ដូចជាបំណងប្រា ថ្នារបស់ប្រជាពលរដ្ឋវៀតណាម រួមទាំង​វិធាន​ការ​ទប់​ទល់​របស់​ប្រ ​ទេសសាមី។ ទន្ទឹមជាមួយគ្នានោះ ក្រសួងការបរទេស​វៀត​ណាម បានផ្សព្វ​ផ្សាយ​អំពី​បណ្តាញ​ទូរស័ព្ទ​បន្ទាន់​របស់​ស្ថាប័នតំណាងវៀតណាមទាំងអស់នៅប្រទេសចិន ជាពិសេសបានត្រៀមជាស្រេច ចាត់វិធាន​ការ​ជួយ​ឧបត្ថម្ភ​និងការពារពលរដ្ឋក្នុងសភាពការណ៍ចាំបាច់។ ម្យ៉ាងវិញទៀត ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ស្ថាប័ន​តំណាងការទូតនៅប្រទេសចិន បានទាក់ទងនិងរក្សាទំនាក់ទំនងជាមួយពលរដ្ឋវៀតណាមជាង ៤០០ នាក់​ ដែលកំពុងរស់នៅ សិក្សា ធ្វើការនិងធ្វើទេសចរណ៍នៅប្រទេសចិន (មិនរាប់​បញ្ចូល​ករណី​ទៅកា​ន់​ចិន​សិក្សា​វគ្គខ្លី ដែលមិនចុះបញ្ជីគាំពារពលរដ្ឋជាមួយស្ថានទូត)។ តាមរយៈការ ទំនាក់ទំនងនេះ ប្រជាពល​រដ្ឋ​ទាំង​អស់​​សុទ្ធតែមានសុខភាពធម្មតា”។
 
អញ្ជើញ​ឆ្លើយតបនឹងសំណួរស្តីពីករណីពលរដ្ឋវៀតណាមមួយនាក់នៅចិន ដែលមាន​លទ្ធផល​វិជ្ជមាន​ជាមួយ​នឹង​វីរុសកូរ៉ូណានោះ​ អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Le Thi Thu Hang បានលើកឡើងថា ពលរដ្ឋរូបនេះ កំពុង​ត្រូវបាន​ព្យាបាលយ៉ាងសកម្មនៅមន្ទីរពេទ្យលេខ ៥ ក្នុងខេត្ត Jiangxi  នៃប្រទេសចិន។ ចំពោះ​សំណួរ​ដែល​ថា ​តើស្ថានទូតវៀតណាមប្រចាំនៅប្រទេសចិន ទទួលបានករណីពលរដ្ឋណាដែលចង់ វិលត្រឡប់​មក​វៀត​ណាម​វិញ​ដែ​​រឬទេ? អ្នកនាំពាក្យបានអោយដឹងថា រហូតមកដល់ពេលនេះ ស្ថានទូតវៀតណាមប្រចាំនៅចិន បាន​ទទួល​សំណើចំ​នួន ២៩ ពីពលរដ្ឋ វៀតណាមនៅក្នុងតំបន់ផ្ទុកជំងឺរាតត្បាតគឺខេត្ត Hubei ដែលមាន​បំណង​ចង់​ត្រឡប់​មក​វៀតណាមវិញ។ យ៉ាងណាមិញ ក្រសួងការបរទេសកំពុងសម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់​ព័ន្ធ​ ដើម្បីនាំពលរដ្ឋនៅតំបន់ដែលរងជំងឺរាតត្បាត ដែលមានបំណងវិលត្រឡប់មកស្រុកកំណើតខ្លួន។ សូម​គូស​បញ្ជាក់​ថា ក្រសួងការបរទេ​សនឹងខិតខំប្រឹងប្រែងសម្របសម្រួលកិច្ចការនេះឱ្យបានឆាប់បំផុត។
 
ទាក់ទង​នឹងសកម្មភាពមនុស្សធម៌ដើម្បីជួយដល់ប្រទេសចិន លោកស្រី Le Thi Thu Hang បានមាន​ប្រសាសន៍​ថា ​ វៀតណាមមានសកម្មភាពមនុស្សធម៌ជាច្រើនសម្រាប់ ចិន ក្នុងនោះមានកញ្ចប់ជំនួយចំនួន ៥០០.០០០ ដុល្លារ​អាមេ​រិក។ វៀតណាមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ចិន ក្នុងការរាំង​ស្កាត់និង​គ្រប់​គ្រង​ស្ថាន​ការណ៍​ហើយ ព្រមទាំងសង្ឃឹមថា ស្ថានភាពជំងឺរាតត្បាតនៅចិននិងប្រទេសដទៃទៀត នឹងត្រូវបាន​គ្រប់គ្រង​ក្នុងពេល​ឆាប់ៗនេះជាពុំខាន៕

 

តាម VOV5 - វិទ្យុ​សំឡេងវៀតណាម