02/02/2020 10:54 GMT+7 print

សារព័ត៌មាន Asia Times វាយតំលៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាម​ក្នុង​ការបង្ការ​និង​រាំងសក្កាត់​ជំងឺ​រលាកសួត​បណ្តាលដោយ​វីរុសកូរ៉ូណាថ្មី​


 រូបថត៖ baoquocte.vn
 

សារព័ត៌មាន Asia Times នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ បានចុះផ្សាយអត្ថបទមួយ ដោយ​វាយ​តម្លៃ​ខ្ពស់​រចំពោះប្រតិកម្ម​ទាន់​ពេល​វេលា​របស់​រដ្ឋាភិបាល​វៀតណាម ក្នុងការ​ទប់ទល់​នឹងការ​រីករាល​ដាលយ៉ាង​ឆាប់រហ័ស នៃជំងឺ​រលាក​ផ្លូវដង្ហើម​ដោយវីរុសកូរ៉ូណាប្រភេទថ្មី (២០១៩ -nCoV)។ 
 
យោងតាមអត្ថបទនេះ​ ការដែលលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ប្រៀបធៀបការងា​របង្ការ​និង​រាំងស្កាត់​ការរីករាលដាល ការផ្ទុះឡើងនៃជំងឺដោយវីរុស nCoV លើពិភពលោកនៃបច្ចុប្បន្ននេះ “ដូចជាការ​ប្រយុទ្ធ​ជាមួយសត្រូវ” បានសរអោយឃើញពីសារៈសំខាន់ ដែលរដ្ឋាភិបាលនិងប្រជាជនបានស្រុះចិត្តគំនិតគ្នា ដើម្បីបង្ការ​និង​ទប់ស្កាត់ជំងឺឆ្លងដ៏កាចសាហាវនេះ។
 
Asia Times បានសង្កត់ធ្ងន់ថា៖ រដ្ឋាភិបាលវៀត ណាមមានប្រតិកម្មទាន់ពេលវេលាចំពោះបម្រែ បម្រួល​យ៉ាង​ឆាប់​​រហ័ស​នៃជំងឺនេះ។ មិនត្រឹមតែប៉ុណ្ណោះ រវាងមន្ទីរ សាខានិងរដ្ឋអំណាចថ្នាក់មូល ដ្ឋាន និងថ្នាក់ជាតិក៏មាន​ការសម្រេប​សម្រួលយ៉ាងសកម្មក្នុងការប្រយុទ្ធប្រ ឆាំងនឹងជំងឺរាតត្បាតនេះផងដែរ។
 
យោងតាម ​Asia Times  ដែរ វៀតណាមបាន​ផ្អាក​ការផ្ដល់​ទិដ្ឋាការ​ទេសចរណ៍​ជាបណ្តោះអាសន្ន​សម្រាប់​ករណី​ដែល​​បានមកពីតំបន់​រីករាល​ដាល​ជំងឺនៅ​ប្រទេសចិន ហើយ​ប្រការ​នេះអាច​ប៉ះពាល់​យ៉ាងខ្លាំង​ដល់ផ្នែក​ទេសចរណ៍​និយាយ​ដោយឡែកនិងសេដ្ឋកិច្ចរបស់​វៀតណាមនិ​យាយ​រួម។ ថ្វីត្បិតតែ​ដូច្នេះក៏​ដោយ លោក​នាយក​រដ្ឋ​មន្ត្រី​ Nguyen Xuan Phuc នៅតែអះអាងថា រដ្ឋាភិបាលវៀតណាម សុខចិត្ត​ទទួល​យកការ​ខាត​បង់​សេដ្ឋកិច្ច ដើម្បីការ​ពារជីវភាពរស់នៅ​និងសុខភាពរបស់ប្រជាជន៕​

 

តាម ​VOV5 - វិទ្យុសំឡេង​វៀតណាម