01/02/2020 19:24 GMT+7 print

សារទូរលេខអបអរសាទរខួបលើកទី៧០ទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងស.ប.បកូរ៉េ


 អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong
 

ទំនាក់ទំនងមិត្តភាពរវាងប្រទេសយើងទាំងពីរដែលត្រូវបានសមមិត្ត Kim Il-sung អគ្គមគ្គុទ្ទេស​ដ៏មហិមារ​របស់ប្រជាជន​ស.ប.បកូរ៉េ និងសម​មិត្ត ហូជីមិញ អគ្គមគ្គុទ្ទេសជាទីគោរព​ស្រឡាញ់​របស់ប្រជាជ​ន​វៀតណាម​កសាង​ ឡើងដោយផ្ទាល់ ត្រូវបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរក្នុងការ តស៊ូរួម​ដើម្បី​អនុវត្ត​ប្រកប​ដោយ​ជោគ​ជ័យនូវបុព្វហេតុកសាងលទ្ធិសង្គម និយមក្នុងអំឡុងពេល៧០ឆ្នាំកន្លងទៅ។
 
ក្នុងឱកាស​រំលឹកខួបលើកទី៧០ ទិវាបង្កើតទំនាក់ទំនងការទូតរវាង សាធារណៈរដ្ឋសង្គម​និយម​វៀត​ណាម​និង​សាធារណៈ​រដ្ឋ​ប្រជាធិបតេយ្យ ប្រជាមានីតកូរ៉េ (ស.ប.បកូរ៉េ) (ថ្ងៃទី៣១ មករា ឆ្នាំ១៩៥០-ថ្ងៃទី៣១ មករា ឆ្នាំ២០២០) អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong នាយករដ្ឋមន្រ្តី​រដ្ឋាភិបាល​វៀត​ណាម​លោក​ Nguyen Xuan Phuc និង ប្រធានរដ្ឋសភាវៀត ណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញ ផ្លាស់ប្ដូរ​សារទូរលេខអបអរសាទរជាមួយ ប្រធានបក្សពលករនិងជាប្រធាន គណៈកម្មាធិការកិច្ចការរដ្ឋស.ប.បកូរ៉េលោក​ Kim Jong-un នាយករដ្ឋមន្រ្តី លោក Kim Jae Ryong និងប្រធានសន្និបាតប្រជាជនកំពូល លោក Pak Thae Song​។
 
ក្នុងសារទូរលេខអបអរសាទររបស់ថ្នាក់ដឹកនាំផ្ញើរជូនទៅថ្នាក់ដឹកនាំ ស.ប.បកូរ៉េមានឃ្លាៗថា៖ក្នុងអំឡុងពេល៧០​ឆ្នាំកន្លងទៅ ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាង បក្សទាំងពីរនិងប្រទេសទាំងពីរ ដែលត្រូវ​បាន​លោក​ប្រធាន​ហូជីមិញ​និង លោកប្រធាន Kim Il-sung កសាងឡើងនិង​ពូនជ្រុំដោយ​ផ្ទាល់នោះបាន​ជំនះពុះពារ​លើការ​លំបាក​ សាកល្បងក្នុងប្រវត្តិសាស្ត្រ ដើម្បីបន្តស្ថិតស្ថិរនិង មានការរីកចម្រើននាពេលថ្មីៗនេះ ជាពិសេស​គឺដំណើរ​ទស្សនកិច្ចជាផ្លូវការ នៅវៀតណាមរបស់លោកប្រធាន Kim Jong-un កាលពីខែមីនាឆ្នាំ២០១៩ ជា​របត់​សំខាន់​​មួយក្នុងទំនាក់ទំនងនិងកិច្ចសហប្រតិបតិ្តការរវាងបក្សទាំងពីរនិងរដ្ឋទាំងពីរ។
 
ចំណែក​ឯក្នុងសារទូរលេខអបអរសាទររបស់ថ្នាក់ដឹកនាំស.ប.បកូរ៉េ មានសរសេរថា៖         ទំនាក់ទំនង​មិត្ត​ភាព​​​រវាង​ប្រទេសយើងទាំងពីរដែលត្រូវបានសមមិត្ត Kim Il-sung អគ្គមគ្គុទ្ទេសដ៏មហិមាររបស់ប្រជាជនស.ប.បកូ​រ៉េ និង​សមមិត្ត ហូជីមិញ អគ្គមគ្គុទ្ទេសជាទីគោរពស្រឡាញ់របស់ប្រជាជនវៀតណាមកសាង ឡើង​ដោយ​ផ្ទាល់​ ត្រូវបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរក្នុងការ តស៊ូរួម​ដើម្បី​អនុវត្ត​ប្រកប​ដោយ​ជោគ​ជ័យ​នូវបុព្វហេតុ​កសាងលទ្ធិសង្គម និយមក្នុងអំឡុងពេល៧០ឆ្នាំកន្លងទៅ។ គួរអោយជឿជាក់យ៉ាងមុតមាំថា ទំនាក់ទំនង មិត្ត​ភាពជាប្រពៃណីរវាងបក្សទាំងពីរនិងប្រទេសយើងទាំងពីរនឹងបន្តរីក ចម្រើនយ៉ាង​ស៊ីជំរៅ​ថែម​ទៀត នាពេលខាងមុខជាពុំខានឡើយ៕

 

តាម​​ VOV5 - វិទ្យុសំឡេងវៀតណាម