30/01/2020 15:29 GMT+7 print

រក្សាទំនាក់ទំនងមិត្តភាពជាប្រពៃណីរុស្ស៊ី - វៀតណាម

នាឆ្នាំ ២០២០ វៀតណាមនិងសហព័ន្ធរុស្ស៊ីបានរៀបចំពិធីរំលឹកខួបលើកទី ៧០ ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូត វៀតណាម - រុស្ស៊ី (ថ្ងៃទី៣០ ខែមករា ឆ្នាំ ១៩៥០ -  ថ្ងៃទី ៣០ ខែមករាឆ្នាំ ២០២០) ។ 
 

  ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំនៅវៀតណាម លោក Konstantin V.Vukukov  (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

ក្នុងឱកាសនេះ ឆ្លើយសម្ភាសន៍អ្នកសារព័ត៌មាន ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅវៀតណាម លោក Konstantin V.Vukukov បានអះអាងថា ប្រទេសទាំងពីរកំពុងមានកិច្ចពិគ្រោះយោបល់នយោបាយដ៏សម្បូរបែប និងប្រកបដោយប្រសិទ្ធភាពនៅថ្នាក់ខ្ពស់បំផុត។ ក្នុងរយៈពេល ៣ ឆ្នាំកន្លងទៅបណ្ដាថ្នាក់ដឹកនាំជាន់ខ្ពស់បំផុតរបស់រុស្ស៊ីគឺសុទ្ធតែបានធ្វើទស្សនកិច្ចនៅវៀតណាម។ នៅវៀតណាមវិញ ក្នុងរយៈពេល ២ ឆ្នាំ ២០១៨ - ២០១៩ អគ្គលេខាបក្ស លោក Nguyen Phu Trong នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និង ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានធ្វើទស្សនកិច្ចនៅរុស្ស៊ី។ បណ្ដាដំណើរទស្សនកិច្ចពោលខាងលើមិនត្រឹមតែមានលក្ខណៈពិធីការប៉ុណ្ណោះទេ ថែមទាំងជាឱកាសដើម្បីថ្នាក់ដឹកនាំជាន់ខ្ពស់របស់រស្ស៊ីនិងរៀតណាមពិភាក្សាអំពីកិច្ចសហប្រតិបត្តិការជាក់ស្តែងដូចជា៖ ពាណិជ្ជកម្ម វិនិយោគ ការអប់រំ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស័យសង្គម។
ក្នុងដំណើរទស្សនកិច្ចទាំងនេះបណ្ដាឯកសារសហប្រតិបត្តិការរវាងប្រទេសទាំងពីរត្រូវបានចុះហត្ថលេខាផង​ដែរ។​

តាមលោកឯកអគ្គរដ្ឋទូតថា ព្រឹត្តិការណ៍លេចធ្លោមួយក្នុងចំណោមព្រឹត្តិការណ៍លេចធ្លោបំផុតគឺការអនុវត្ត“ ឆ្នាំ មិត្តភាពវៀតណាម - រុស្ស៊ី ២០១៩-២០២០ - ឆ្នាំរុស្ស៊ីនៅវៀតណាមនិងឆ្នាំវៀតណាមនៅរុស្ស៊ី” ។ ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍ទាំងនេះបានប្រព្រឹត្តិទៅព្រឹត្តិការណ៍ដ៏សំខាន់ៗ លើវិស័យសេដ្ឋកិច្ច វប្បធម៌ ការអប់រំ និងកីឡា។ លើសពីនេះទៅទៀត ព្រឹត្តិការណ៍ថដ៏សំខាន់បំផុតលើវិស័យសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មបានប្រព្រឹតិទៅគឺជាការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងសហភាពសេដ្ឋកិច្ចអាស៊ី អឺរ៉ុប និងវៀតណាម ដែលមានសុពលភាពចាប់ពីឆ្នាំ២០១៦។ វៀតណាមគឺជាប្រទេសដើមដំបូង នៅខាងក្រៅសហភាព​ដែលបានចុះហត្ថលេខាលើ FTA ដូច្នេះផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម