30/01/2020 15:29 GMT+7 print

វៀតណាមគ្រប់គ្រងល្អនូវការរីករាលដាលជំងឺរលាកសួតដោយវីរុសកូរ៉ូណាប្រភេទថ្មី

វៀតណាមគ្រប់គ្រងល្អនូវការរីករាលដាលជំងឺរលាកសួតដោយវីរុសកូរ៉ូណាប្រភេទថ្មី។នេះគឺជាការអះអាងរបស់ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក  Vu Duc Dam នៅឯកិច្ចប្រជុំជាមួយក្រសួង មន្ទី ស្ថាប័ននានាស្តីពីការបង្ការនិងព្យាបាលការរាតត្បាតជំងឺរលាកផ្លូវដង្ហើមដោយវីរុសកូរ៉ូណាប្រភេទថ្មី (nCoV) នាថ្ងៃទី ២៨ ខែមករា នៅទីក្រុងហាណូយ។

វៀតណាមគ្រប់គ្រងល្អនូវការរីករាលដាលជំងឺរលាកសួតដោយវីរុសកូរ៉ូណាប្រភេទថ្មី (រូបថត៖ TTXVN)

ការដែលមន្ទីពេទ្យ Cho Ray វៀតណាមព្យាបាលជាសះស្បើយឲ្យជនជាតិចិនម្នាក់ដែលឆ្លងវីរុស nCoV នេះនិងអ្នកជំងឺមួយចំនួនផ្សេងៗទៀតមានលទ្ធផលនៃការពិនិត្យវិនិច្ឆ័យត្រូវបានកែលម្អតាមទិសវិជ្ជមាននោះ ដោយអាចអះអាងថា  វិស័យសុខាភិបាលវៀតណាមមានសមត្ថភាពគ្រប់គ្រាន់ដើម្បីតាមដានការព្យាបាលជាសះស្បើយសម្រាប់ករណីដែលឆ្លងជំងឺរលាកសួត  nCoV ផងដែរ។ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក  Vu Duc Dam បានស្នើឲ្យមន្ទីរពេទ្យបង្អែកតាមខេត្តក្រុងនានា ត្រូវមមាញឹកបង្កើតឡើងក្រុមប្រតិកម្មឆាប់រហ័ស ដើម្បីទប់ទល់នឹងជំងឺនេះតាមតំបន់នានា ព្រមទាំងឯកភាពលើជំនាញវិជ្ជាជីវៈនិងផ្តល់ព័ត៌មានដោយតម្លាភាពផងដែរ។ លោក Nguyen Van  Hai ប្រធានមន្ទីរសុខាភិបាលខេត្ត Quang Nam បានមានប្រសាសន៍ថា៖

« ធ្វើយ៉ាងមេចដើម្បីគ្រប់គ្រងឲ្យបានល្អបំផុតនូវស្ថានការណ៍តាំងពីពេលចាប់ផ្តើម។ ពោលគឺចាប់តាំងពីរមិនទាន់មានការីករាលដាក់ជំងឺ ហើយយើងខ្ញុំនៅតែត្រូវត្រៀមខ្លួនជាស្រេចសំរាប់ករណីមានវិជ្ជមានទាំងអស់នៅខេត្ត Quang Nam តែម្តង។ អ្វីដែលសំខាន់បំផុតនោះគឺជាផែនការល្អបំផុត ដើម្បីគ្រប់គ្រងភ្ញៀវទេសចរទៅកាន់ខេត្ត Quang nam និងកំពុងស្នាក់នៅក្នុងខេត្ត Quang Nam សំខាន់គឺភ្ញៀវទេសចរនៅក្នុងតំបន់ដែលមានការរីករាលដាលជំងឺ ជាពិសេសនៅប្រទេសចិនផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម