29/01/2020 16:04 GMT+7 print

អាហ្រ្វិកខាងត្បូងចាត់ទុកវៀតណាមជាដៃគូឈានមុខគេមួយនៅអាស៊ីអាគ្នេយ៍

អាហ្រ្វិកខាងត្បូងចាត់ទុកវៀតណាមជាដៃគូឈានមុខគេមួយនៅអាស៊ីអាគ្នេយ៍ ហើយនឹងបន្តខិតខំបន្ថែមទៀត ដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មីមួយនាពេលខាងមុខ។

ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅអាហ្វ្រិកខាងត្បូង លោក Vu Van Dung ថ្លែងក្នុងពិធី

នេះជាការបញ្ជាក់របស់អនុរដ្ឋមន្រ្តីការបរទេសអាហ្រ្វិកខាងត្បូង លោក Candith Mashego-Dlamini ក្នុងឱកាសទទួលជួបជាមួយឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅអាហ្វ្រិកខាងត្បូង លោក Vu Van Dung និងភរិយា នាថ្ងៃទី ២៧ ខែមករា ក្នុងឱកាសដែលលោកឯកអគ្គរដ្ឋទូតមកជម្រាបលា បញ្ចប់អាណត្តិបេសកកម្មការទូតរបស់ខ្លួននៅអាហ្វ្រិកខាងត្បូង។

ថ្លែងនៅក្នុងពិធីនេះ អនុរដ្ឋមន្រ្តីបរទេស Dlamini បានអះអាងថា អាហ្វ្រិកខាងត្បូងតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍទំនាក់ទំនងជាមួយវៀតណាមនិងត្រៀមខ្លួនជាស្រេច រួមជាមួយភាគីវៀតណាម ដើម្បី​អនុវត្តប្រកបដោយប្រសិទ្ធ ភាពនូវមនសិកការរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ជាពិសេស ពង្រីកនិងធ្វើអោយកាន់តែស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍និងវិទ្យាសាស្ត្រ ច្ចេកវិទ្យា វប្បធម៌ អប់រំ ជាដើម ដើម្បីរួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍនៅក្នុងតំបន់និងជុំវិញពិភពលោក។

រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូត លោក Vu Van Dung បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការពង្រឹងទំនាក់ទំនងជាមួយអាហ្រ្វិកខាងត្បូងជាប្រទេសដំបូងនិងតែមួយគត់នៅទ្វីបអាហ្រ្វិកដែល​វៀតណាម​បានបង្កើតទំនាក់ទំនង “ភាពជាដៃគូដើម្បីកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍”

តាម VOV5 - វិទ្យុសម្លេងវៀតណាម