15/01/2020 12:25 GMT+7 print

ថ្នាក់ដឹកនាំខេត្តស្វាយរៀងនិងខេត្តព្រៃវែង អញ្ជើញមកទស្សនានិងជូនពរបុណ្យតេតនៅខេត្ត Long An


 គណៈប្រតិភូកម្ពុជាអញ្ជើញមកជូនពរបុណ្យតេត ប្រពៃណីវៀតណាមនៅខេត្ត Long An
 

ក្នុង​បរិយាកាសអំណរបុណ្យចូលឆ្នាំប្រពៃ ណីវៀតណាម និទាឃរដូវ ឆ្នាំជូត ទោស័ក  ២០២០ នាថ្ងៃទី ១៤ ខែមករា លោក​ ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងលោក ជា សុមេធី អភិបាលខេត្តព្រៃវែង រួមជាមួយ​តំណាង​ជាថ្នាក់​ដឹក​នាំមន្ទីរ សាខានានា ខេត្តស្វាយរៀងនិងខេត្តព្រៃវែង (នៃព្រះរាជាណាចក្រកម្ពុជា) បានអញ្ជើញ មកទស្សនា​និងជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាមនៅខេត្ត Long An។ 

 
នុងជំនួប​នេះ លោក ម៉ែន វិបុល និងលោក ជាសុមេធី មានបំណង ចង់ឲ្យចំណងសាមគ្គីភាព និងមិត្ត​ភាព​រវាង​ប្រទេស​ទាំងពីរ ជាពិសេស បណ្តាខេត្តជាប់ព្រំដែន កាន់តែបានរឹតបន្តឹងនិងរឹងមាំថែមទៀត។ ជាការឆ្លើយ​តប លោក Tran Van Can ប្រធានគណៈ កម្មាធិការប្រជាជន ខេត្ត Long An បានស្នើអោយ​ខេត្ត​ទាំង​បី ​គឺខេត្តស្វាយរៀង ព្រៃវែងនិងខេត្ត Long​ An បន្តកិច្ចសហប្រតិបត្តិការ​កាន់តែមាន​ប្រសិទ្ធភាព​ថែម​ទៀត​ ក្នុ​ងការជំរុញការអភិវឌ្ឍពាណិជ្ជកម្មនិងសេវាកម្មនៅតាមតំបន់ព្រំដែ​ន។ ជាពិសេស ពន្លឿន​ការងារ​ខ័ណ្ឌសីមា​ បោះបង្គោលព្រំដែនដើម្បីរួមចំណែកកសាងនិងថែរក្សាព្រំដែនសន្តិភាព មិត្តភាពនិង​កិច្ចសហប្រតិ​បត្តិការ​ដើម្បីការអភិវឌ្ឍន៍៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​