ទៅកម្សាន្តខេត្តបាកលិវ (Bac Lieu) ឆ្លៀតចូលទស្សនាវត្តឃោសិតារាម
វត្តឃោសិតារាម (ភូមិគូឡាវ - Cu Lao ឃុំហឹងហូយ - Hung Hoi ស្រុកវិញឡើយ - Vinh Loi ខេត្តបាកលិវ - Bac Lieu) ដូចជា “សារមន្ទីរវិចិត្រសិល្បៈ”មួយ ដែលបង្ហាញពីទេពកោសល្យនៃសិប្បករខ្មែរ និងជាអាសយដ្ឋានវប្បធម៌មួយក្នុងចំណោមអាសយដ្ឋានវប្បធម៌ដ៏វិសេសវិសាល។
វត្តឃោសិតារាម បានកសាងនាឆ្នាំ១៨៦០ នៅលើផ្ទៃដីទូលាយ៤ហិកតា ខាងមុខខ្លោងទ្វារមានរបងដើមត្នោតខ្ពស់ស្កឹមស្កៃ ជារូបភាពដែលធ្លាប់ឃើញនៃទេសភាពនៅភូមិភាគខាងត្បូងវៀតណាម។ វត្តឃោសិតារាម រួមមានមណ្ឌលពិសេសជាច្រើនដូចជា៖ ព្រះវិហារ កុដិ សាលាធម្មសភា ចេតិយ៍ សាលារៀនជាដើម។ល។ តាមពេលវេលា វត្តទ្រិឌទ្រោមទៅ រហូតដល់ឆ្នាំ២០០១ ព្រះវិហារទើបបានកសាងឡើងជាថ្មី អំឡុងពេល១០ឆ្នាំក្រោយមកទើបសាងសង់បានសម្រេចជាស្ថាពរ។ ព្រះវិហារមានផ្ទៃដី៤២៧ម៉ែត្រការេ កម្ពស់៣៦ម៉ែត្រ។
សំឡឹងពីចម្ងាយ ព្រះវិហារធំ លេចធ្លោពណ៌ក្រហម ពណ៌មាសឆើតឆាយ ជាលក្ខណៈនៃវត្តអារាមខ្មែរនីមួយៗ។ តាមលោកថាច់ផល ប្រធានគណៈកម្មការវត្តឃោសិតារាម វត្តមានមណ្ឌលសាលារៀនសមរម្យ តែងបើកថ្នាក់រៀនភាសាបាលី ថ្នាក់រៀនវប្បធម៌ ទាក់ទាញយុវជន យុវតីខ្មែរចំណុះជើងវត្តអញ្ជើញមករៀនសូត្រ។ នៅថ្ងៃបុណ្យសំខាន់ៗនៃសហគមន៍ខ្មែរដូចជា ពិធីបុណ្យភ្ជុំបិណ្ឌ កឋិនទាន បុណ្យចូលឆ្នាំថ្មីជាដើម។ល។ វត្តឃោសិតារាមទាក់ទាញពុទ្ធបរិស័ទនិងភ្ញៀវទេសចរដ៏កុះករ អញ្ជើញមកចូលរួម។ ការស្ថិតនៅក្បែរអាសយដ្ឋានទេសចរណ៍ផ្សេងៗ នៅក្នុងតំបន់ដូចជា៖ វាលអគ្គិសនីថាមពលខ្យល់ ចម្ការមៀនចំណាស់ មណ្ឌលអាហារបាញ់ឆែវ អាម៉ឹត (A Mat) ជាដើម។ល។ វត្តឃោសិតារាម រួមចំណែកកកើតប្រព័ន្ធទេសចរណ៍ដំណើរផ្សងព្រេង និងទេសចរណ៍ចេតនាភាព ទាក់ទាញភ្ញៀវទេសចរជិតឆ្ងាយ ធ្វើដំណើរអញ្ជើញមកលេងខេត្តបាកលិវ (Bac Lieu)៕
- វត្តឃោសិតារាម ជាអាសយដ្ឋានមានសារសំខាន់ក្នុងវប្បធម៌ជំនឿពុទ្ធសាសនា និងជាវត្តខ្មែរមួយក្នុងចំណោមវត្តខ្មែរមានបរិយាកាស ស្ថាបត្យកម្មស្អាតបំផុត នៅតំបន់វាលទំនាបទន្លេគឺវឡុង។ - វត្តឃោសិតារាម ជាទីកន្លែងសិក្សាសម្រាប់ជនជាតិខ្មែរ។ តាមទំនៀមទម្លាប់ជនជាតិខ្មែរ កូនប្រុសធំដឹងក្តី (អាយុប្រហែល១៤ - ១៥ឆ្នាំ) ត្រូវទៅវត្តបួសរៀន ដើម្បីតបស្នងនិងបំពេញភាពកតញូចំពោះឪពុកម្តាយ រៀនធម៌អាថ៌និងចំណេះវិជ្ជាចាំបាច់ សម្រាប់ជីវភាពរស់នៅ ហើយជាសាលារៀនបង្រៀនចំណេះវិជ្ជាសកល បង្រៀនអក្សរវៀតណាម អក្សរខ្មែរ បង្រៀនភ្លេងពិណពាទ្យជាដើម។ល។ បន្ទាប់ពីបំពេញកាតព្វកិច្ចបួសរៀនចប់ ពួកគាត់លាចាកសិក្ខាបទ ត្រឡប់ទៅជាគ្រហស្តវិញ យកចំណេះវិជ្ជាដែលរៀនសូត្របានទៅជួយក្រុមគ្រួសារ តបស្នងសងគុណបីបាច់ថៃរក្សាចំពោះអ្នកមានគុណនិងបម្រើសង្គម។
អត្ថបទ៖ សើនងៀ រូបថត៖ ឡេមិញ