12/01/2020 14:32 GMT+7 print

វគ្គផ្តាច់ព្រ័ត្រ VOV’s Kpop Contest 2019


 អគ្គនាយកវិទ្យុសម្លេងវៀតណាមលោក Nguyen The Ky (ខាងស្ដាំ)
 

នារាត្រី​ថ្ងៃ​ទី១០ ខែមករា ឆ្នាំ២០២០ នៅទីក្រុងហាណូយ បានប្រព្រឹត្តិទៅរាត្រីផ្តាច់ព្រ័ត្រ នៃការប្រឡង​សំនៀង​ចម្រៀង​ជាភា​សាកូរ៉េខាងត្បូង VOV 2019 - VOV’s Kpop Contest 2019។ ព្រឹត្តិការណ៍នេះ​បាន​ប្រព្រឹត្តិ​ទៅសំដៅ​អបអរ​សារទរ ទិវារំលឹកខួបលើកទី ២៧ នៃការបង្កើតទំនាក់ទំនងកា​រទូត វៀតណាម - កូរ៉េខា​ងត្បូង​ (២២ ធ្នូ ១៩៩២ -​ ២២ ធ្នូ ២០១៩) និង រំលឹកខួបលើទី ១ ឆ្នាំ នៃការបង្កើតកម្មវិធីផ្សាយសម្លេងជាភាសាកូរ៉េខាងត្បូងនៃ VOV5។
 
អញ្ជើញ​ថ្លែងនៅទីនេះ អគ្គនាយកវិទ្យុសម្លេងវៀតណាមលោក Nguyen The Ky បានឲ្យដឹងថា៖ “ក្នុងរយៈ​ពេល​កន្លង​ទៅ វិទ្យុសម្លេងវៀតណាមបានរៀបចំព្រឹត្តិការណ៍តន្ត្រីគួរឲ្យទាក់ទាញជាច្រើន ដើម្បី​ឧទ្ទេស​នាម​ដល់​ អ្នក​និយម​ចូលចិត្តតន្ត្រីវៀតណាម ជាពិសេសយុវជនអំពី​ការអភិវឌ្ឍ​យ៉ាង​ខ្លាំង​ក្លានិង​គួរ​ឱ្យចាប់​អារម្មណ៍នៃ​តន្ត្រី​កូរ៉េ​ខាង​ត្បូងបទចំរៀងដែលកំពុងពេញនិយម និងអ្នកចម្រៀងល្បីល្បាញរបស់កូរ៉េខាងត្បូង ក៏ដូចជាអ្នក​ចម្រៀង​​វៀតណាម ដែលច្រៀងជាភាសាកូរ៉េខាងត្បូង និងប្រជាជនកូរ៉េខាងត្បូងដែលកំពុង ធ្វើការ និងរស់​នៅវៀ​​ត​​ណាម។ តាមរយៈតន្ត្រី យើងបន្តជំរុញទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាម កូរ៉េខាងត្បូង ប្រកបដោយ​ចីរភាពនិងល្អប្រសើរថែមទៀត”​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​