08/01/2020 11:13 GMT+7 print

នាយករដ្ឋមន្រ្តីកម្ពុជាសម្ដេចហ៊ុនសែន៖ កងទ័ពស្ម័គ្រចិត្តវៀតណាមបានជួយរំដោះកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍


 នាយករដ្ឋមន្រ្តីកម្ពុជាសម្ដេចហ៊ុនសែនកំពុងថ្លែងសុន្ទរកថា
 

នាថ្ងៃ​ទី៧ ខែមករា ឆ្នាំ១៩៧៩ កងទ័ពស្ម័គ្រចិត្តវៀតណាមបានជួយឧបត្ថម្ភកងទ័ព និងប្រជាជនកម្ពុជា បើក​ការ​វាយ​ប្រហារ​រំដោះរាជធានីភ្នំពេញ​ផ្ដួលរលំរបប ប្រល័យពូជសាសន៍ខ្មែរក្រហម។
 
នាព្រឹកថ្ងៃទី៧ ខែមករា នៅ​រាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា បានប្រព្រឹត្តទៅ ពិធីអបអរសាទរ​ខួប​លើក​ទី​ ៤១ ឆ្នាំ ​នៃទិវាជ័យជម្នះ៧មករា (៧ មករា ១៩៧៩- ៧ មករា ២០២០)។ អញ្ជើញថ្លែងនៅទីនេះ នាយ​ករដ្ឋ​មន្រ្តី​សម្ដេច​ហ៊ុនសែន បានអះអាងថា៖ ដោយមានការជួយឧប្ថម្ភ​ដ៏ធំធេង​ពីសំណាក់​កង​ទ័ពស្ម័គ្រ​ចិត្ត​វៀត​ណាម​នោះ​ កម្ពុជាបានផ្ដូលរលំរបបប្រលៃពូជសាសន៍ខ្មែរក្រហម ជួយសង្គ្រោះប្រជា​ជន​កម្ពុជា​ឲ្យរូច​ផុត​ពីការ​សម្លាប់​ឃោឃៅ​បំផុតក្នុងប្រវត្តិសាស្ត្រ និងបើកសករាជថ្មីឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាព​សង្គម​។ នាយករដ្ឋមន្រ្តីសម្ដេចហ៊ុនសែនបានថ្លែងថា៖
 
“ក្នុង​កាលៈទេសៈដ៏ធ្ងន់ធ្ងរបំផុត បណ្ដាកម្លាំង អ្នកស្នេហាជាតិ បរិសុទ្ធ បាន ភាស​ខ្លួន​រួច​ផុត​ពីការ​កាប់​សម្លាប់​នៃ​របប​ប៉ុលពតបានបន្តធ្វើការតស៊ូរំដោះជាតិប្រកបដោតវីរភាព ហើយបាន​ប្រមូល​ផ្ដុំគ្នា​បង្កើត​រណសិរ្ស​សាមគ្គីភាព​សង្គ្រោះជាតិកម្ពុជា ដើម្បីដឹកនាំប្រជាជនធ្វើការប្រយុទ្ធសង្គ្រោះប្រទេសជាតិពីរបបនេះ។ រណសិរ្ស​សាមគ្គីភាព​សង្គ្រោះជាតិ ដែលមានការគាំទ្រយ៉ាងខ្លាំងក្លាពីប្រជាជនគ្រប់ទិសទី និងទទួល​បាន​ការ​ជួយ​ឧបត្ថម្ភ​ដ៏ធំធេងពីសំណាក់កងទ័ពស្ម័គ្រចិត្តវៀតណាម រួមទាំងប្រជាជនស្នេហាសន្តិភាព និងយុត្តិ​ធម៌​នៅលើ​សកលលោក​បានផ្ដូលរលំរបបប្រល័យពូជសាសន៍ សម្រចបានជ័យជំនះដ៏ត្រចះត្រចង់នាថ្ងៃទី ៧ ខែមករា ឆ្នាំ១៩៧៩”។
 
នាថ្ងៃទី ៧ ​ខែមករាឆ្នាំ ១៩៧៩ កងទ័ពស្ម័គ្រចិត្តវៀតណាមបានជួយឧបត្ថម្ភកងទ័ព និងប្រជាជនកម្ពុជា បើកការវាយ​ប្រហាររំដោះរាជធានីភ្នំពេញ ផ្ដួលរលំរបប ប្រល័យពូជសាសន៍ខ្មែរក្រហម។ ក្នុងរយៈពេល ជិត ៤ ឆ្នាំកាន់អំណាច​នោះ របបប៉ុលពតបានធ្វើការកាប់សម្លាប់ប្រជាជនយ៉ាងឃោឃៅព្រៃផ្សៃ ប្រមាណ ៣ លាននាក់៕

 

តាម VOV5 -​ វិទ្យុសំឡេងវៀតណាម​