07/01/2020 13:15 GMT+7 print

កម្ពុជាត្រៀមរៀបចំអោយពិធីអបអរសាទរខួប លើកទី៤១ឆ្នាំទិវាផ្ដួលរលំរបបប្រល័យពូជសាសន៍ខ្មែរក្រហម

 ពិធីអបអរសាទរខួបលើកទី៤១ឆ្នាំទិវាផ្ដួលរលំរបបប្រល័យពូជសាសន៍ខ្មែរក្រហម (ថ្ងៃទី៧មករាឆ្នាំ១៩៧៩-ថ្ងៃទី៧មក​រាឆ្នាំ២០២០) នឹងត្រូវបាន រៀបចំឡើងនាព្រឹកថ្ងៃទី៧ខែមករានៅរាជធានីភ្នំពេញ។
 
ឆ្លើយ​បទសម្ភាសន៍កាសែត Khmer Times អ្នកនាំពាក្យគណៈបក្ស ប្រជាជនកម្ពុជា (CPP) កំពុងកាន់អំណាច លោក​ សុខ ឱសាន បានអោយ ដឹងថា នាយករដ្ឋមន្រ្តីសម្ដេចតេជោ ហ៊ុនសែន និងប្រធានរដ្ឋសភាសម្ដេច ហេង សំរិន​ នឹងអញ្ជើញធ្វើជាអធិបតីនៅក្នុងពិធីនេះ។ តាមនោះ ពិធីអបអរ សាទរខួបទិវាជ័យជំនះ នឹងត្រូវ​បាន​រៀប​ចំ​ឡើង​នៅតាមខេត្តក្រុងទូទាំង ប្រទេសកម្ពុជា ហើយសុន្ទរកថារបស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹង ត្រូវ​បាន​ផ្សាយ​ផ្ទាល់ដល់ប្រជាជនទូទាំងប្រទេសផងដែរ។ សុន្ទរកថារបស់ សម្ដេចនាយក​រដ្ឋ​មន្រ្តីនឹង​សង្កត់​ធ្ងន់​ទៅ​លើការ​អភិវឌ្ឍសេដ្ឋកិច្ច សន្តិភាព គោលនយោបាយព្រំដែននិងគោលនយោបាយកិច្ចការបរទេសរបស់កម្ពុជា។  
 
អ្នកនាំពាក្យ​របស់ CPP បានអះអាងថា ប្រសិនបើគ្មានជ័យជំនះថ្ងៃទី៧ មករា ឆ្នាំ១៩៧៩នោះ គឺទឹកដីកម្ពុជា​មិន​អាច​សម្រេច​បានលទ្ធផលដូចសព្វ ថ្ងៃបានទេ។ ក្រោមរបបខ្មែរក្រហមក្នុងចន្លោះពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩ ពលរដ្ឋកម្ពុជា​ចំនួន១,៧លាននាក់បានស្លាប់ដោយសារត្រូវចាប់បង្ខំទៅធ្វើ ការនឿយហត់ខ្លាំង ជំងឺអាសន្នរោគ​និង​ត្រូវសម្លាប់​រង្គាល៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​