27/12/2019 18:09 GMT+7 print

ចិន៖ ការទាក់ទាញទុន​វិនិយោគបរទេស​អាចបន្ត​នាំមុខគេ​នៅលើពិភពលោក​នាឆ្នាំ​២០២០

ចិនអាចនឹងទាក់ទាញបានទឹកប្រាក់ពី ១៤០ ពាន់លាន - ១៥០ ពាន់លានដុល្លារអាមេរិក បន្តនាំមុខគេនៅលើពិភពលោក។

ចិន៖ ការទាក់ទាញទុន​វិនិយោគបរទេស​អាចបន្ត​នាំមុខគេ​នៅលើពិភពលោក​នាឆ្នាំ​២០២០ 
(រូបថត៖ Fortune)

ធ្វើការវាយតម្លៃនិងប៉ាន់ស្មានអំពីស្ថានភាពទាក់ទាញទុនវិនិយោគបរទេសរបស់ចិនក្នុងឆ្នាំ ២០២០ នោះ លោក Wei Jianguo អនុប្រធានមជ្ឈមណ្ឌលផ្លាស់ប្តូរសេដ្ឋកិច្ចអន្តរជាតិចិនបានចាត់ទុកថា៖ ចិនអាចនឹងទាក់ទាញបានទឹកប្រាក់ពី ១៤០ ពាន់លាន - ១៥០ ពាន់លានដុល្លារអាមេរិក បន្តនាំមុខគេនៅលើពិភពលោក។ ទន្ទឹមនឹងនេះ ច្បាប់វិនិយោគរបស់ចិននឹងចូលជាធរមានជាផ្លូវការនាថ្ងៃទី ១ ខែមករា ឆ្នាំ២០២០ ខាងមុខ ហើយធនាគារពិភពលោកបានរៀបចំណាត់ថ្នាក់បរិយាកាសវិនិយោគនៅចិនពី លេខ ៤៦ ឡើង លេខ ៣១ ក៏ដូចជាបរិយាកាសធ្វើសមាហរណកម្មក្នុងតំបន់ជាដើមនោះ ចិននឹងបន្តទាក់ទាញបានក្រុមហ៊ុនបរទេសជាច្រើនចូលមកវិនិយោគនាឆ្នាំ២០២០ ខាងមុខផងដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម