16/12/2019 14:40 GMT+7 print

កម្មវិធីតន្ត្រីអន្តរជាតិ Da Nang - អំណរសាទរនិទាឃរដូវថ្មីឆ្នាំ២០២០

នាយប់ថ្ងៃទី១៤ ខែធ្នូ នៅទីក្រុង Da Nang ភាគកណ្ដាលវៀតណាមបានប្រព្រឹត្តទៅនូវកម្មវិធីតន្ត្រីអន្តរជាតិ Da Nang - អំណរសាទរនិទាឃរដូវ ថ្មីឆ្នាំ២០២០។ នេះជាកម្មវិធីតន្ត្រីក្នុងឱកាសចុងឆ្នាំ សម្រាប់សហគមន៍ជន បរទេសដែលកំពុងរស់នៅនិងធ្វើការនៅទីក្រុង Da Nang។
 

ឈុតសម្ដែងមួយនៅកម្មវិធី (រូបថត៖ VOV)

កម្មវិធីនេះរួមមានការប្រគុំតន្ត្រី ការសម្ដែងរបាំ ការសម្ដែងតន្ត្រីអេឡិច ត្រូនិក (DJ) និងឈុតវប្បធម៌សិល្បៈផ្សេងៗទៀត។ សកម្មភាពនេះគឺសំដៅរឹតបន្តឹងចំណងមិត្តភាព ការតភ្ជាប់គ្នារវាងសហគមន៍ជនបរទេសជាមួយប្រជាជនទីក្រុងផ្សព្វផ្សាយរូបភាពទឹកដី មនុស្ស Da Nang។ ព្រមទាំង បង្កើតឡើងបរិយាកាសវប្បធម៌សិល្បៈដ៏មានអត្ថប្រយោជន៍សម្រាប់សហគមន៍ជនបរទេសនៅទីក្រុង លើកកំពសជីវភាពរស់នៅខាងស្មារតីសម្រាប់ ប្រជាជននិងភ្ញៀវទេសចរផងដែរ។ អ្នកស្រី Iryna មកពីក្រុមតន្ត្រី Kurinna ប្រទេសអ៊ុយក្រែនបានចែករំ​លែក​ថា​៖​
“យើងខ្ញុំចង់ឧទ្ទេសនាមពីវប្បធម៌នៃប្រទេសខ្លួនតាមរយៈតន្ត្រី។ ខ្ញុំរស់នៅទីនេះបាន៣ឆ្នាំហើយ ខ្ញុំមានចំណាប់អារម្មណ៍ថា មនុស្សនៅ Da Nang ពិតជារួសរាយរាក់ទាក់ខ្លាំងណាស់។ សង្ឃឹមថា រាល់បទចម្រៀងដ៏រស់រវើកដែល យើងខ្ញុំសម្ដែងនឹងនាំមកនូវការចាប់អារម្មណ៍ចំពោះទស្សននិកជនគ្រប់រូប”៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម