14/12/2019 13:54 GMT+7 print

ប្រទេសវៀតណាមណែនាំអំពីអាទិភាពក្នុងអាណត្តិធ្វើជាសមាជិក​មិនអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជា​ជាតិ​


 ឯកអគ្គរដ្ឋទូត លោក Dang Dinh Quy ប្រធានបេសកម្មអចិន្រ្តៃយ៍របស់វៀតណាមប្រចាំនៅ អ.ស.ប (រូបថត៖ TTXVN)
 

នាថ្ងៃ​ទី១២ ខែធ្នូ ឆ្នាំ២០១៩ គណៈបេសកកម្មវៀតណាមប្រចាំនៅឯអង្គការសហប្រជាជាតិ (អ. ស.ប) បាន​រៀប​ចំជំនួប​ជាមួយ​មជ្ឈដ្ឋាន​អ្នកសារព័ត៌មាន​អន្តរជាតិ​ដែលកំពុង​ធ្វើការ​នៅទីស្នាក់​ការ​អង្គកា​រសហប្រជា​ជាតិ​នៅទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក​ ដើម្បីណែនាំអំពីអាទិភាពរបស់វៀតណាម​ក្នុងអាណត្តិ​ធ្វើជាសមាជិក​មិន​អចិន្រ្តៃយ៍​នៃក្រុមប្រឹក្សា​សន្តិសុខអង្គការសហប្រជា​ជាតិ នៅពេលដែលវៀតណាម ចូលកាន់​តំណែង​ជាប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.បនៅក្នុងខែដំបូងឆ្នាំ ២០២០។
 
ថ្លែងមតិនៅព្រឹត្តិការ​ន៍នេះ ឯកអគ្គរដ្ឋទូត លោក Dang Dinh Quy ប្រធានគណៈបេសកម្មវៀតណាមប្រចាំនៅ អ.ស.បបាន​អះអាង​ថាវៀតណាមនឹងខិតខំប្រឹងប្រែងក្នុងការរួមចំណែកទប់ស្កាត់ជម្លោះ ពង្រីកការទូតបង្ការ និង​ដោះស្រាយជម្លោះដោយសន្តិវិធីផងដែរ។ ទន្ទឹមនឹងនេះវៀតណាមក៏នឹងខិត​ខំប្រឹង​ប្រែង​ចូល​រួម​ក្នុង​ការ​កែលម្អ​របៀប​ធ្វើការរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងជំរុញកិច្ចសហប្រតិបត្តិ​ការយ៉ាង​សកម្មរវាង​ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនិងអង្គកា​រផ្សេងៗទៀតក្នុងតំបន់​។
 
ទាក់ទិននឹង​ទំនាក់ទំនងរវាងវៀតណាមនិងស.ប.ប កូរ៉េ  លោក Dang Dinh Quy បានឲ្យដឹងថាកំពុង​តែខិត​ខំប្រឹង​ប្រែង​អស់ពីកម្លាំងកាយចិត្តដើម្បីបញ្ជូនសាររបស់ខ្លួនទៅកាន់ ស.ប.បកូរ៉េ ថាការបើកទ្វារនិង​ធ្វើសមាហរណកម្ម​ជាមួយពិភពលោក​នឹងធ្វើឱ្យប្រទេស​នីមួយៗកាន់​តែខ្លាំងក្លានិងមានការ​អភិវឌ្ឍ​បន្ថែម​ទៀត​ផង​ដែរ​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​