12/12/2019 12:47 GMT+7 print

នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញចូលរួមក្នុងពិធីបើកសប្តាហ៍វប្បធម៌ - ទេសចរណ៍ Mui Ca Mau (Cape Ca Mau) ឆ្នាំ ២០១៩


 លោកនាយករដ្ឋមន្ត្រីអញ្ជើញចូលរួមពិធីបើកសម្ពោធបង្គោលទង់ហាណូយ- Cape Ca Mau 
 

នាយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ នៅឧទ្យានវប្បធម៌និងទេសចរណ៍ Mui Ca Mau (នៃឃុំ Dat Mui ស្រុក Ngoc Hien​ ខេត្ត Ca Mau) បានប្រព្រឹត្តទៅ ពិធីបើកសប្តាហ៍វប្បធម៌ - ទេសចរណ៍ Mui Ca Mau (Cape Ca Mau) ឆ្នាំ ២០១៩​ ក្រោមប្រធានបទ “Cape Ca Mau - ទីណាត់ជួប” ។ 

ព្រឹត្តិការណ៍​នេះ គឺជាឱកាសមួយសម្រាប់វិនិយោគិននិងអាជីវកម្ម ធ្វើការផ្លាស់ប្តូរលើដំណោះស្រាយប្រសើរបំផុត ដើម្បីផ្នែក​ទេសចរណ៍ Ca Mau មិនត្រឹមតែភ្ជាប់ទំនាក់ទំនងជាមួយបណ្តាខេត្តនានាក្នុងតំបន់ដីសណ្តទន្លេ Cuu Long និងប្រទេសទាំងមូលប៉ុណ្ណោះទេ ថែមទាំង​បើក​ចេញ​ឱកាស​ដ៏ធំធេង​សម្រាប់​តភ្ជាប់​ទំនាក់​ទំនង​ជាមួ​យ​បណ្តា​​ប្រទេស​ក្នុងតំបន់។ លើសពីនេះទៅទៀត នេះក៏ជាឱកាសមួយសម្រាប់ខេត្ត Ca Mau ណែនាំនូវផលិត​ផល​ប្រចាំ​តំបន់​នៃប្រព័ន្ធអេកូឡូស៊ីលិចទឹកដ៏វិសេសវិសាលផងដែរ។
 
រួមជាមួយ​ព្រឹត្តិការណ៍នៃសប្តាហ៍វប្បធម៌ - ទេសចរណ៍ Cape Ca Mau នោះ ខេត្ត Ca Mau ក៏បានរៀបចំ​ពិធី​បើក​សម្ពោធ​គំរោង បង្គោលទង់ហាណូយ នៅឯ Mui Ca Mau ផងដែរ។ អញ្ជើញថ្លែងមតិនៅទីនេះ នាយករដ្ឋ​មន្រ្តី​វៀត​ណាម​ លោក  Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖  “សប្តាហ៍វប្បធម៌ - ទេសចរណ៍ Cape Ca Mau គឺជាឱកាស​ដ៏ល្អមួយ​ដើម្បីណែនាំនិងផ្សព្វផ្សាយរូបភាពរបស់ Ca Mau ដែលសម្បូរទៅដោយ​សក្តានុពល​និង​ភាព​រឹងមាំ​។ ជាពិសេស ក្នុងឱកាសនៃព្រឹត្តិការណ៍ផ្សព្វផ្សាយទេសចរ ណ៍ដ៏សំខាន់នេះ សូមចូល​រួម​អប​អរសាទរ​ចំពោះ​ពិធី​បើក​សម្ពោធ​បង្គោលទង់ជាតិហាណូយ- Cape Ca Mau ដោយបក្សភាគ រដ្ឋអំណាចនិង​ប្រជាជន​ហាណូយ​ប្រគល់​ជូន​តំបន់ដី Ca Mau។ នេះជាកិច្ចការពោរពេញទៅដោយអត្ថន័យខ្ពង់ខ្ពស់ ដែលបង្ហាញ​ពីភាព​ស្និទ្ធ​ស្នាល​ដ៏ជ្រាល​ជ្រៅរ​បស់​ទីក្រុងហាណូយចំពោះតំបន់ដី Ca Mau ក៏ដូចជារបស់ប្រទេសជាតិទាំងមូលចំ​ពោះតំបន់ដី Ca Mau ​ផងដែរ”។
 
លោក​នាយករដ្ឋមន្រ្តីបានស្នើថា នៅក្នុងដំណើរការអភិវឌ្ឍន៍  Ca Mau ចាំបាច់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​អភិរក្ស​និង​លើកកម្ពស់តម្លៃនៃប្រព័ន្ធអេកូឡូស៊ី នៃតំបន់ដីលិចទឹក និងធ្វើអាជីវកម្ម​ប្រកប​ដោយ​ប្រសិទ្ធភាព​នៃតំបន់​ទុកបំរុងជីវៈចម្រុះក្នុងការអភិវឌ្ឍទេសចរណ៍ ការស្រាវជ្រាវវិទ្យាសាស្ត្រ ការអភិរក្ស​ប្រព័ន្ធ​អេកូឡូ​ស៊ី​ធម្មជាតិ​ រមណីដ្ឋាននិងឃ្លាំងវប្បធម៌ដ៏សម្បូរបែប ពោរពេញ​ទៅដោយអត្តសញ្ញាណជាតិផង​ដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​