10/12/2019 11:52 GMT+7 print

សេចក្ដីសម្រេចចិត្តផ្ដល់សច្ចាប័ណ្ណលើសន្ធិសញ្ញាពាក់ព័ន្ធដល់ព្រំដែនជាតិ


 នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរចុះហត្ថលេខាលើ សន្ធិសញ្ញាបំពេញបន្ថែមនៃសន្ធិសញ្ញាកំណត់ព្រំដែនជាតិឆ្នាំ១៩៨៥និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងវៀតណាមនិងកម្ពុជា កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ នៅទីក្រុងហាណូយ (រូបថត៖ TTXVN)
 

រដ្ឋសភាវៀតណាម​បានចេញផ្សាយ​សេចក្ដីសម្រេច​ចិត្តផ្ដល់​សច្ចាប័ណ្ណ​លើសន្ធិសញ្ញា​បំពេញ​បន្ថែមនៃ​សន្ធិសញ្ញាកំណត់​ព្រំដែន​ជាតិឆ្នាំ១៩៨៥ និងសន្ធិ សញ្ញាបំពេញប​ន្ថែមឆ្នាំ២០០៥ និងសារាចរណ៍ស្ដីពី​ការខ័ណ្ឌ​សីមាបោះ​បង្គោល​ ព្រំដែនគោករវាងសាធារណៈរដ្ឋស​ង្គមនិយម វៀតណាមនិងព្រះរាជា​ណាចក្រ​ កម្ពុជា។

រដ្ឋ​សភាសំណូមពរអោយនាយករដ្ឋមន្រ្តីរដ្ឋាភិបាលទទួលខុសត្រូវការ រៀបចំ​អនុវត្ត​សន្ធិសញ្ញា​បំពេញ​បន្ថែម​នៃសន្ធិ​សញ្ញា​កំណត់ព្រំដែនជាតិឆ្នាំ១៩៨៥និងសន្ធិស​ញ្ញាបំពេញបន្ថែមឆ្នាំ២០០​៥និងសារាចរណ៍​ស្ដីពីការ​ខ័ណ្ឌសីមា​បោះ ​បង្គោលព្រំដែនគោករវាងវៀតណាមនិងកម្ពុជា​ អនុម័តលើផែនការអនុវ​ត្ត រៀប​ចំ ការ​ឃោសនា​ ផ្សព្វផ្សាយយ៉ាងទូលំទូលាយក្នុងប្រ​ព័ន្ធនយោបាយ និង​ក្នុងប្រជា ជន ជាពិសេសគឺនៅតាម​ខេត្ត​ទាំង១០ដែល​មាន​ខ្សែព្រំដែនជាប់ជាមួយកម្ពុជា ព្រម​ទាំងត្រួតពិនិត្យ បំពេញ​បន្ថែម​គោលនយោបាយ​ឧបត្ថម្ភ​ទាន់​ពេល​វេលា សម្រាប់ប្រជាជនដែលត្រូវរ​ងផលប៉ះពាល់ដោយដំណើរការ​ខ័ណ្ឌសីមា​បោះ បង្គោល​ព្រំដែន​ផង​ដែរ​៕   ​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម