09/12/2019 12:15 GMT+7 print

កម្មវិធីរត់ដើម្បីកុមារហាណូយ ២០១៩៖ រួមដៃជួយឧបត្ថម្ភដល់ការព្យាបាលជំងឺសម្រាប់កុមារដែលមានស្ថានភាពលំបាក


ព្រឹត្តិការណ៍ឆ្នាំនេះបានប្រមូលថវិកាជិត ១,២ ពាន់លានដុងដើម្បីជួយដល់កុមារដែលជួបការលំបាក ដែលមានជម្ងឺមហារីកនិងជំងឺបេះដូង។ (ប្រភព៖ laodongthudo.com.vn)
 

នាព្រឹក​ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ កម្មវិធី “រត់ដើម្បីកុមារហាណូយ ឆ្នាំ ២០១៩” បានប្រព្រឹត្តទៅនៅបឹង Thien Quang ​នៃទីក្រុងហាណូយ។ នេះជាកម្មវិធីដែលបានរៀបចំជាប្រចាំឆ្នាំ ដោយសមាគមមិត្តភាពវៀតណាម - កាណាដា​, ស្ថានទូតកាណាដាប្រចាំនៅវៀតណាម, សម្ព័ន្ធអង្គការមិត្ត ភាពទីក្រុងហាណូយ, VinaCapital និងក្រុម​ហ៊ុន Manulife វៀតណាម រួមសហការរៀបចំឡើង។
 
ចូលរួម​ក្នុងកម្មវិធីនេះ មានវត្តមានឯកអគ្គរដ្ឋទូត តំណាងអង្គទូតនានានៅទីក្រុងហាណូយ និង​តារា​ល្បីឈ្មោះ​ក្នុង​វិស័យ​កម្សាន្តរបស់វៀតណាម រួមទាំងអត្តពលិកដែលបានឈ្នះការប្រកួតកីឡាស៊ីហ្គេមផងដែរ។

អញ្ជើញ​​ថ្លែងមតិបើកកម្មវិធី រត់ដើម្បីកុមារហាណូយ ឯកអគ្គរដ្ឋទូត លោកស្រី Nguyen Phuong Nga ប្រធាន​សម្ព័ន្ធអង្គ​ការមិត្តភាពវៀតណាមបានសង្កត់ធ្ងន់ថាព្រឹត្តិការណ៍នេះ ជាសកម្ម​ភាពសង្គម​និង​មនុស្ស​សាស្ត្រយ៉ា​ង​ជ្រាល​ជ្រៅ ​និងបានក្លាយទៅជាកន្លែងជួបជុំនិងតភ្ជាប់ទឹកចិត្តសប្បុរសធម៌ ក៏ដូចជា ផ្តល់សេចក្តីជំនឿនិងក្តី​សង្ឃឹម​កាន់តែច្រើនសម្រាប់កុមារអភព ដែលអាចវិលត្រឡប់ទៅក្នុងរង្វង់​ដៃរបស់ក្រុម​គ្រួសារនិងមិត្ត​ភក្តិយ៉ាង​ឆាប់ៗ​។ លោកស្រី Nguyen Phuong Nga អញ្ជើញផ្តល់អនុសាសន៍ថា៖ “កម្មវិធីរត់ដើម្បី​កុមារហាណូយ​នេះ មិ​នត្រឹមតែជាសកម្មកម្មភាពសប្បុរសធម៌ដ៏ថ្លៃថ្នូរបស់សហគមន៍ក្នុងការកសាងស​ង្គមល្អ ពោរ​ពេញ​ទៅ​ដោយ​​ក្តីស្រឡាញ់ ប៉ុណ្ណោះទេ ថែមទាំងជារូបភាពដ៏ស្រស់ស្អាត​របស់ប្រជាជននៃរដ្ឋធានី​ ផ្ញើទៅ​កាន់​មិត្ត​ភក្តិ​អន្តរ​ជាតិ​ផងដែរ ហើយក៏ជាសក្ខីភាព បញ្ជាក់ពីចំណងមិត្ត​ភាព​រវាង​ប្រជា​ជន​នៃរដ្ឋធានី​ហាណូយ​និយាយ​ដោយឡែក​និងប្រជាជនវៀតណាមនិយាយរួម ជាមួយប្រជាជនកាណា​ដានិង​មិត្ត​ភក្តិ​អន្តរជាតិ​ទៀត​ផង​”។
 
សូមគូស​បញ្ជាក់ថា  កម្មវិធីរត់ដើម្បីកុមារហាណូយ គឺជាព្រឹត្តិការណ៍កីឡាសប្បុរសធម៌ ដើម្បីជំរុញការ​ទទួលខុស​ត្រូវខាង​សង្គម​របស់​ក្រុមហ៊ុន​នានា​និងចូល​រួមចំណែក​លើកកម្ពស់​ការយល់​ដឹង​និង​ការ​ទទួល​ខុស​ត្រូវ​របស់​សហគមន៍​ចំពោះការថែទាំសុខភាពនិយាយរួមនិងការពារជំងឺមហារីក និងជំងឺសរសៃឈាមបេះដូង​និយាយ​ដោយឡែក​ផង​ដែរ៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​