08/11/2019 09:11 GMT+7 print

ប្ដេជា្ញចិត្តបង្ការប្រឆាំងនឹងអំពើប្រើប្រាស់ ក្លែងបន្លំប្រភពដើមទំនិញវៀតណាម


 រដ្ឋមន្រ្តីក្រសួងឧស្សាហពាណិជ្ជ កម្មវៀតណាមលោក Tran Tuan Anh ឆ្លើយតបសំណួររបស់សមាជិកសភា (រូបថត៖ quochoi.vn) 
 

បន្ត​របៀបវារៈនៃសម័យប្រជុំលើកទី៨ រដ្ឋសភានីតិកាលទី១៤ នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ រដ្ឋ​សភា​វៀត​ណាម​បន្ត​សួរដេញ​ដោលរដ្ឋមន្រ្តីក្រសួងឧស្សាហពាណិជ្ជ កម្មវៀតណាមលោក Tran Tuan Anh។

លោក​រដ្ឋមន្រ្តីបានឆ្លើយសំណួររបស់សមាជិកសភាស្ដីពីការងារគ្រប់គ្រង បែងចែកអគ្គីសនី ផែន​ការ​មេ​ស្ដី​ពី​ថា​ម​ពល​ថ្មី​ និងថាមពលកកើតឡើងវិញ សកម្ម ភាពពន្លឿនពាណិជ្ជកម្ម អភិវឌ្ឍទីផ្សារនៅឯបរទេស ជំរុញ​ការ​នាំ​ចេញ​​ទំនិញ ពាណិជ្ជកម្មអនឡាញនិងសេដ្ឋកិច្ចឌីជីថល បង្កើនអត្រាមូលដ្ឋាននីយកម្ម ហើយ ផ្លាស់ប្ដូរ​ថ្មី​បច្ចេក​វិទ្យាក្នុង​វិស័យក​សិកម្ម។

ឆ្លើយតបសំណួរ​របស់​សមាជិកសភា​ស្ដីពីសភាព​ការណ៍​ឆ្លៀត​យក​ម៉ាក​ទំនិញ​វៀត​ណាម ដើម្បីនាំចេញ​ទៅកាន់​ប្រទេស​​ផ្សេងៗសំដៅគេចពន្ធនោះ រដ្ឋមន្រ្តីលោក Tran Tuan Anh បានលើកច្បាស់ថា សំដៅ​បង្កា​រ​រាំង​ស្កាត់​នឹង​សភាព​ការណ៍នេះ នាយករដ្ឋមន្រ្តីរដ្ឋាភិបាលទើបនឹងបានអនុម័តលើ គម្រោងស្វ័យការពារពាណិជ្ជ កម្មដែល​ផ្ដោត​ទៅ​លើការប្រយុទ្ធប្រឆាំងនឹងអំពើក្លែងបន្លំប្រភពដើមទំនិញនិង ក្លែងបន្លំពាណិជ្ជកម្មនិយាយរួម។ លោក​ Tran Tuan Anh បានសង្កត់ធ្ងន់ថា៖
 
“យើង​ខ្ញុំសូមអះអាងថា រដ្ឋាភិបាល ក្រសួងឧស្សាហពាណិជ្ជកម្មនិងក្រសួង ស្ថាប័ន​ពាក់​ព័ន្ធ​នានា​កំពុង​បញ្ជា​ណែនាំ​ហើយ​អនុវត្តយ៉ាងហ្មឺងម៉ាត់ ប្ដូរផ្ដាច់ នូវ ការងារប្រយុទ្ធប្រឆាំងនឹងអំពើក្លែងបន្លំប្រភពដើមទំនិញ ដែលបង្ខូច​ដល់កិត្យា នុភាពរបស់វៀតណាមនិងសេដ្ឋកិច្ចជាតិ។ យើងខ្ញុំនឹងបន្តតាម​ដាន​យ៉ាង​ម៉ត់​ចត់​ហើយ​ប្ដេជ្ញា​ចិត្ត​ប្រយុទ្ធប្រឆាំងប្រកបដោយប្រសិទ្ធភាពនឹងអំពើក្លែងបន្លំ ពាណិជ្ជកម្ម”។
 
នាពេលរសៀល រ​ដ្ឋសភាបន្តសួរដេញ​ដោលរដ្ឋមន្រ្តីក្រសួងព័ត៌មាននិង ទូរគម​នាគមន៍លោក Nguyen Manh Hung អំពីការងារគ្រប់គ្រងសារព័ត៌មាន គ្រប់គ្រងអាជ្ញាប័ណ្ណក្នុងវិស័យសារព័ត៌មាន គ្រប់គ្រងគេហទំព័រ​អេឡិចត្រូ​និក ជាពិសេស​គឺបណ្ដាញសង្គម៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម