06/11/2019 12:08 GMT+7 print

នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ចូលរួមកិច្ចប្រជុំកំពូលមេគង្គ - ជប៉ុនលើកទី ១១


 នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ចូលរួមកិច្ចប្រជុំកំពូលមេគង្គ - ជប៉ុនលើកទី ១១ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)
 

នាយប់​ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីក្រុងបាងកក នៃប្រទេសថៃ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc រួមជាមួយមេដឹកនាំនៃបណ្ដាប្រទេសមេគង្គ និងនាយករដ្ឋមន្ត្រីជប៉ុនលោក Abe Shinzo បាន​អញ្ជើញ​ចូល​រួមកិច្ចប្រជុំកំពូល មេគង្គ - ជប៉ុនលើកទី ១១។
 
នៅទីនេះ​ មេដឹកនាំទាំងអស់បានឯកភាពគ្នាបង្កើនថែមទៀតនូវការតភ្ជាប់ ព្រមទាំងសង្កត់​ធ្ងន់​លើ​សារៈ​សំខាន់​នៃការ​អភិវឌ្ឍសេដ្ឋកិច្ចដោយតភ្ជាប់ជាមួយកិច្ចការ ពារបរិស្ថាន កាត់បន្ថយផលវិបាក​ដោយ​សារ​គ្រោះ​ធម្ម​ជាតិ​ បង្កើនសមត្ថភាពបន្សាំខ្លួននឹងបម្រែបម្រួលអាកាសធាតុ ពង្រឹងកិច្ច​សហប្រតិ​បត្តិការ​ជាមួយ​គណៈ​កម្មការ​ទន្លេមេគង្គ ដើម្បីអនុវត្តន៍ជាក់ស្ដែងនូវ ទន្លេមេគង្គបៃតងនិង និង“ ការផ្តួចផ្តើម​គំនិត​សហប្រតិ​បត្តិការ​មេគង្គ - ជប៉ុន ស្ដីពី ការអភិវឌ្ឍប្រកបដោយចីរភាព SDGs ឆ្ពោះទៅឆ្នាំ ២០៣០” ជាដើម។
 
អញ្ជើញ​ថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បាន​រំលឹក​នូវគោល​ជំហរ​ឥត​ងាក​រេរបស់​វៀត​ណាម និងអាស៊ាន ព្រមទាំងសង្កត់ធ្ងន់លើសារសំខាន់នៃសមុទ្រខាងកើតចំពោះតំបន់។ លោក Nguyen Xuan Phuc បានអំពាវនាវ ឲ្យប្រទេសនានាប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ ដែលក្នុងនោះមាន UNCLOS 1982 លើកកម្ពស់កិច្ចសន្ទនា កិច្ចសហប្រតិបត្តិការ ដើម្បី សន្តិសុខ សុវត្ថិ ភាព និងសេរីភាព នាវាចរណ៍ ​អាកាសចរណ៍ ខិតខំកប្រឹងប្រែងកសាងសមុទ្រខាងកើតទៅជាសមុទ្រសន្តិភាព ស្ថិរភាព និងវិបុល​ភាព​។
 
បញ្ចប់​កិច្ចប្រជុំនេះមេដឹកនាំទាំងអស់បាន អនុម័តលើសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំកំពូលមេគង្គ - ជប៉ុន​លើក​ទី​ ១១ និងគំនិតផ្តួចផ្តើមមេគង្គ - ជប៉ុនស្តីពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ឆ្ពោះទៅ​ឆ្នាំ ​២០៣០ ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​