05/11/2019 11:04 GMT+7 print

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបពិភាក្សាការងារទ្វេភាគីនៅខាងក្រៅកិច្ចប្រជុំជាន់ខ្ពស់អាស៊ានលើកទី៣៥


នាយករដ្ឋមន្រ្តីនៃប្រទេសទាំងបី វៀតណាម (នៅកណ្ដាល) កម្ពុជា (ខាងស្ដាំ) និងឡាវ ជួបធ្វើការនៅខាងក្រៅកិច្ចប្រជុំជាន់ខ្ពស់អាស៊ានលើកទី៣៥នៅទីក្រុងបាងកក (រូបថត៖ chinhphu.vn)
 

ក្នុង​ឱកាសអញ្ជើញចូលរួមកិច្ចប្រជុំជាន់ខ្ពស់សមាគមន៍បណ្ដាប្រជាជាតិ អាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី៣៥ និង​កិច្ច​ប្រជុំពាក់ព័ន្ធនានានៅរាជធានី បាងកក ថៃ នាថ្ងៃទី៣ ខែវិច្ឆិកា នាយករដ្ឋមន្រ្តី​រដ្ឋាភិបាល​វៀត​ណាម​លោក​ Nguyen Xuan Phuc បានជួបធ្វើការជាមួយនាយករដ្ឋមន្រ្តីកម្ពុជាសម្ដេច ហ៊ុន សែន​និ​ង​​នាយក​រដ្ឋមន្រ្តី​ឡាវ​លោក​ Thongloun Sisoulith ជួបពិភាក្សាការងារជា មួយនាយករដ្ឋម​ន្រ្តីចិន​លោក ​Li Keqiang នាយិកាមូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) និងព្រះអង្គម្ចាស់អង់គ្លេ​ស Andrew។
 
នៅក្នុងជំនួប​ធ្វើការជាមួយសមភាគីកម្ពុជានិងឡាវ នាយករដ្ឋមន្រ្តីវៀត ណាមលោក Nguyen Xuan Phuc បាន​វាយ​​តម្លៃខ្ពស់ចំពោះការអភិវឌ្ឍដ៏វិជ្ជមាន នៃទំនាក់ទំនងជាអ្នកជិតខាងល្អប្រសើរ មិត្តភាព​ប្រពៃណី​និង​កិច្ច​សហ​ប្រតិបតិ្ត​ការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងបីនាពេលថ្មីៗនេះ ហើយស្នើអោយប្រទេសទាំងបីជំរុញ យុទ្ធសាស្ត្រ ​កម្មវិធីសហប្រតិបតិ្តការនិងការតភ្ជាប់រវាងប្រទេសទាំងបី នៅអនុតំបន់ ទន្លេមេគង្គ​ក៏​ដូច​ជា​ជាមួយ​ដៃគូផ្សេងៗទៀត ព្រមទាំងសម្ដែងនូវគោលបំណងថា ប្រទេសទាំង​បី​នឹង​ជួយ​ឧបត្ថម្ភ​គ្នាទៅ​វិញ​ទៅម​ក​ដើម្បី​រក្សារឹងមាំនូវសន្តិភាព ស្ថិរ ភាព ឯករាជ្យ និងការអភិវឌ្ឍសេដ្ឋកិច្ច។ នាយករដ្ឋ​មន្រ្តីទាំង​បីបាន​ពិភាក្សា​អំពី​ ភារកិច្ចអាទិភាពក្នុងការតភ្ជាប់ ការអភិវឌ្ឍប្រកបដោយចីរភាព ការជំរុញពាណិជ្ជ កម្មវិនិយោគ សំដៅ​លើក​ស្ទួយជីវភាពរស់នៅសម្រាប់ប្រជាជនក្នុងតំបន់ត្រី កោណអភិវឌ្ឍកម្ពុជា-ឡាវ-វៀតណាម។
 
 នៅក្នុង​ជំនួបពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្តីចិនលោក Li Keqiang ភាគីទាំងពីរ​បាន​សង្កត់​ធ្ងន់​លើការ​គោរព​យ៉ាង​ខ្លាំងក្លានូវការជំរុញ​ទំនាក់ទំនង​ភាព​ជាដៃគូ​សហប្រតិបតិ្តការ​យុទ្ធសាស្ត្រគ្រប់ ​ជ្រុងជ្រោយ​វៀត​ណាម​-​ចិន​ អោយមាន ការរីកចម្រើនប្រកបដោយស្ថិរភាពនិងចីរភាព។ នា​យករដ្ឋមន្រ្តីលោក​ Nguyen Xuan Phuc បានអះអាងថា វៀតណាមជានិច្ចកាលគោរពហើយមានគោល បំណងចង់ជំរុញទំនាក់ទំនងវៀតណាម-ចិន។​ ចំណែកឯនាយករដ្ឋមន្រ្តីលោក Li Keqiang វិញក៏បានអះអាងថា ចិន​គោរព​ជាពិសេស​នូវទំនាក់ទំនងជាមួយវៀត ណាម ហើយត្រៀមខ្លួនជាស្រេចបង្កើន​កិច្ចសហប្រតិ​បត្តិការ​ជាមួយ​វៀត​ណាម​លើច្រើន​វិស័យ​។
 
ចំពោះបញ្ហានៅ​សមុទ្រ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានស្នើ អោយភាគីទាំង​ពីរគ្រប់​គ្រង​ការ​ខ្វែង​គំនិត​អោយបានល្អ មិនទុកអោយប៉ះពាល់ ដល់ទំនាក់ទំនងទ្វេភាគី រក្សារឹងមាំនូវបរិយាកាសសន្តិភាព ស្ថិរភាព​នៅក្នុងតំបន់ បន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នូវការយោគយល់​គ្នារួម​រវាង​ថ្នាក់​ដឹក​នាំជាន់​ខ្ពស់​នៃបក្ស​ទាំង​ពីរ​ រដ្ឋទាំងពីរ កិច្ចព្រមព្រៀងស្ដីពីគោលការណ៍ជាសារវ័ន្តណែនាំដល់ការ ដោះស្រាយបញ្ហានៅសមុទ្រវៀតណាម-ចិន ​ប្រកាន់យ៉ាងខ្ជាប់នូវការដោះស្រាយ បញ្ហាដោយសន្តិវិធី សមស្របនឹងច្បាប់អន្តរជាតិ អនុសញ្ញា​អង្គការ​សហប្រជាជា​តិ ស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ ហើយដោះស្រាយអោយបានល្អនូវបញ្ហានេសាទនិងអ្នក នេសាទ។ លោក Nguyen​ Xuan Phuc បានស្នើអោយចិនគោរពសកម្មភាពសេដ្ឋ កិច្ចសមុទ្រដ៏ធម្មតា ស្របនឹង​ច្បាប់​អន្តរជាតិ​របស់​វៀតណាម ហើយអះអាងថា វៀតណាមនឹងប្រកាន់យ៉ាងខ្ជាប់នូវកិច្ចការពារអធិបតេយ្យភាព ដែនដី និង​កោះ សមុទ្រតាមច្បាប់អន្តរជាតិ។ ចំណែកឯភាគីចិនបានអះអាងនូវគោលបំណងចង់ គ្រប់គ្រង​ការ​ខ្វែង​គំនិតនៅសមុទ្រអោយបានល្អ មិនទុកអោយប៉ះពាល់ដល់ទំនាក់ទំនង រវាងប្រទេស​ទាំង​ពីរ​នោះឡើយ​។
 
ទទួលជួបអគ្គនាយិកាមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva នាយ​ករដ្ឋមន្រ្តី​វៀត​ណាម​លោក Nguyen Xuan Phuc បានវាយតម្លៃ ខ្ពស់ចំពោះ​មនោសញ្ចេតនា​និង​ការជួយ​ឧបត្ថម្ភ​របស់លោក​ស្រីក៏​ដូច​ជា IMF និង ធនាគារពិភពលោកសម្រាប់វៀតណាម ហើយស្នើអោយ IMF បន្តជួយឧបត្ថម្ភ វៀតណាម​ក្នុង​ការកសាងយុទ្ធសាស្ត្រអភិវឌ្ឍ ការប្រតិបត្តិម៉ាក្រូសេដ្ឋកិច្ច និងធ្វើ ទំនើបកម្មការ​គ្រប់គ្រង​សេដ្ឋកិច្ច​ផង​ដែរ​។ លោកស្រី Georgieva បានអះអាងថា IMF ចាត់​ទុកវៀត​ណាម​ជាគំរូ​កំណើន​ដ៏ខ្លាំង​ក្លាដែល​ដើរ​ទន្ទឹម​នឹង​ការអភិវឌ្ឍ​ ប្រកបដោយចីរភាព ការកាត់បន្ថយភាពក្រីក្រ និងការលើកស្ទួយជីវភាពរស់នៅ សម្រាប់​ប្រជា​ជន​។​
 
នៅ​ក្នុងជំនួបជាមួយព្រះអង្គម្ចាស់អង់គ្លេស Andrew ឌុចតំបន់ York នាយក រដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានសម្ដែងនូវគោលបំណងថា ព្រះអង្គម្ចាស់ នឹង​បន្តជួយ​ឧបត្ថម្ភ​ដល់​ការ​ជំរុញ​ទំនាក់​ទំនង​ភាព​ជាដៃគូ​យុទ្ធសាស្ត្រ​វៀត​ណាម-អង់គ្លេស ក៏ដូចជាការអភិវឌ្ឍរបស់វៀតណាមលើច្រើនវិស័យ ក្នុងនោះមានការ ជំរុញចលនា​ចាប់ផ្ដើមអាជីវកម្ម អនុវត្តបច្ចេកវិទ្យាក្នុងអាជីវកម្ម ផលិតកម្ម កិច្ចការ ពារបរិស្ថាននិង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គមនៅតាមតំបន់។ រីឯខ្លួនវិញ ព្រះអង្គ ម្ចាស់អង់គ្លេសបានសន្យាថា នឹងរួម​ចំណែក​យ៉ាង​សកម្ម​ទៅក្នុង​ការអភិវឌ្ឍទំនាក់ ទំនងអង់គ្លេស-វៀតណាម តាមរយៈសកម្មភាពជាក់ស្ដែង ជាពិសេសគឺក្នុងឆ្នាំ ប្រធានអាស៊ាន​២០២០របស់ វៀតណាម៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​