03/11/2019 13:08 GMT+7 print

មានពលរដ្ឋវៀតណាមក្នុងករណីសាកសពចំនួន ៣៩ នាក់ នៅក្នុងរថយន្តកុងតឺន័រ ដឹកទំនិញមួយនៅអង់គ្លេស


 ប៉ូលីសបានបិទកន្លែងកើតហេតុនៃរថយន្តកុងតឺន័រមួយដែលផ្ទុកសាកសពចំនួន ៣៩ នាក់នៅសួនឧស្សាហកម្ម Waterglade នៃទីក្រុង Grays ខាងកើតទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស នាថ្ងៃទី ២៣ ខែតុលាឆ្នាំ ២០១៩ (រូបថត៖ AFP/ TTXVN)
 

ក្នុងសេចក្តីថ្លែងការណ៍មួយ ដែលប្រកាស នាល្ងាចថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ (ម៉ោងក្នុង ស្រុក) ប៉ូលីសតំបន់ Essex (អង់គ្លេស) បាននិយាយថា នៅពេលនេះ ពួកគេជឿ ជាក់ថា មានជនរងគ្រោះជនជាតិវៀតណាមក្នុង ចំណោម​សាក​សពទាំង ៣៩ នាក់ នៅក្នុងរថយន្ត​ដឹកទំនិញ​នៅអង់គ្លេស។ 
 
បច្ចុប្បន្ននេះ ប៉ូលីសកំពុងទាក់ទង ផ្ទាល់ជាមួយគ្រួសារជាច្រើន នៅវៀតណាមនិងអង់គ្លេសដើម្បីកំណត់​អត្តសញ្ញាណ​សាច់​ញាតិ របស់ជនរងគ្រោះមួយចំនួន។ ប៉ូលីសតំបន់ Essex បន្ត​ធ្វើការ យ៉ាងជិត​ស្និទ្ធ​ជាមួយ​ស្ថាប័ន​ស៊ើបអង្កេត​កោសល្យវិច្ច័យអង់គ្លេស; ទីភ្នាក់ងារ ឧក្រិដ្ឋកម្មជាតិ រួម​ជាមួយ រដ្ឋាភិបាល​អង់គ្លេស​និង​វៀត​ណាម​ក្នុងដំណើរការ ស៊ើបអង្កេតនិងកំណត់អត្តសញ្ញា​ណជន​រងគ្រោះផងដែរ។
 
អញ្ជើញថ្លែ​ង​អំពីឧប្បត្តិហេតុដូចដែលបានពោលខាងលើ អ្នកនាំពាក្យក្រសួង ការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានអះអាងនាថ្ងៃទី ២ ខែវិច្ឆិកាថា នេះគឺជាសោកនាដកម្មមនុស្សធម៌ធ្ងន់ធ្ងរមួយដែរ។ វៀតណាម​ ថ្កោលទោសយ៉ាងខ្លាំង ចំពោះការជួញដូរមនុស្ស ដោយចាត់ទុកថា នេះជាបទឧក្រិដ្ឋ​ធ្ងន់​ធ្ងរ​ហើយ​ត្រូវ​តែ​ទទួល​ដាក់ទណ្ឌកម្មត្រឹមត្រូវតាមច្បាប់។
 
វៀតណាម​អំពាវនាវឱ្យបណ្តាប្រទេសក្នុងតំបន់និងពិភពលោក បង្កើនកិច្ចសហ ការក្នុងការ​ការពារ​និង​ប្រយុទ្ធ​ប្រឆាំង​នឹងឧក្រិដ្ឋកម្មជួញដូរមនុស្សដើម្បីកុំអោយមាន សោកនាដកម្មស្រដៀងគ្នានេះកើតឡើង។ លោកស្រី Le Thi Thu Hang បានថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ ចំពោះរដ្ឋាភិបាល ភ្នាក់ងារពាក់ព័ន្ធ និង តំបន់នានា​របស់​អង់​គ្លេស ដែលបានចាត់ចែងសកម្មភាពយ៉ាងសកម្មជាច្រើន  ដោយផ្តល់ព័ត៌ មានអត្ត​សញ្ញាណ​និង​ធ្វើការ​យ៉ាងជិតស្និទ្ធជាមួយ អាជ្ញាធរ វៀតណាមនាពេលកន្លង មក។ វៀតណាមសង្ឃឹមថាភាគីអង់គ្លេស នឹងបញ្ចប់​ការ ស៊ើបអង្កេតលើករណីនេះក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បី ផ្តន្ទាទោសយ៉ាងធ្ងន់ ធ្ងរ ដល់ជនដែល​ត្រូវទទួលខុសត្រូវចំពោះសោកនាដកម្មនេះ។
 
យោងតាម​សេចក្តីប្រកាសព័ត៌មាន ដែលបានចេញផ្សាយនាថ្ងៃទី ១ ខែវិច្ឆិកា ស្ថាន ទូតវៀត​ណាម​ប្រចាំ​នៅចក្រ​ភពអង់គ្លេសបានបញ្ជាក់ថា នឹងធ្វើការយ៉ាង ជិតស្និទ្ធជាមួយអាជ្ញាធរ​ពាក់​ព័ន្ធ​នៃប្រទេស​វៀត​ណាម​និង​ចក្រភព​អង់គ្លេស​ក្នុងការជួយឧបត្ថម្ភដល់ក្រុមគ្រួសារជនរងគ្រោះជាជនជាតិវៀតណាម (បើមាន) ដើម្បី​បញ្ចូ​ន​សាកសព​ជនរងគ្រោះវិលត្រឡប់មកមាតុប្រទេសវិញ​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​