30/10/2019 16:24 GMT+7 print

កូរ៉េខាងត្បូងមានគោលការណ៍ជម្រុញកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុជាមួយអាស៊ាន

នៅក្នុងកិច្ចប្រជុំជាមួយបេសកជនពិសេសនៃប្រទេសសមាជិកអាស៊ានទាំង ១០ នាថ្ងៃទី ២៨ ខែតុលា អនុប្រធានគណៈកម្មាធិការសេវាកម្មហិរញ្ញវត្ថុកូរ៉េខាងត្បូងលោក  Sohn Byung – Doo បានមានប្រសាសន៍ថាគោលការនៃប្រទេសនេះគឺកំពុងជម្រុញកិច្ចសហប្រតិបត្តិការជាមួយអាស៊ានក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ។

អនុប្រធានគណៈកម្មាធិការសេវាកម្មហិរញ្ញវត្ថុកូរ៉េខាងត្បូងលោក  Sohn Byung – Doo

លោក Sohn Byung-doo បានសម្តែងនូវបំណងចង់ឲ្យកិច្ចប្រជុំកំពូលកូរ៉េខាងត្បូង - អាស៊ានដែលគ្រោងនឹងរៀបចំឡើងនៅទីក្រុងប៊ូសាននៅថ្ងៃទី ២៥ ខែវិច្ឆិកា នាពេលខាងមុខនេះ នឹងរួមចំណែកក្នុងការគាំទ្រតភ្ជាប់រវាងភាគីទាំងពីរឲ្យកាន់តែល្អប្រសើរថែមទៀត។ លោក Sohn Byung-doo ក៏បានសង្កត់ធ្ងន់ថាកិច្ចប្រជុំនេះនឹងក្លាយជាឱកាសពិសេសធ្វើឲ្យទំនាក់ទំនងរវាងកូរ៉េខាងត្បូងនិងអាស៊ានកាន់តែស៊ីជម្រៅ ជាពិសេសក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ។ គួរជម្រាបថាប្រធានាធិបតីកូរ៉េខាងត្បូងលោក  Moon Jea – in គ្រោងនឹងធ្វើជាអធិបតីក្នុងកិច្ចប្រជុំនេះ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម