27/10/2019 21:46 GMT+7 print

មហោស្រពចង្វាក់ភ្លេងសន្តិភាពមិត្តភាពឆ្នាំ២០១៩ពោរពេញទៅដោយលក្ខណៈ វប្បធម៌សកល


ឈុតសិល្បៈចូលរួមមហោស្រពចំនួន៣៥ឈុតត្រូវបានសម្ដែងយ៉ាងវិសេសវិសាលពោរពេញទៅដោយលក្ខណៈវប្បធម៌របស់ប្រទេសនានា លើពិភពលោក។

ឈុតសិល្បៈមួយនៅមហោស្រព (រូបថត៖ TTXVN)
មហោស្រពចង្វាក់ភ្លេងសន្តិភាពមិត្តភាពឆ្នាំ២០១៩ ត្រូវបានសម្ព័ន្ធបណ្ដាអង្គការមិត្តភាពទីក្រុងហាណូយរៀបចំឡើងនារសៀលថ្ងៃទី២៦ ខែតុលា នៅរដ្ឋធានីហាណូយ ក្នុងឱកាសរំលឹកខួបឆ្នាំទី ២០ ទីក្រុងហាណូយត្រូវបានអង្គការ UNESCO ទទួលស្គាល់ជាទីក្រុងដើម្បីសន្តិភាព។ ឈុតសិល្បៈចូលរួមមហោស្រពចំនួន ៣៥ ឈុតត្រូវបានសម្ដែងយ៉ាងវិសេសវិសាលពោរពេញទៅដោយលក្ខណៈវប្បធម៌របស់ប្រទេសនានាលើពិភពលោក។ នេះជាសកម្មភាពជួបប្រាស្រ័យវប្បធម៌-សិល្បៈសម្រាប់សិល្បៈករសិល្បៈការិនីមិនជំនាញ ដែលជាសមាជិក នៃសមាគមន៍មិត្តភាព អង្គការសមាជិកចំណុះសម្ព័ន្ធបណ្ដាអង្គការមិត្តភាពទីក្រុងហាណូយ ស្ថានទូត សាលាអន្តរជាតិនិងសាលាពីរភាសានានានៅទីក្រុងហាណូយ។ មហោស្រពត្រូវបានរៀបចំឡើងសំដៅលើកតម្កើងនិងរីកសាយភាយនូវតម្លៃអំពីសន្តិភាព មិត្តភាព ព្រមទាំងឧទ្ទេសនាមទៅកាន់មិត្តភក្តិអន្តរជាតិអំពីវប្បធម៌ ទឹកដី មនុស្ស វៀតណាមនិងអំពីហាណូយ-ទីក្រុងដើម្បីសន្តិភាពផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម