01/11/2019 14:45 GMT+7 print

“គីមវឹនគេវ - Kim Van Kieu” លើឆាកតន្រ្តីល្ខោនបារាំង

លើក​ដំបូង​ ស្នាដៃឆ្នើម​​រឿង​គេវ​ (Kieu) របស់​​មហាកវី​ ង្វៀន​ យូ (Nguyen Du) បានពាំ​​នាំមក​ដាក់​នៅ​លើ​ឆាក​តន្រ្តី​ល្ខោន​ លំអោនទៅដោយ​ភាសា​សិល្បៈ​ពិសេស​ ទំនើប​ នៃ​អ្នក​ដឹក​នាំ​រឿង លោក Christophe Thiry ​ និង ក្រុម​សិល្បករ​ជំនាញ​នៃ​សាល​ចម្រៀង L’Attrape Théâtre ​ (ទីក្រុង​បារីស ប្រទេសបារាំង)​ តាមរយៈ​តន្រ្តី​ល្ខោន​ “គីម​វឹន​គេវ - Kim Van Kieu ​”។
 

បាន​អង្គការ UNESCO ​ លើកស្ទួយ​ដូចជា​សម្បត្តិ​មួយ ​ដែល​មិនអាច​កាត់​ថ្លៃបាន​ របស់​មនុស្ស​ជាតិ​ និង បានកែ​បង្វែ​ទៅ​ជា​ប្រភេទ​រូបភាព​សិល្បៈ​​ផ្សេងៗមួយ ប៉ុន្តែ​​គំនិត​បង្វែ​ស្នាដៃ​ឆ្នើម​ រឿង​គេវ​ (Kieu) របស់​​មហា​កវី ​ង្វៀន ​យូ (Nguyen Du) ​ទៅ​ជា​ល្ខោន​ “គីម​វឹន​គេវ - ​Kim Van Kieu​” របស់​​អ្នក​ដឹក​នាំ​ លោក Christophe Thiry បាន​មក​​ដោយការ​​​ចៃដន្យ​។ មិត្ត​វៀតណាម​ម្នាក់​​​ក៏ដូចជា​​ទស្សនិក​​ជន​ស្មោះត្រង់​ ជាមួយ​​​នឹង​​ល្ខោន​ ​នៅទី​​ក្រុងបារីស​ បានឱ្យ​​លោកអាន​​មើល​នូវ​​សៀវ​ភៅ ​រឿងគេវ​ (Kieu) ពេល​អាន​​រួច លោក​​សម្រេចចិត្ត​​ព្រួតដៃនឹង​មិត្ត​​ កសាង​​ល្ខោន​ ​រឿង​គេវ​ (Kieu) ​ដោយ​​​យល់​​ឃើញ​ថានេះ​ ជាស្នាដៃ​ឆ្នើម​ ដែល​មាន​សកម្មភាពរស់​រវើក​ ​នៃ​វិស័យ​វប្បធម៌​។​

ទោះបី​ជា​ជនជាតិ​បារាំង​ មិនដែល​ធ្វើដំណើរ​មក​ប្រទេសវៀតណាម​ ដោយ​បទពិសោធន៍​​យូរឆ្នាំ​ អ្នក​ដឹកនាំ​រឿង​ លោក Christophe Thiry ​បាន​បង្វែ​​​រឿង​ គេវ​(Kieu) ឱ្យ​​ក្លាយ​ជា​​ល្ខោន​​​មានច្រើន​​វគ្គ​ បង្កើត​​ភាព​ឆ្លង​ឆ្លើយ​ រវាង​​កក្តា​​ស្រទន់​រណ្តំ​នៃ​​កំណាព្យ​ និង សកម្មភាព​​ចលនា​ខ្លាំង​ នៅ​ក្នុង​ស្នាដៃ​អត្ថបទ​ដើម​ ​ដើម្បី​ប៉ះ​ដល់​អារម្មណ៍​​នៃ​ទស្សនិកជន​។ ធ្វើ​បាននូវ​ប្រការ​ទាំងនេះ​ អំឡុង​​ដំណើរធ្វើការ​  អ្នក​ដឹក​នាំ​រឿង លោក Christophe Thiry ​ បាន​ជ្រើស​រើស​​សិល្បករ សិល្បការិនី​ ដែល​មាន​​បទពិសោធន៍​ជំនាញ​គ្រប់​​វិស័យ​សិល្បៈ​​​ អញ្ជើញ​មកចូល​រួម​សម្តែង​ល្ខោន​​។ ជា​ពិសេស​ ចង់​នាំយក​​ចំណែក​មួយ ​នៃ​​ប្រទេសវៀតណាម​សហសម័យ​ ចូលទៅ​ក្នុង​ល្ខោននិយាយ​ ពណ៌​អំពី​ប្រវត្តិសាស្រ្ត​​​សម័យ​កាល​​ដើម​ ល្ខោន​​នៅ​មានការ​ចូលរួម​សម្តែង​​នៃ​តន្រ្តីករ​វៀតណាម​ ម៉ាយ ​ថាញ​សើន (Mai Thanh Son) និង ម៉ាយ ​ថាញ​ណាម​ (Mai Thanh Nam) ​បង្កើត​​ជាស្ពាន​តភ្ជាប់​សម្រប់​ ​រវាង​សិល្បៈ​ទ្វីប​អ៊ឺរុប​ និង វៀតណាម​។

 

 អ្នក​ដឹក​នាំរឿង​ លោក Christophe Thiry និង តួសម្តែង​​ នៅ​សន្និសីទ​កាសែត​ មុន​ពេល​ល្ខោនចេញ​​សម្តែង​។ រូបថត៖ ង្វៀន​ ធី​ហុង


 វគ្គសម្តែងមួយនៃ​​ឆាក​ល្ខោន​ អ្នក​នាង ​ធ្វីគេវ (Thuy Kieu) និង គីម​ត្រុង (Kim Trong)​។ រូបថត៖ ត្រឹន ​ថាញ​យ៉ាង​


 អ្នកនាង ​ធ្វី​គេវ ​(Thuy Kieu) និង កំលោះ​ធុក​សិញ​ (Thuc Sinh)។ រូបថត៖ ត្រឹន ​ថាញ​យ៉ាង 


 អ្នក​នាង ​ធ្វី​គេវ​ (Thuy Kieu)  ត្រូវ​ព្រាននារី​​បញោត​​ លក់​ចូល​បន់ស្រី​​របស់​មេបន់ស្រី​ ទូបា (Tu Ba) ជា​លើកទី​ពីរ។ រូបថត៖ ត្រឹន ​ថាញ​យ៉ាង


 អ្នកនាង ​ធ្វី​គេវ​ (Thuy Kieu) ត្រូវ​​មេបន់ស្រី​ ទូបា (Tu Ba) ធ្វើ​​ទារុណកម្ម​ ពេល​​ត្រូវ​បញ្ឆោត​ចូល​បន់ស្រី​។ រូបថត៖ ត្រឹន ​ថាញ​យ៉ាង


 អ្នក​កំលោះ​ ទឺហាយ (Tu Hai) បាន​តែងតាំង​​ជា​មេបញ្ជាការ​ ដោយ​​សារ​កម្ចាត់​បាន​​ភាព​ជ្រួល​ច្របល់​​ជូនប្រទេសជាតិ​។ រូបថត៖ ត្រឹន ​ថាញ​យ៉ាង


 អ្នក​នាង ​ធ្វីគេវ (Thuy Kieu) ​ជួប​ស្នេហ៍​ដំបូង​នឹង​ កំលោះ​​គីម​ត្រុង​ (Kim Trong) ដោយ​​​​មាន​តួនាទី​ជា​​មិត្ត​​ម្នាក់​ ពេល​​ដែល​​កំលោះ​​គីមត្រុង (Kim Trong) ​បាន​​រៀប​ការ​​ជាមួយនឹង​​ ធ្វី​វឹន (Thuy Van)។ រូបថត៖ ត្រឹន ​ថាញ​យ៉ាង


 សិល្បករ​​បារាំង​ និង សិល្បករ​វៀតណាម​​ពីរនាក់ សហការ​សម្តែង​​វគ្គ​បញ្ចប់​នៃ​ល្ខោន​ រឿង​ ”គីម​វឹន​គេវ - Kim Van Kieu​”។​ រូបថត៖ ត្រឹន ​ថាញ​យ៉ាង


 រឿង​​ល្ខោន ​បង្កើតបាន​​ភាព​ទាក់ទាញ​ ពេល​សិល្បករ​ Nicolas Simeha ច្រៀង​​ចម្រៀង​​បទ ​យ៉ាកោហ្វាង​ឡាន (Da Co Hoai Lang) ដោយ​​ភាសា​វៀតណាម ដែលមាន​​​​ការ​គាំទ្រ​អំពី​​ឧបករណ៍​តន្រ្តី​​ជនជាតិ​វៀត​ណាម​ មកពី​សិល្បករ​ ម៉ាយ ​ថាញ​សើន (Mai Thanh Son) និង ម៉ាយ​ ថាញ​ណាម (Mai Thanh Nam)​។ រូបថត៖ ត្រឹន ​ថាញ​យ៉ាង


 ឈុត​សម្តែង ​ប្រកបដោយ​​​ពហុ​ទេពកោសល្យ​​នៃ​សិល្បៈ​បារាំង​ ច្រៀង​ Opera, Pop សម្តែង​ល្ខោនផង​ ប្រគំ​​​ឧបករណ៍តន្រ្តី​លោក​ខាងលិចផង ដូចជា៖ violon, piano, ghita ជាដើម​។ រូបថត៖ ត្រឹន ​ថាញ​យ៉ាង


  អ្នក​ដឹក​នាំ​រឿង ​លោក Christophe Thiry រួមនឹង​​តួសម្តែង​ថ្លែង​អំណរ​អរគុណ​​ចំពោះទស្សនិកជន​។ រូបថត៖ ត្រឹន ​ថាញ​យ៉ាង

 

ចែក​​រំលែក​​ដំណើរ​​​កសាង​​ជោគជ័យនូវ​​​ល្ខោន​រឿង​ “គីម​វឹន​គេវ - Kim Van Kieu​​” តន្រ្តីករ​ ម៉ាយ ​ថាញ​សើន (Mai Thanh Son) ​ឱ្យ​ដឹងថា៖ “ពេល​បាន​​អញ្ជើញ​​ចូល​​សម្តែង​ល្ខោន​​ យើងខ្ញុំ​រិះ​​គិត​​ធ្វើ​ដូចម្តេច​ ប្រគំ​​រវាង​​តន្រ្តី​អន្តរជាតិ និង តន្រ្តី​ប្រពៃណី​​​​វៀត​ណាម អាច​សម្រប់​នឹង​សិល្បករ​​បារាំង​ ដើម្បី​ល្ខោន​មាន​ភាព​​សាមញ្ញ​ ជិ​តដិត​ ជាមួយ​​ជនជាតិ​វៀតណាម​ផង និង ទស្សនិកជន​ក្រុង​​បារីស​ផង​ដែរ​​។ យើងខ្ញុំ​ខាត​ពេល​មួយ​ខែ​ អង្គុយ​ជុំគ្នា​ពិ​ភាក្សា​ និង ច្នៃប្រឌិត​ យោង​តាម​ចំណុច​ខ្លាំង​​នៃ​តន្រ្តី ​ដែល​​ធ្លាប់​មានរបស់​​មនុស្ស​ម្នាក់​ៗ”​។

​ឆាក​ល្ខោន ​តែង​បាន​​តុបតែង​​ដោយ​ឧបករណ៍​តន្រ្តី​ ​សម្រាប់​សិល្បករ​​អាច​ទទួលបាន​​អារម្មណ៍​ស្រមៃ​ មកជាមួយ​​ “គីម​វឹន​គេវ - Kim Van Kieu​” ទស្សនិក​ជន​បាន​​ទស្សនានូវ​​រឿង​រ៉ាវ ​សម្តែង​អំពី​ប្រ​វត្តិ​​អ្នកនាង ​ធ្វី​គេវ​ (Thuy Kieu) ​ចាប់តាំង​​ពី​បុរាណ​​រហូត​ដល់សម័យ​​ទំនើប​ មាននៅ​តាម​​​​វគ្គសម្តែង​​ដូច​ជា​​​៖ “វាសនា​បាន​កំណត់​ជា​មុន​” “គ្រោះទាំងបីនៃ​​អ្នកនាង​គេវ (Kieu)” “សងសឹក​និង​ថ្កោលទោស​​​​" “ការ​ក្បត់​” និង វគ្គ​​បញ្ចប់។ វគ្គ​​បាន​បម្លាស់​ពេលវេលា​ និង បរិយាកាស​​យ៉ាង​ស្រទន់ ជាមួយ​​ការបង្ហាញ​​នៃ​សិល្បករ​ពហុ​ទេពកោសល្យ​​ច្រៀង​ Opera, Pop សម្តែង​​ល្ខោនផង​​ ប្រគំ​ឧបករណ៍​តន្រ្តី​លោកខាងលិច​ផង​ ដូចជា​ violon, piano, ghita ជាដើម​។ ផ្ទុយនឹង​​លក្ខណៈ​លោក​ខាងលិច ​គឺពណ៌លក្ខណៈ​វៀតណាម​ រួមមាន​​​​ឧបករណ៍​តន្រ្តី​ជនជាតិ​​ដូច​ជា ស្គរ ខ្លុយ ពិណចិន​ ពិណខ្លោក​ ​​តាមរយៈ​ការសម្តែង​​នៃ​សិល្បករ​តន្រ្តី​ជនជាតិ ​វៀតណាម​ពីរនាក់។​

ជាមួយ​នឹង​​​​សិល្បករ​ សិល្បការិនី​ Nicolas Simeha និង​  Aini Iften ​ចូលតួជា​អ្នក​​​និទាន​​រឿង​ប្រចាំ ​នៅលើឆាក​ល្ខោន​ ព្រមទាំង​​​​សម្តែង​ស៊ី​ចង្វាក់ ​សម្រប់ របស់​​សិល្បការិនី​​ Sarah Bloch ក្នុង​តួសម្តែង ​ធ្វី​គេវ (Thuy Kieu), សិល្បករ​ Guillaume Francois ​ក្នុងតួសម្តែង​ ទឺហាយ (Tu Hai), សិល្បការិនី​​ Odile Heimburger ក្នុង តួសម្តែង​ធ្វីវឹន (Thuy Van), សិល្បការិនី Pascal Durozier ​ក្នុង​តួសម្តែង​មេបន់ស្រី​  ទូ​បា (Tu Ba) ​បាននាំ​អ្នក​ទស្សនា​​ដិតជាប់​​អារម្មណ៍​មកលើ​​​​​ល្ខោន​ ដោយមានរឿង​រ៉ាវ សម្តែង​​​អំពី​ប្រវត្តិ​អ្នកនាង​គេវ (Kieu) នៅ​​ក្នុង​ស្នាដៃ​ឆ្នើមដ៏​​មានតម្លៃ​វប្បធម៌សកល របស់​​​មហាកវី ​ង្វៀន យូ​ (Nguyen Du) ដែល​អ្នក​ដឹក​នាំរឿង​ លោក Christophe Thiry និង ក្រុមសិល្បករ​ជំនាញ​ ​នៃ​សាល​ចម្រៀង​ L’Attrape Théâtre ចង់​​ផ្តល់​​ព័ត៌​មាន​​ដល់​ទស្សនិកជន​។​

បាន​ដឹង ល្ខោនរឿង​ “គីម​វឹន​គេវ​ - Kim Van Kieu” បាន​សម្តែង​បង្ហាញ​ប្រាំរាត្រី​​ប្រកបដោយ​ជោគ​ជ័យ​នៅទីក្រុង​​​បារីស ​ព្រមទាំង​បាន​​អ្នក​វិភាគ​ សំណាក់​អ្នក​​​​សិល្បៈ​ និង ទស្សនិកជន​​វៀតណាម បារាំង ​នៅទីក្រុង​​បារីស​សរសើរ​ និង វាយតម្លៃ​ខ្ពស់​៕​

 

អត្ថបទ៖ ង៉ឹន​ហា រូបថត៖ ត្រឹន​ថាញ​យ៉ាង