08/10/2019 12:54 GMT+7 print

ខឿនសេដ្ឋកិច្ចឌីជីថលវៀតណាមសម្រេចបានតម្លៃ១២ពាន់លានដុល្លាអាមេរិកក្នុងឆ្នាំ២០១៩

វៀត​ណាមនិងឥណ្ឌូនេស៊ីជាទីផ្សារចំនួន២ដែលមានសេដ្ឋកិច្ចឌីជីថលរីក ចម្រើន​យ៉ាង​ខ្លាំង​ក្លាជាង​ប្រទេស​សេស​សល់​នានា​ក្នុងតំបន់។
 
យោងតាម​របាយការណ៍ថ្មីបំផុតរបស់ Google Temasek និង Bain & Company ស្ដីពីខឿន​សេដ្ឋកិច្ច​ឌីជី​ថល​នៅ​អាស៊ីអាគ្នេយ៍​ឆ្នាំ២០១៩បានអោយដឹង ថាខឿនសេដ្ឋកិច្ចឌីជីថលរបស់វៀតណាមនឹងសម្រេចបានតម្លៃ១២ពាន់លាន ដុល្លា​អាមេរិកក្នុងឆ្នាំ២០១៩និង៤៣ពាន់លានដុល្លាអាមេរិកនាឆ្នាំ២០២៥ លើ បណ្ដាវិស័យដូចជា ពាណិជ្ជកម្ម​អនឡាញ ទេសចរណ៍អនឡាញ សារព័ត៌មាន អនឡាញនិងការកក់​មធ្យោបាយ​ធ្វើដំណើរ​ដោយ​បច្ចេក​វិទ្យា​។​

របាយ​ការណ៍​នេះបាន​សង្កត់​ធ្ងន់​លើនិន្នាការ​លេច​ធ្លោបំ​ផុត​នៃវិស័យ​ឧស្សាហកម្ម​ឌីជីថល​ដែល​បាន​កត់ស​ម្គាល់​ក្នុង​ឆ្នាំ២០១៩ ព្រមទាំងវិភាគសក្ដានុពលនា បច្ចុប្បន្ននិងនា​អនាគត​នៃខឿន​សេដ្ឋកិច្ច​ឌីជីថល​អាស៊ី​អាគ្នេយ៍​នៅទី​ផ្សារធំបំផុត ចំនួន៦រួមមានឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបុរី ថៃនិងវៀតណាម។ ក្នុង នោះ វៀតណាម​និងឥណ្ឌូនេស៊ីជាទីផ្សារចំនួន២ដែលមានសេដ្ឋកិច្ចឌីជីថលរីក ចម្រើនយ៉ាងខ្លាំង​ក្លាជាង​ប្រទេស​សេស​សល់​នានា​ក្នុងតំបន់។
 
ជាក់ស្ដែង​គឺ ខឿនសេដ្ឋកិច្ចឌីជីថលនៃតំបន់ទើបនឹងបានឈានដល់កម្រិត ១០០ពាន់លាន​ដុល្លា​អាមេរិក​ជាលើក​ដំបូងក្នុងឆ្នាំនេះ កើន៧២ពាន់លានដុល្លា អាមេរិកបើធៀបនឹងឆ្នាំទៅមិញ។ សេដ្ឋកិច្ចឌីជីថល​នៅម៉ាឡេស៊ី​ ហ្វីលីពីន សឹង្ហបុរីនិងថៃ មានកំណើនក្នុងចន្លោះពី២០ដល់៣០%ជារៀងរាល់ឆ្នាំ។ ក្នុងពេល ជាមួយគ្នានោះ​ ឥណ្ឌូនេស៊ីនិងវៀតណាម មានកំណើនហួសពី៤០%ក្នុងមួយឆ្នាំ។
 
របាយការណ៍​នេះក៏បានអោយដឹងថែមទៀតថា ដោយមានទីក្រុងហាណូយ និងទីក្រុង​ហូជីមិញ​ដែល​ស្ថិតនៅ​ក្នុង​បញ្ជី​ឈ្មោះទី​ក្រុងធំៗចំនួន៧ដែលមានសេដ្ឋកិច្ចឌីជីថលអភិវឌ្ឍនៅក្នុងតំបន់នោះ វៀតណាម​បាន​ក្លាយ​ទៅជា​ទីផ្សា​រ​ដែល ទទួលបានដើមទុនវិនិយោគធំទី៣នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដោយទុនវិនិយោគចំនួន៦០០លាន​ដុល្លា​អាមេរិកពីឆ្នាំ២០១៨ដល់ឆមាសទីមួយឆ្នាំ២០១៩៕

 

 តាម VOV5 - វិទ្យុសំឡេងវៀតណាម​