01/10/2019 11:01 GMT+7 print

ទិវាអ្នកស្ម័គ្រចិត្តសកលឆ្នាំ ២០១៩ ឆ្ពោះទៅការអភិវឌ្ឍប្រកបដោយចីរភាព


អនុប្រធានរដ្ឋសភាលោក Do Ba Ty និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមធ្វើទស្សនកិច្ចនិងធ្វើការនៅប្រទេសអាល្លឺម៉ង់ (រូបថត៖ VOV)
 

នាថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ២០១៩ នៅទីក្រុងប៊ែរឡាំង អនុប្រធានរដ្ឋសភា លោក Do Ba Ty បានជួ​ប​ពិភាក្សា​ការងារ​ជាមួយអនុប្រធានរដ្ឋសភាសហព័ន្ធអាល្លឺម៉ង់ លោក Thomas Oppermann។ នៅក្នុងជំនួបនេះ អនុប្រធាន​រដ្ឋសភា លោក Thomas Oppermann បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ច​នៅអាល្លឺម៉ង​របស់​លោក​អនុប្រធានរដ្ឋសភាវៀតណាម Do Ba Ty លើកនេះ បានរួម​ចំណែក​ដល់​ការជំរុញ​ទំនាក់ទំនង​សភាជាពិសេស និងចំណងមិត្តភាពរវាងវៀតណាមនិងអាល្លឺម៉ង់។
 
ភាគីអាល្លឺម៉ង់​បានអះអាងនូវការគាំទ្រចំពោះការផ្តល់សច្ចាប័នយ៉ាងឆាប់ៗ ទៅលើកិច្ចព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរីចំនួន​ ២ រវាងវៀតណាមនិងសហភាពអ៊ឺរ៉ុប (EVFTA) និងកិច្ចព្រមព្រៀងការពារវិនិយោគវៀតណាម - សហភាព​អឺរ៉ុប (EVIPA) ព្រមទាំងត្រៀមខ្លួនជាស្រេចដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម លើការ​បណ្តុះ​បណ្តាលវិជ្ជាជីវៈ និងការប្រើប្រាស់គិលានុបដ្ឋាកវៀតណាមនៅប្រទេសអាល្លឺម៉ង់។ រីឯខ្លួនវិញ អនុប្រធាន​រដ្ឋសភា លោក Do Ba Ty បានអះអាងថា៖ វៀតណាម​ជានិច្ចកាល​យកចិត្ត​ទុកដាក់​ខ្ពស់​ដល់​ការ​ពង្រឹង​និង​អភិវឌ្ឍន៍ទំនាក់ទំនងជាមួយអាល្លឺម៉ង់ លើគ្រប់វិស័យ ដោយចាត់ទុកអាល្លឺម៉ង់ជា​ដៃគូឈាន​មុខគេនិង​គួរឱ្យទុកចិត្តរបស់វៀតណាមនៅអឺរ៉ុបផងដែរ។
 
ភាគីទាំង​ពីរក៏បានចែករំលែកព័ត៌មាននិងទស្សនៈស្តីពីបញ្ហាអន្តរជាតិនិងតំបន់ជាច្រើន ដែលមាន​ការយ​ក​ចិត្ត​ទុក​ដាក់ដូចគ្នា ក៏ដូចជាគាំទ្រដល់ការថែរក្សាយន្តការសហប្រតិបត្តិការពហុភាគី ផ្អែកលើការ​គោរព​ច្បាប់អ​ន្តរជាតិ ដើម្បីសន្តិភាពនិងស្ថិរភាពក្នុងតំបន់និងលើពិភពលោក។
ក្នុងដំណើរ​បំពេញ​ទស្សនកិច្ចនៅប្រទេសអាល្លឺម៉ង់ អនុប្រធានរដ្ឋសភាលោក Do Ba Ty បានទទួលជួបជា​មួយ​ប្រធាន​គណៈកម្មាធិការការពារជាតិ រដ្ឋសភាអាល្លឺម៉ង់លោក Wolfgang Hellmich; ធ្វើទស្សន​កិច្ច​នៅរដ្ឋ​ហែន​សិន​ រួមទាំងទៅទស្សនានិងធ្វើការជាមួយស្ថានទូត សហគមន៍​ជនវៀតណាម​នៅប្រទេស​អាល្លឺម៉ង់​ផងដែ​រ៕​​

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​