22/09/2019 17:17 GMT+7 print

វៀតណាមស្ថិតក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចល្អបំផុតទាំង ២០ សម្រាប់ការវិនិយោគ

US New & World Report (ក្រុមហ៊ុនផ្សព្វផ្សាយព័ត៌មានអាមេរិក ដែលជំនាញខាងបោះពុម្ភផ្សាយព័ត៌មាន យោបល់ ផ្តល់ប្រឹក្សាការប្រើប្រាស់ រៀបចំចំណាត់ថ្នាក់ និងវិភាគ) ទើបតែចេញផ្សាយចំណាត់ថ្នាក់នៃខឿនសេដ្ឋកិច្ច​ល្អបំផុតដើម្បីវិនិយោគនៅឆ្នាំ ២០១៩ ។
 

វៀតណាមស្ថិតក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចល្អបំផុតទាំង ២០ សម្រាប់ការវិនិយោគ (រូបថត៖ tapchitaichinh.vn)

ក្នុងនោះ ប្រទេសវៀតណាមបានមានចំណាត់ថ្នាក់ខ្ពស់ជាងបណ្តាប្រទេសជិតខាងអាស៊ីអាគ្នេយ៍ រួមមានម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងសិង្ហបុរី ដើម្បីឈរនៅលំដាប់ទី ៨ ដោយកើនឡើងពីចំណាត់ទី ២៣ បើប្រៀបធៀបនឹងកាលពីឆ្នាំមុន។

ដើម្បីចេញបានផលិតផលនៃចំណាត់ថ្នាក់នេះ US New & World Report បានធ្វើការស្ទង់មតិរបស់មនុស្សជាង ២១.០០០ នាក់មកពី ៨០ ប្រទេសនៅលើពិភពលោក ។ម្យ៉ាងវិញទៀតរបាយការណ៍របស់ US New & World Report បានវាយតម្លៃលើការកែទម្រង់គោលនយោបាយ សេដ្ឋកិច្ចដែលបានជួយឲ្យវៀតណាម ក្លាយទៅជាប្រទេសដែលមានការប្រកួតប្រជែងនិងទំនើបជាងមុន។ វៀតណាម បានធ្វើសមាហរណកម្មកាន់តែខ្លាំងក្លានៅពេលដែលក្លាយជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) អង្គការសហប្រជាជាតិ ក៏ដូចជាចូលរួមក្នុងអាស៊ាន វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី - ប៉ាស៊ីហ្វិក និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសំខាន់ៗផង
ដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម