17/09/2019 21:08 GMT+7 print

កិច្ចចរចារពាណិជ្ជកម្មរវាងអាមេរិក និងចិននឹងចាប់ផ្តើមឡើងវិញនាថ្ងៃទី ១៩ ខែកញ្ញា

សភាតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកកាលពីថ្ងៃទី ១៦ ខែកញ្ញា បានជូនដំណឹងថាគ្រប់ថ្នាក់អនុប្រធានក្រុមអ្នកចរចាពាណិជ្ជកម្មរវាងអាមេរិក និងចិននឹងជួបជុំគ្នានៅទីក្រុងវ៉ាស៊ីនតោននៅថ្ងៃទី ១៩ ខែកញ្ញា។

តំណាងពាណិជ្ជកម្មរវាងអាមេរិកនិងចិននៅក្នុងជំនួបចរចារមួយ (រូបថត៖ Reuter)

អ្នកនាំពាក្យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកលោក Robert Lighthizer បានមានប្រសាសន៍ថា តំណាងពាណិជ្ជកម្មអាមេរិកនិងរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុអាមេរិក លោក Steven Mnuchin នឹងជួបជាមួយប្រធានក្រុមអ្នកចរចាចិនដឹកនាំដោយឧបនាយករដ្ឋមន្ត្រីចិន លោក Liu he នៅដើមខែតុលាខាងមុខនេះ។ នាពេលថ្មីៗនេះ ប្រធានាធិ បតីអាមេរិក លោក Donald Trump បានយល់ព្រមពន្យាពេលសម្រាប់ការដំឡើងពន្ធលើទំនិញនាំចូលពីចិនក្នុងទឹកប្រាក់ចំនួន ២៥០ ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេលពីរសប្តាហ៍តាមសំណើរបស់ទី​ក្រុង​ប៉េកាំង។ លោក Trump បានបន្តទៀតថាការសម្រេចចិត្តនេះត្រូវបានធ្វើឡើង បន្ទាប់ពី ឧបនាយករដ្ឋមន្រ្តីចិនលោក Liu he បានលើកសំណើរនិងផ្អែកលើភាពជាក់ស្តែងដែលប្រទេសចិននឹងប្រារព្ធខួបលើកទី ៧០ នៃទិវាឯករាជ្យជាតិនាពេលឆាប់ៗ ផងដែរ។ ប្រទេសចិនក៏បានជូនដំណឹងលើកលែងការអនុគ្រោះពន្ធថ្មីលើទំនិញនាំចូលពីអាមេរិកចំនួន ១៦ មុខ ចាប់ពីថ្ងៃទី ១៧ ខែកញ្ញា នេះបានចាត់ទុក កាយវិការមានបំណងចង់សម្រុះសម្រួលគ្នា មុនពេលជំនួបចរចារជាន់ខ្ពស់ទ្វេភាគីនៅទីក្រុងវ៉ាស៊ីនតោនផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម