12/09/2019 12:54 GMT+7 print

វៀតណាម ឡាវនិងកម្ពុជា បង្កើនកិច្ចសហប្រតិបត្តិការលើការប្រយុទ្ធប្រឆាំងគ្រឿងញៀន


 រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម លោក To Lam អញ្ជើញថ្លែងក្នុងពិធី 
 

នាព្រឹក​ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ នៅទីក្រុងហាណូយបានប្រារព្ធកិច្ចប្រជុំត្រីភាគីនិងទ្វេភាគី ថ្នាក់រដ្ឋ មន្រ្តី រវាង​វៀត​ណាម - កម្ពុជា - ឡាវ ស្តីពីកិច្ចសហប្រតិបត្តិការ ស្តីពីការប្រយុទ្ធប្រឆាំងគ្រឿងញៀន លើកទី១៨។
 
ថ្លែង​ក្នុង​ពិធីបើក រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម លោក To Lam បានលើកច្បាស់ថា ចាប់តាំងពីឆ្នាំ ១៩៩៨ ​មក  យន្តការសហប្រតិបត្តិការត្រីភាគីនិងទ្វេភាគី ស្តីពីការប្រយុទ្ធប្រឆាំងគ្រឿងញៀន រវាងវៀតណាម - កម្ពុជា​ - ឡាវ ត្រូវបានបង្កើតឡើងនិងអភិវឌ្ឍន៍។ ឆ្លងកាត់សកម្មភាពអស់រយៈពេលជាង ២០ ឆ្នាំកន្លងមក យន្តការ​នេះមាននិងកំពុងពង្រីកប្រសិទ្ធភាពកាន់តែខ្លាំងឡើង ហើយលទ្ធផលដែលទទួលបាន បាន​រួម​ចំណែក​យ៉ាងសំខាន់ក្នុងការថែរក្សា ការពង្រឹងនិងពង្រីកនូវទំ​នាក់​ទំនង​មិត្តភាព​និង​កិច្ច​សហប្រតិ​បត្តិការ​រវាង​ប្រទេស​ទាំង៣  ក្នុងការងារប្រយុទ្ធប្រ ឆាំងគ្រឿងញៀន។
 
រដ្ឋមន្រ្តី លោ​ក To Lam អញ្ជើញមានប្រសាស៍ថា៖ “ជាងពេលណាៗទាំងអស់ ប្រទេសយើងទាំងបី ត្រូវបន្ត​ធ្វើការ​ជាមួ​យ​គ្នា ដោយធ្វើការយ៉ាងជិតស្និទ្ធ បង្កើនធនធានផ្ទៃក្នុង ដោយទាញយកប្រយោជន៍ពីធនធានខាងក្រៅ ដើម្បី​ជួយ​ដល់ការប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ដំបូងបង្អស់ ត្រូវការសម្របសម្រួល ដើម្បីតស៊ូប្រកប​ដោយ​ប្រសិទ្ធភាព​ជាមួយ​នឹងសកម្មភាពជួញដូរគ្រឿងញៀនខុសច្បាប់​ឆ្លងកាត់ព្រំដែន។ ម្យ៉ាងវិញទៀត លើកកំពស់ប្រ​សិទ្ធភាពនៃការផ្សព្វផ្សាយ បង្កើនសមិត្ថភាពសម្រាប់ជួរកម្មាភិបាល​ទទួលបន្ទុក​គ្រឿងញៀន​និង​បន្សាប​ជាតិ​ពុល។ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបីនឹងក្លាយជាកត្តាសំខាន់មួយ ធានានូវ​ជោគ​ជ័យ​ក្នុង​ការប្រយុទ្ធប្រឆាំងគ្រឿង ញៀនសម្រាប់ប្រទេសនីមួយៗ។
 
នៅក្នុង​កិច្ចប្រជុំនេះ ប្រទេសទាំង ៣ បានឯកភាព អនុវត្តគោលដៅការពារសមា គមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)​ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ក្នុងដំណាក់កាល ២០១៦-២០២៥ ដោយមិន​មាន​ការ​អត់​ឱន​ចំពោះ​គ្រឿង​ញៀន ដោយប្រកាន់ខ្ជាប់នូវទស្សនវិស័យអាស៊ាន ក្រោយឆ្នាំ ២០១៥ និងចាត់ទុកថា នេះជាគោល ដៅរបស់ប្រទេស​ទាំង ៣ គឺវៀតណាមឡាវនិងកម្ពុជាតែម្តង។
 
ម្យ៉ាងវិញទៀត ប្រទេសទាំង ៣ ក៏បានឯកភាព​គ្នាកសាង​តំបន់ព្រំដែន​ដោយគ្មាន​គ្រឿង​ញៀន​និង​គ្មាន​បទ​ឧក្រិដ្ឋ​ ដើ​ម្បីរួមចំណែកដល់ការកសាងតំបន់ព្រំដែនសន្តិ ភាព​និងមិត្តភាព៕

 

តាម​ ​VOV5 - វិទ្យុសំឡេងវៀតណាម​