12/09/2019 12:54 GMT+7 print

នាយករដ្ឋមន្ត្រីរដ្ឋាភិបាលលោក Nguyen Xuan Phuc ទទួលជួបគណៈប្រតិភូឯកអគ្គរដ្ឋទូតមជ្ឈឹមបូព៌ានិងបណ្តាប្រទេសអាហ្វ្រិក


 នាយករដ្ឋមន្ត្រីរដ្ឋាភិបាលលោក Nguyen Xuan Phuc ទទួលជួបគណៈប្រតិភូឯកអគ្គរដ្ឋទូតមជ្ឈឹមបូព៌ានិងបណ្តាប្រទេសអាហ្វ្រិក
 

នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ នៅទីក្រុងហាណូយ ក្នុងពិធី​ទទួល​ជួប​ជាមួយ​គណៈ​ប្រតិភូ​ជា​ឯកអគ្គរដ្ឋ​ទូត​នៃ​បណ្តាប្រទេសមជ្ឈឹមបូព៌ានិងអាហ្វ្រិក នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បាន​វាយ​តម្លៃ​ខ្ពស់ ចំពោះគំនិតផ្តួចផ្តើមរបស់ក្រសួងការបរទេសវៀត ណាម ដែលបើកជាលើកដំបូងនូវសន្និសីទ “ជួប​ប្រាស្រ័យ​ជាមួយ​ ឯកអគ្គរដ្ឋទូតបណ្តាប្រទេសមជ្ឈិមបូព៌ានិងអាហ្វ្រិក ឆ្នាំ ២០១៩”។
 
ក្នុងជំនួបនេះ ​លោកនាយករដ្ឋមន្រ្តីបានអះអាងថា ទំនាក់ទំនងរវាងវៀតណាមនិងបណ្តាប្រទេសមជ្ឈឹមបូព៌ា - អាហ្វ្រិក គឺជា​ទំនាក់ទំនងពិសេស និងមានកម្រាស់ប្រវត្តិ សាស្ត្រ។ ក្នុងគោលនយោបាយការបរទេសរបស់ខ្លួន វៀតណាម​តែងតែយកចិត្តទុកដាក់ក្នុងការធ្វើអោយស៊ីជម្រៅថែមទៀត នូវទំនាក់ទំនងមិត្តភាព​និងកិច្ច​សហប្រតិ​បត្តិការ​ជាប្រពៃណីជាមួយបណ្តាប្រទេសមជ្ឈឹមបូព៌ា - អាហ្វ្រិក។ បច្ចុប្បន្ន​នេះ ពាណិជ្ជកម្មទ្វេ ភាគីក្នុង​ឆ្នាំ ​២០១៨ ជាមួយបណ្តាប្រទេសមជ្ឈឹ​មបូព៌ា - អាហ្រ្វិកសម្រេចបានត្រឹមតែ​ ២២,៥ ពាន់លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​ ទោះ​បីជាបានកើនឡើងដល់ ៣០០% បើប្រៀបធៀបនឹងឆ្នាំ ​២០១០ ប៉ុន្តែយោង​តាម​ប្រសាស​ន៍​របស់​លោក​នាយករដ្ឋមន្រ្តី សក្តានុពលភូមិសាស្ត្រសម្រាប់កិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងតំបន់មជ្ឈឹមបូព៌ា- អាហ្វ្រិក​នៅតែ​ធំធេងណាស់។
 
ហេតុដូច្នេះ ​នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc រំពឹងថា ឯកអគ្គរដ្ឋទូត អ្នកការទូត​វៀត​ណាម​ក៏ដូច​ជា​មជ្ឈិម​បូព៌ា - អាហ្វ្រិក នឹងពង្រីកថែមទៀត នូវតួនាទីជាអ្នកត្រួសត្រាយផ្លូវ ដើម្បី​ជំរុញ​កិច្ច​សហប្រតិ​បត្តិការ​ដែលសក្ដិ​សមជាអ្នក​នាំសារ និងជាស្ពានតភ្ជាប់រវាងរដ្ឋា​ភិបាលនិងប្រជាជននៃបណ្តាប្រទេសម​ជ្ឈឹម​បូព៌ា - អាហ្វ្រិក ជាមួយរដ្ឋា​ភិបាលនិងប្រជា​ជនវៀតណាម។ នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phu​c បានលើក​ច្បាស់​ថា វៀ​តណាមនឹងប្រឹងប្រែងអស់ពីសមត្ថ​ភាព ដើម្បីជំរុញកិច្ចសហប្រតិ​បត្តិការ​ជាមួយ​បណ្តា​ប្រទេស​នៅមជ្ឈិម​បូព៌ា​និង​អាហ្វ្រិកអោយទទួលបានផ្លែ​ផ្កាច្រើនថែមទៀត​៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​