11/09/2019 11:06 GMT+7 print

វេទិកាស្ដីពីខ្សែចង្វាក់ផ្គត់ផ្គង់អាស៊ីឆ្នាំ ២០១៩៖ ឌីជីថលពិភពលោកតាមរយៈខ្សែចង្វាក់ផ្គត់ផ្គង់


 ខ្សែចង្វាក់ផ្គត់ផ្គង់ (រូបថត៖ THX/TTXVN) 
 

នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ វេទិកាស្ដីពីខ្សែចង្វាក់ផ្គត់ផ្គង់អាស៊ីឆ្នាំ ២០១៩ បាន​បើក​នៅ​មជ្ឈមណ្ឌល​សន្និ​សីទ​ នៅមណ្ឌលសម្រាកលំហែកាយ Resorts World Singapore ដោយប្រធានបទ ឌីជីថល​ពិភព​លោក​តាម​រយៈ​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់។ នេះគឺជាព្រឹត្តិការណ៍មួយ ដ៏​ធំបំផុតរបស់តំបន់​ ដោយ​ទាក់​ទាញ​ការ​ចូល​រួម​របស់​អ្នក​ជំនាញ​ជាង​ ១៥០០ នាក់ និងប្រតិភូមកពីប្រទេសនានានៅលើពិភពលោក។ វេទិកានេះបាន​ប្រព្រឹត្តិ​ទៅចាប់​ពី​ថ្ងៃទី​ ១០ ដល់ថ្ងៃទី ១២ ខែកញ្ញា។​ ព្រឹត្តិការណ៍នេះបានធ្វើឡើង ក្នុង​បរិបទ​ ដែល​មាន​សហគ្រាស​ប្រើប្រាស់​បច្ចេក​វិទ្យាជឿ​នលឿនកាន់តែច្រើន ដើម្បី​ជំរុញវិធី​សាស្រ្តផ​លិតកម្ម​និង​ចែកចាយ​ថ្មីតា​ម​រយៈ​ឧបករណ៍​និ​ង​រ៉ូបូត​ ដោយ​ស្វ័យប្រវត្តិ​។
 
ទាក់ទង​នឹងប្រទេស​វៀតណាម លោក Paul Lim សហប្រធាននៃវេទិកាខ្សែចង្វាក់ផ្គត់ផ្គង់អាស៊ីឆ្នាំ ២០១៩ បាននិយាយ​ថាសហគ្រាសជាច្រើន កំពុងផ្លាស់ប្តូរទីតាំងផលិតក​ម្មចេញពីចិន ទៅវៀតណាមវិញផងដែ​រ៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​